ជីវិតកម្សាន្ដ
ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី សហការជាមួយអគ្គនាយកដ្ឋានពន្ធដារ រៀបចំការប្រគំតន្ត្រីដ៏ធំ និងការចាប់ឆ្នោតកម្មវិធីវិក្កយបត្រនាំសំណាង នាថ្ងៃទិវា នៃក្ដីស្រឡាញ់ នៅសួនបទុមវតី
វឌ្ឍនៈ ប្រ៊ូវើរី ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនក្នុងស្រុកគំរូដំបូងគេបំផុត និងទទួលបានលិខិតកោតសរសើរពី សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានស្ម័គ្រចិត្តចូលរួមបំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ដើម្បីធ្វើឲ្យមានតម្លាភាពចំណូលពន្ធអាករជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច។ ដើម្បីបន្តលើកស្ទួយវប្បធម៌បង់ពន្ធនៅកម្ពុជា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី សហការជាមួយអគ្គនាយកដ្ឋានពន្ធដារ រៀបចំកម្មវិធីចាប់ឆ្នោត វិក្កយបត្រនាំសំណាង GDT Lucky Draw ជូនដល់សាធារណជនដែលបានថតវិក្កយបត្រទិញទំនិញក្នុងហាងនានា ចូលក្នុងកម្មវិធីទូរសព្ទដៃ GDT Lucky Draw App រួមជាមួយនឹងការប្រគំតន្ត្រីដ៏ធំនាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ ត្រូវជាទិវា នៃក្ដីស្រឡាញ់ ដោយមានការចូលរួមពីកំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង សុគន្ធ នីសា អ្នកនាង សួស វីហ្សា កញ្ញា ឈិន រតនៈ លោក នាង ដារីន និងលោក ស៊ឹម ចាន់ពន្លឺ នៅសួនច្បារបទុមវតី ចាប់ពីម៉ោង ៦ ល្ងាចតទៅ និងមានផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស ផេកផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ និងផេកផ្លូវការរបស់ផលិតផលទាំងអស់ នៃក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី។

កម្មវិធី វិក្កយបត្រនាំសំណាង- GDT Lucky Draw នេះបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២២ ហើយទទួលបានការទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកជាប់ពន្ធ និងសាធារណជន ក្នុងការកៀរគរព័ត៌មាន ក៏ដូចជាការពង្រឹងនូវអនុលោមភាពអាជីវកម្មថែមទៀត។
ការចូលរួមរបស់ វឌ្ឍនៈ ប្រ៊ូវើរី មិនត្រឹមតែបានឆ្លុះបញ្ចាំងពីអភិបាលកិច្ចសាជីវកម្មដ៏ល្អរបស់ក្រុមហ៊ុនផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើជាគំរូដ៏ល្អសម្រាប់សហគ្រាសផ្សេងទៀតក្នុងការរួមចំណែក និងលើកស្ទួយវប្បធម៌បង់ពន្ធ ១០០ ភាគរយ ដែលកាយវិការនេះគឺជាកម្លាំងចលករយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍ និងរីកលូតលាស់ នៃសេដ្ឋកិច្ចជាតិ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


