ជីវិតកម្សាន្ដ
ខាន់ ជេមស៍ បំផុសថា ប្តី និងប្រពន្ធ គួរចេះលើកទឹកចិត្តគ្នា ពេលជួបការលំបាក
តារាចម្រៀងល្បីឈ្មោះលោក ខាន់ ជេមស៍ កន្លងមកត្រូវបានទស្សនិកជនដឹងហើយថា លោកធ្លាប់បង្ហើបប្រាប់អ្នកគាំទ្រថា ខ្លួនជាមនុស្សដែលមានសំណាង ខណៈមានភរិយាដ៏ល្អគ្រប់យ៉ាង។ ពេលនេះដែរ លោកបានចេញមកបំផុសថា ប្តីនឹងប្រពន្ធគួរចេះលើកទឹកចិត្តគ្នាទៅវិញទៅមកអំឡុងពេលជួបការលំបាក។

ជាការពិតម្ចាស់បទ “របាំចងស្នេហ៍ “លោក ខាន់ ជេមស៍ បច្ចុប្បន្នក៏ត្រូវបានគេដឹងថា លោកមិនត្រឹមតែជោគជ័យលើវិស័យសិល្បៈប៉ុណ្ណោះទេ សម្រាប់ចំណងស្នេហ៍ក៏មានភាពផ្អែមល្ហែម និងមានសុភមង្គល។ លោក ខាន់ ជេមស៍ ក៏ត្រូវបានមហាជនកត់សម្គាល់ថា រវាងលោក និងភរិយា បានសារភាពស្មោះត្រង់ហើយរក្សាគ្រួសារមួយនេះប្រកបដោយភាពកក់ក្ដៅ ព្រោះបើគិតមកដល់ពេលនេះ ខាន់ ជេមស៍ និងភរិយាបណ្ដូលចិត្ត បានរួមរស់ជាប្ដីប្រពន្ធអស់រយៈពេលជាង ២០ ឆ្នាំមកហើយ។
ទន្ទឹមគ្នានៃចំណងស្នេហាមួយនេះកំពុងមានភាពផ្អែមល្ហែមគួរឲ្យសរសើរស្រាប់តែលោក ខាន់ ជេមស៍ បានចេញមកបង្ហើបឲ្យដឹងថា រឿងរ៉ាវប្តី និងប្រពន្ធ គួរចេះលើកទឹកចិត្តគ្នាទៅវិញទៅមក អំឡុងពេលជួបការលំបាក។ លោកបញ្ជាក់ថា ប្ដីក៏ហត់ ប្រពន្ធក៏ហត់ សេដ្ឋកិច្ចមិនសូវល្អ រកចំណូលមិនសូវបាន មានតែលើកទឹកចិត្តទៅវិញទៅមក។

តារាចម្រៀងប្រុស ខាន់ ជេមស៍ បាននិយាយបែបលេងសើចទៀតថា បើស្រលាញ់ខ្លួន អ្នកចូលកុំចង់យកឈ្នះប្រពន្ឋអី្វ ព្រោះប្រពន្ឋជា Wife Bank ។ ជាមួយ គ្នានេះក៏មានមហាជនមួយចំនួនចូលខមិនគាំទ្រ និងយល់ឃើញដូចគំនិតរបស់លោក ខាន់ ជេមស៍ បានលើកឡើងខាងលើនេះផងដែរ។

សូមជម្រាបដែរថា ចំពោះចំណងអាពាហ៍ពិពាហ៍ប្ដី-ប្រពន្ធ របស់លោក ខាន់ ជេមស៍ និងភរិយា គឺ ទទួលបានចំណងដៃកូន ៤ នាក់ ក្នុងនោះស្រី ២ នាក់ និង ប្រុស ២ នាក់ ដោយកូនស្រីច្បងរបស់តារាចម្រៀងប្រុសរូបនេះកាន់តែធំពេញវ័យទន្ទឹមខ្លួនទៅហើយ និងថែមទាំងស្រស់ស្អាតគួរឱ្យស្រឡាញ់៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


