សេចក្ដីជូនដំណឹង
ឆ្នាំណាក៏ដូចឆ្នាំណា ក្រុមហ៊ុន វឌ្ឍនៈ សហការរៀបចំតុបតែងលម្អ និងប្រារព្វសង្ក្រាន្តឆ្នាំថ្មី ស្ទើរគ្រប់រាជធានី-ខេត្ត ទូទាំងប្រទេស
សង្ក្រាន្តឆ្នាំថ្មីទើបបានបញ្ចប់ប្រកបដោយភាពរីករាយ ព្រមទាំងបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ល្អៗ ជូនបងប្អូនខ្មែរទូទាំងប្រទេស ក៏ដូចជាបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិជាច្រើនផងដែរ។

ការជួបជុំដ៏រីករាយនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ក៏ដូចជាក្រុមហ៊ុន វឌ្ឍនៈ ដែលជាដៃគូឧបត្ថម្ភគាំទ្ររៀបចំប្រារព្វសង្ក្រាន្តដែលជាកម្មវិធីដ៏ធំប្រចាំឆ្នាំ ក្នុងនោះក្រុមហ៊ុន វឌ្ឍនៈ បានចូលរួមរៀបចំតុបតែងលម្អតាមដងវិថីដើម្បីបង្កើនសោភ័ណភាព ការរៀបចំកម្មវិធីកម្សាន្តសប្បាយ ល្បែងប្រជាប្រិយ កម្មវិធីប្រដាល់គុនខ្មែរ ការប្រគំតន្ត្រី នៅចំនួន១៤ ខេត្ត-ក្រុង ផ្សេងៗគ្នាចាប់តាំងពីថ្ងៃទី១២ ខែមេសា រហូតដល់១៦ខែមេសា។

ក្រោមឆន្ទៈ ស្មារតីខ្មែរតែ១ គេតែងឃើញ ក្រុមហ៊ុន វឌ្ឍនៈ តែងតែបានចូលរួមប្រារព្ធ និងអបអរសាទរកម្មវិធីតូចធំជាច្រើនជាមួយប្រជាជនកម្ពុជាគ្រប់ទិសទី ព្រោះក្រុមហ៊ុនដ៏ធំរបស់កូនខ្មែរមួយនេះ ជឿជាក់ថា អាថ៌កំបាំងនៃជីវិតគឺភាពរីករាយ ហើយភាពរីករាយកើតចេញពីការជួបជុំ ចែករំលែក និងជួយគ្នាទៅវិញទៅមក។ វឌ្ឍនៈ ប្រ៊ូវើរី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោ បាននិងកំពុងវិនិយោគលើវិស័យជាច្រើនដោយសហគ្រិនខ្មែរសុទ្ធសាធ។

វឌ្ឍនៈ ប្រ៊ូវើរី ក៏តែងបានចូលរួមឧបត្ថម្ភគាំទ្រលើស្ទើរ គ្រប់វិស័យ ដូចជាវិស័យអប់រំ វិស័យសិល្បៈ សុខមាលភាពសង្គម ជាពិសេសវិស័យកីឡាមានប្រដាល់គុនខ្មែរ កីឡាបាល់ទាត់ ទាំងថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ។




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ