ជីវិតកម្សាន្ដ
អ៊ីវ៉ា បដិសេធន៍ រឿងមានទំនាក់ទំនងស្នេហា ជាមួយថៅកែក្លឹបបាល់ទាត់នៅសៀមរាប
តារាចម្រៀងស្រី កញ្ញា ឃីន ស្រីនាថ ហៅ អ៉ីវ៉ា ដូចដែលមហាជនអ្នកគាំទ្រធ្លាប់ដឹងហើយថា កាលពីពេលកន្លងទៅធ្លាប់មានការចុះផ្សាយព័ត៌មានជាបន្តបន្ទាប់អំពីរឿងរ៉ាវជីវិតស្នេហាឯកជនរបស់នាង។ ប៉ុន្តែជាលទ្ធផលត្រូវបានសាមីខ្លួនឆ្លើយបដិសេធន៍ចំពោះរឿងនេះ។

យ៉ាងណាមិញ ទោះបីជា តារាស្រី អ៉ីវ៉ា បានឆ្លើយបដិសេធន៍ ចំពោះរឿងមានស្នេហានេះក្តី តែថ្មីៗនេះស្រាប់តែនាងបង្ហើបពីតម្រុយនៃការជ្រើសរើសបុរសដែលនាងគួរស្រលាញ់ ហើយយកធ្វើជាគូអនាគត។
ទន្ទឹមគ្នានឹងរឿងនេះដែរ មុននេះក៏មានព័ត៌មានលេចឮថា តារាស្រីកញ្ញា អ៉ីវ៉ា កំពុងមានទំនាក់ទំនងស្នេហាជាមួយម្ចាស់ក្លឹបបាល់ទាត់ មួយស្ថិតនៅទឹកដីខេត្តសៀមរាប។

ប្រភពព័ត៌មានបាននិយាយថា រវាងតារាចម្រៀង ឃីន ស្រីនាថ ហៅ អ៉ីវ៉ា ជាមួយម្ចាស់ក្លឹបបាល់ទាត់រូបនោះមានទំនាក់ទំនងស្នេហាក្រៅឆាកជាមួយគ្នារយៈពេល ៧ឆ្នាំ មកហើយ បើគិតមកទល់ពេលបច្ចុប្បន្ន។ កន្លងមក អ៉ីវ៉ា ធ្លាប់បណ្ដើរគូស្នេហ៍រូបនេះដោយបើកចំហជាលើកទី១ ក្នុងជំនួបទៅជួបអតីតអ្នកចាត់ការទូទៅនៅ Galaxy កាលពីអំឡុងថ្ងៃទី៥ ខែឧសភា។
នៅពេលអ្នកសារព័ត៌មានសួរនាំពាក់ព័ន្ធរឿងនេះត្រូវបានស្រីស្អាត អ៉ីវ៉ា ឆ្លើយបង្វៀងថាបុរសរូបនោះជា ងប្អូនទៅវិញ។

យ៉ាងណាមិញ បន្ទាប់ពីមានការលេចឮព័ត៌មានអំពីជីវិតស្នេហាខាងលើ ត្រូវបានសាមីខ្លួនកញ្ញា អ៉ីវ៉ា ចេញមកនិយាយហាក់មិនខ្វល់និងថែមទាំងឆ្ងល់ខ្លួនឯងវិញថា តើរឿងនេះជាការពិត ឬអត់?។ នេះជាសំនួររបស់ អ៉ីវ៉ា ឆ្លើយទៅកាន់អ្នកគាំទ្រ។
តារាចម្រៀងស្រី កញ្ញា អ៉ី វ៉ា បាននិយាយបែបភ្ញាក់ផ្អើលដូច្នេះថា «ព័ត៌មានចុះថា អ៉ីវ៉ា មានទំនាក់ទំនងស្នេហា ជាមួយ…..តើពិត ឬមិនពិត? ជួយប្រាប់ផងចាំ Pay កាហ្វេ១កែវ»។ ទោះបីជាយ៉ាងណា មហាជននៅមិនទាន់ដឹងទេថារវាងតារាស្រី អ៉ីវ៉ា នឹងម្ចាស់ក្លឹបបាល់ទាត់រូបនេះពិតជាមានទំនាក់ទំនងស្នេហាស្អិតល្មួតជាមួយគ្នាឬយ៉ាងណា។

អ្វីគួរឱ្យចាប់អារម្មណ៍កាលពីកន្លងទៅ តារាស្រី អ៉ីវ៉ា ក៏ធ្លាប់បង្ហើបពីតម្រុយនៃការជ្រើសរើសបុរសដែលនាងស្រលាញ់យកធ្វើជាគូរអនាគត។ កាលនោះ អ៉ីវ៉ា បញ្ជាក់ថាបុរសក្នុងក្តីស្រមៃរបស់នាងគឺពុំមែនជាអ្នករកស៊ី ឬអ្នកសិល្បៈដូចគ្នា ហើយរឹតតែពុំមែនជាអ្នកធ្វើការជាមន្ត្រីរាជការដែរ។
តារាស្រីរូបនេះបាននិយាយថា សម្រាប់មនុស្សប្រុសដែលនាងប្រាថ្នាចង់បានជាគូអនាគតនោះ គឺជាបុគ្គលដែលស្ថិតក្នុងចំណោមអ្នកពាក់ព័ន្ធវិស័យកីឡា។ ខ្លឹមសារដែលតារាចម្រៀង អ៉ីវ៉ា បង្ហើបប្រាប់ទៅដល់មហាជននោះ នាងបានលើកឡើង ថាស្រលាញ់កីឡាប៉ាអោយធ្វើតារាចម្រៀង ជឿអត់ថាអនាគតនឹងបានប្តីជាអ្នកពាក់ព័ន្ធនឹងកីឡា?៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២២ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


