Connect with us

កីឡា

AFC Challenge League ជា​ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដ កក្រើកដូចស៊ីហ្គេម ២០២៣ ទទួលបានការឧបត្ថម្ភ​ពីក្រុមហ៊ុនវឌ្ឍនៈ

បានផុស

នៅ

ប្រជា​ជន​កម្ពុជា​ ជា​ពិសេស​អ្នក​គាំទ្រ​កីឡា​បាន​កំពុង​រីក​រាយ​នឹង​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង ដែល​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ ពាន​រង្វាន់​ក្លិប​អាស៊ី AFC Challene League ដែល​​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ក្រុម​ហ៊ុន​ វឌ្ឍនៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​​​​ព្រឹត្តិការណ៍​​ប្រវត្តិ​សាស្ត្រ​លើក​ដំបូង​នៅ​លើ​ទឹក​ដី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ដែលទទួល​បាន​​​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​ពី​មហា​ជន​ទាំង​នៅ​រាជ​ធានី​ភ្នំពេញ និង​គ្រប់​ខេត្ត​ទាំង​អស់។ ទន្ទឹម​ជា​មួយ​គ្នា​នេះ ក្រុម​ហ៊ុន វឌ្ឍនៈ មាន​មោទកភាព​យ៉ាង​ក្រៃលែង​​​ដែល​បាន​ក្លាយ​ជា​ដៃ​គូ​ឧបត្ថម្ភ​ដល់​ក្លិប ព្រះ​ខ័ន​រាជ​ស្វាយរៀង តំណាង​ឲ្យ​ក្លិប​កម្ពុជា​ក្នុង​ពាន​រង្វាន់​អន្តរជាតិ។ ក្រុម​ហ៊ុន​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ក្លិប​ផ្ទាល់ និង​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​គាំទ្រ​ទទួល​បាន​ភាព​សប្បាយ​រីករាយ​តាម​រយៈ​ការ​ដាក់​ផ្សាយ​បន្ត​ផ្ទាល់​ដោយ​ផ្ទាំង LED ខ្នាត​យក្ស​នៅ​សួន​​ វឌ្ឍនៈ​ក្នុង​រាជ​ធានី​ភ្នំពេញ។

សន្ទុះ​នៃ​ការ​គាំទ្រ​ភ្លូកទឹក ភ្លូក​ដី​ទូទាំង​ប្រទេស​បែប​នេះ​បាន​ធ្វើ​​ឲ្យក្រុម ហ៊ុន វឌ្ឍនៈ នឹក​ឃើញ​ដល់​មហាព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​​គឺ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​​ទទួល​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ដំបូង។ ពេល​នោះ ក្រុម​ហ៊ុន​​គឺ​​ជា​ដៃ​គូ​ឧបត្ថម្ភ​ធំ​ដល់​ព្រឹត្តិការណ៍​ទាំង​មូល​ដែល​រួម​ចំណែក​ជួយ​ឲ្យ​ម្ចាស់​ផ្ទះ​កម្ពុជា​ទទួល​បាន​​ជោគជ័យ​​គឺ​មេដាយ​ច្រើន​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន។

មែន​ទែន​ទៅ ​ក្រុម​ហ៊ុន វឌ្ឍនៈ ​បាន​រួម​ចំណែក​​​ជួយ​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​នេះ​ជា​ផ្នែក​ដ៏​ចាំបាច់​បំផុត​របស់​ស្ថាប័ន​ឯកជន​​ក្នុង​ការ​ចូល​រួម​ជា​មួយ​រាជ​រដ្ឋាភិបាល។ ​ក្រុម​ហ៊ុន​បាន​​ឧបត្ថម្ភ​គាំទ្រ​ដល់​​​កីឡា​ស្ទើរ​គ្រប់​ទម្រង់​​ដូច​ជា​​​ស្ថាប័នកីឡា​ សហព័ន្ធកីឡា​ជាតិ កម្មវិធី​ប្រកួត និង​អត្តពលិក​ផ្ទាល់ មានដូច​ជា ឧបត្ថម្ភ​ដល់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា។ ការ​ឧបត្ថម្ភ​ដល់​កម្មវិធី​ប្រកួត​លីគ​បាល់ទាត់​កំពូល​កម្ពុជា​កម្ពុជា។

ការ​ឧបត្ថម្ភ​ដល់​​ព្រឹត្តិការណ៍​កីឡា​ជាតិ​៣​លើក​ជាប់​គ្នា ​ព្រឹត្តិការណ៍​រត់​ពាក់​កណ្តាល​ម៉ារ៉ាតុង​ជា​ច្រើនលើក ព្រឹត្តិការណ៍​កីឡា​ប្រដាល់​គ្រុឌ​គុន​ខ្មែរ និង ដ្រាហ្គិនគុន​ខ្មែរ ការ​ប្រកួត​បាល់ទាត់​គ្រុឌ​ស៊ូបភើខាប់ ការ​ប្រកួត​កីឡាបាល់ទាត់​ជើងឯក​អនុវិទ្យាល័យ និង​វិទ្យាល័យ ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​ក្លិប​បាល់ទាត់​ក្នុង​លីគ​កំពូល​កម្ពុជា​​មាន​​ដូច​ជា ក្លិប​បាល់ទាត់​ គិរីវង់សុខសែនជ័យ ព្រះខ័នរាជស្វាយរៀង និងបឹងកេត ព្រម​ទាំង​ឧបត្ថម្ភ​ដល់​ព្រឹត្តិការណ៍​ផ្សេង​ៗ​ជា​ច្រើន​ទៀត។

ការ​ឧបត្ថម្ភ​គាំទ្រ​ទាំង​នេះ​បាន​ក្លាយ​ជា​សសរស្តម្ភ​​ក្នុង​ការ​ជំរុញ បង្កើន និង​អភិវឌ្ឍ​វិស័យ​កម្ពុជា​ឲ្យ​រីក​ចម្រើន​ ប្រកប​ដោយ​​គុណភាព​​ទាំង​កម្រិត​ជាតិ និង​អន្តរជាតិ ហើយកីឡាករ កីឡាការិនី គ្រូ​បង្វឹក និង​អ្នក​ពាក់​ព័ន្ធ​កាន់​តែ​មាន​​​ជីវភាព​ធូរ​ធារ។

ក្រុម​ហ៊ុន វឌ្ឍនៈ មិន​ឈប់​បង្អង់​ត្រឹម​នេះ​ទេ​គឺ​នៅ​តែបន្ត​​មានមហិច្ឆតា​រួម​ចំណែក​ជួយ​ដល់​វិស័យ​កីឡា​កម្ពុជា​យូរ​អង្វែង​បន្ត​ទៀត​។ សូម​កុំភ្លេច​ណា​ទៅ​គាំទ្រ​ឲ្យ​បាន​ច្រើន​កុះករ​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ និង​ការ​ផ្សាយ​បន្ត​ផ្ទាល់​នៅ​​សួន​វឌ្ឍនៈ ដើម្បី​​​​លើក​ទឹក​​ចិត្ត​ដល់​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​​ធ្វើ​ជា​សក្ខីភាព​ផ្ទាល់​ភ្នែក​សម្រាប់​ព្រឹត្តិការណ៍​ជា​ប្រវត្តិ​សាស្ត្រ​ដំបូង​នៅ​ទឹក​ដី​កម្ពុជា។ ជោគជ័យ​របស់​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​គឺ​ជា​ជោគជ័យ​របស់​ខ្មែរ​យើង​ទាំង​អស់​គ្នា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍១៤ វិនាទី មុន

សង្ស័យបើកម៉ូតូលឿន ខណៈដល់ផ្លូវបំបែកជាបួនជ្រុលបុករថយន្ត ១ គ្រឿង ស្លាប់ភ្លាមៗ នៅនឹងកន្លែង

ព័ត៌មានជាតិ៣ នាទីutes មុន

មន្ទីរពេទ្យកុមារជាតិ រកឃើញកុមារកើតជំងឺមហារីក១០០នាក់ក្នុងមួយឆ្នាំ ជាចំនួនគួរឱ្យព្រួយបារម្ភ

កីឡា៧ នាទីutes មុន

AFC Challenge League ជា​ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដ កក្រើកដូចស៊ីហ្គេម ២០២៣ ទទួលបានការឧបត្ថម្ភ​ពីក្រុមហ៊ុនវឌ្ឍនៈ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ខែល​អាកាស​ដែល​ឥណ្ឌា​ប្រើ​បាញ់​ដ្រូន​ប៉ាគីស្ថាន តាមពិត​លួច​ពី​រុស្ស៊ី​ក្នុង​តម្លៃ​ជាង​៥​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ១៩ នាទីutes មុន

ផ្លូវបេតុងថ្មីចូលទៅចំណតទូកទេសចរណ៍ក្រុងកំពត​ សាងសង់សម្រេចបាន ៥០%

ព័ត៌មានជាតិ២៣ ម៉ោង មុន

ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកនាំពាក្យ៖ សមយុទ្ធនាគមាសឆ្នាំនេះ ធំជាងមុន សព្វាវុធទំនើបជាងមុន ប្រើAI តែមិនដើម្បីគំរាមប្រទេសណាឡើយ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប៉ាគីស្ថាន អះអាងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ឥណ្ឌា ១២គ្រឿងទៀត

ព័ត៌មានជាតិ២០ ម៉ោង មុន

លោក សាន សាធុកា ត្រូវបានស្នើដកតំណែងមកជាមន្ត្រីធម្មតា ក្រោយរកឃើញទង្វើល្មើសវិន័យនគរបាល

សន្តិសុខសង្គម១៩ ម៉ោង មុន

ឃុំខ្លួនបុរសម្នាក់ ក្រោយដឹកឈើខុសច្បាប់ នៅខេត្តមណ្ឌលគិរី

Sokha Hotels

ព័ត៌មានពេញនិយម