ជីវិតកម្សាន្ដ
ស្រី អ៊ីត ផ្ទុះប្រតិកម្ម ក្រោយបុរសម្នាក់ប្រមាថកូនស្រី
តារាកំប្លែង អ្នកនាង ស្រី អ៊ីត បានសម្ដែងការហួសចិត្តជាខ្លាំង និងប្រតិកម្មឆ្លើយតបមិនសំចៃមាត់ បន្ទាប់ពីមានបុរសម្នាក់ ឆាតតាមហ្វេសប៊ុកទៅកូនស្រីរបស់នាង គឺ កញ្ញា ណាន ណាន ដោយប្រើពាក្យសម្ដីប្រមាថប៉ះពាល់កិត្តិយស។

ម្ចាស់គណនីហ្វេសប៊ុករូបនោះ បានឆាតទៅកូនស្រីនាង កញ្ញា ណាន ណាន ដូច្នេះថា «បបូរមាត់អូនស្អាតគួរឲ្យចង់បឺតមាត់អូនឯង»។ ឆ្លើយតបនឹងពាក្យសម្ដីមិនសមរម្យពីសំណាក់បុគ្គលរូបនោះ តារាកំប្លែង ស្រី អ៊ីត ក្នុងនាមជាម្តាយ បានចាត់ទុកថានេះទង្វើដ៏អសីលធម៌បំផុត និងថោកទាបណាស់ដែលបុគ្គលខាងលើប្រមាថកិត្តិយសកូនស្រីខ្លួន។

ទោះបីយ៉ាងណាគេនៅមិនទាន់ដឹងទេថា តារាកំប្លែងអ្នកនាង ស្រី អ៊ីត នឹងមានចំណាត់ការផ្លូវច្បាប់លើបុគ្គលរូបនោះយ៉ាងណា ដើម្បីការពារកិត្តិយសកូនស្រី ខណៈ កញ្ញា ណាន ណាន បានលើកឡើងថា សម្ដីបុរសខាងលើពិតជាថោកទាបបំផុត។

គេកត់សម្គាល់ថា កូនស្រីរបស់តារាកំប្លែង ស្រី អ៊ីត គឺ កញ្ញា ណាន ណាន បច្ចុប្បន្ននាងបានដើរតាមគន្លងរបស់ម្តាយដោយស្រវាចាប់អាជីពសិល្បៈ ខណៈពេលនេះនាងក៏ក្រមុំពេញរូបរាងស្រស់ស្អាតគួរឲ្យស្រលាញ់ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


