Connect with us

ជីវិតកម្សាន្ដ

ខាន់ ជេមស៍ ដឹកដៃកូនស្រីចុះកុងត្រាជាមួយផលិតកម្មយក្យ Galaxy Navatra

បានផុស

នៅ

តារាចម្រៀងសំនៀងផ្អែមលោក ខាន់ ជេមស៍ បានដឹកដៃកូនស្រី Amie ដែលមានដុងលើវិស័យសិល្បៈពីកំណើត បានព្រមព្រៀងចុះកុងត្រាជាផ្លូវការជាមួយផលិតកម្មយក្យ Galaxy Navatra ដែលជាផលិតកម្មដ៏ធំមួយប្រមូលផ្ដុំដោយកំពូលតារាចម្រៀងល្បីទាំងនៅក្នុងស្រុក និងក្រៅស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសន្និសិទ្ធិសារព័ត៌មានក្នុងពិធីស្វាគមន៍របស់តារាចម្រៀងទាំងពីររូប ដែលរៀបចំដោយផលិតកម្ម Galaxy Navatra នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នៅសណ្ធាគារ ហៃ យ៉ាត់ រាជធានីភ្នំពេញ តារាចម្រៀងលោក ខាន់ ជេមស៍ បានលើកឡើងថា លោកពិតជាមានកិត្តិយសណាស់ដែលបានមកចូលរួមក្នុងផលិតកម្មដ៏ធំមួយនេះ​ ដែលមានកំពូលតារាចម្រៀងជាច្រើនដូលជា លោកឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា សិរីមន្ត Kem, Seyma និងសិល្បករ សិល្បការិនីដ៏មានទេពកោសល្យជាច្រើនទៀត ដែលបានខិតខំប្រឹងប្រែងធ្វើបដិវត្តន៍ឧស្សាហកម្មតន្ត្រីដោយរក្សាវប្បធម៌ខ្មែរឱ្យនៅគង់វង្សទាំងប្រពៃណី និងសហសម័យ ដើម្បីបន្តផ្តល់ការកម្សាន្តដល់ប្រជាជនកម្ពុជា។

លោក ខាន់ ជេមស៍ ក៏សូមថ្លែងអំណរគុណយ៉ាងក្រៃលែងដល់ អ្នកឧកញ៉ា ឡេង ណាវាត្រា អគ្គនាយកក្រុមហ៊ុនដែលបានផ្តល់ឱកាសសម្រាប់ឱ្យកូនស្រីរបស់លោកជាតារាចម្រៀងវ័យក្មេងដើម្បីចាប់ផ្តើមអាជីពតន្ត្រីរបស់នាងជាមួយ Galaxy Navatra ។ តារាចម្រៀងរូបនេះ ប្ដេជ្ញាថា ក្រោយពីចូលរួមជាមួយ Galaxy Navatra លោកនឹងធ្វើអ្វីដែលថ្មីៗដើម្បីទទួលបានការគាំទ្រពីមហាជនឲ្យកាន់តែច្រើនថែមទៀត។

ងាកមកចាប់អារម្មណ៍ជាមួយកញ្ញា Amie កូនស្រីរបស់លោក ខាន់ ជេមស៍ វិញ មិនខុសពីឳពុកនោះទេ នាងនឹងខិតខំបង្កើតអ្វីដែលថ្មី ដើម្បីជាការតបស្នងដល់ផលិតកម្មដែលផ្ដល់ឳកាសនាងបញ្ចេញសមត្ថភាព ហើយនាងក៏បានបង្ហើថា នាងនឹងមានបទចម្រៀងថ្មីមួយតៀ្រមចេញនៅពេលឆាប់ៗនេះផងដែរ នៅក្នុងផលិតកម្ម Galaxy Navatra។

ផលិកម្ម Galaxy Navatra គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវាត្រា គ្រុប ឯ.ក និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៨ ដែលគិតមកដល់ពេលនេះមានអាយុកាលទើបតែជិត៥ឆ្នាំប៉ុណ្ណោះ តែក្រោមចក្ខុវិស័យដឹកនាំរបស់អ្នកឩកញ៉ា ឡេង ណាវាត្រា ផលិកម្មហ្គាឡាក់ស៊ី បានក្លាយទៅជាផលិតកម្មចម្រៀងដែលទទួលបានភាពជោគជ័យគួរឲ្យកោតស្ញប់ស្ងែង និងមានកេរ្ដ៍ឈ្មោះល្បីរន្ទឺទាំងនៅក្នុងទីផ្សារកម្សាន្ដក្នុងស្រុកផ្ទាល់ ​និងនៅទីផ្សារអន្តរជាតិយ៉ាងទូលំទូលាយ។

ផលិកម្ម Galaxy Navatra បានប្រមូលផ្ដុំដោយកំពូលតារចម្រៀង និងសិល្បករ សិល្បការិនីល្បីៗជាច្រើនដូចជា ឩកញ៉ា ព្រាប សុវត្តិ ឩកញ៉ា ខេរៈ សិរីមន្ដ លោក ខេម កញ្ញា តន់ ច័ន្ទសីម៉ា លោក Tempo Tris លោក K-la រួមនឹងតារាល្បីៗជាច្រើនរូបទៀតដែលសុទ្ធសឹងមានកេរ្ដ៍ឈ្មោះល្បីរន្ទឺទូទាំងប្រទេសកម្ពុជា និងក្នុងកម្រិតតំបន់ផងដែរ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

សម្តេច​តេ​ជោ ៖ ការ​ទទួលបាន​គោរមងារ​កិត្តិយស «​ពុទ្ធ​មា​មកា​ភិ​បាល​» គឺជា​កិត្តិយស​ណាស់ ហើយក៏​ជា​មោទនភាព​ណាស់

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​នគរបាល​ខេត្តត្បូងឃ្មុំ ជូនដំណឹង​ស្តី​ពី​​ការ​បញ្ចៀស​ចរាចរណ៍​កំណាត់​ផ្លូវ​ជាតិ​មួយ​ចំនួន នាថ្ងៃទី៤-៥ ខែមេសា ខាងមុខនេះ

ជីវិតកម្សាន្ដ២ ម៉ោង មុន

Ice Preechaya ឆ្លើយតបចំៗឱ្យអ្នកពូកែ Bully អ្នកដទៃ

ជីវិតកម្សាន្ដ២ ម៉ោង មុន

សាវតាត្រួសៗរបស់បវរកញ្ញា Aoom Taweeporn ម្ចាស់មកុដ MGT ដែលទើបគ្រងតំណែងក្ដៅៗ

សន្តិសុខសង្គម៣ ម៉ោង មុន

ព្រះរាជអាជ្ញា​សម្រេច​ដោះលែង​ប្ដី​ប្រពន្ធ​ជីវភាពខ្វះខាត២គូ ករណី​លួចដែក​តិចតួច​ត្រូវ​ម្ចាស់​ប្ដឹង

Sokha Hotels

ព័ត៌មានពេញនិយម