ជីវិតកម្សាន្ដ
ភរិយា កែវ វាសនា ប្រតិកម្មក្រោយគេដៀលប្តីថា “រស់ដោយសារប្រពន្ធ”
ភរិយាតារាចម្រៀងលោក កែវ វាសនា គឺអ្នក នាង លឹម សុគ្ធធារី បានញ្ចេញប្រតិកម្មឆ្លើយតបយ៉ាងចាស់ដៃបន្ទាប់ពីសុខៗស្រាប់តែមានម្ចាស់គណនីហ្វេសប៊ុកម្នាក់ឈ្មោះ Tong Tong បានរិះគន់មកលើស្វាមីរបស់ខ្លួន ដោយប្រើពាក្យមិនសមរម្យ ក្នុងន័យថា ជាបុរសដែលរស់ដោយសារប្រពន្ធ គ្មានសមត្ថភាព។

ឆ្លើយតបទៅនឹងការបញ្ចេញមតិមិនសមរម្យបែបនេះ អ្នកនាង លឹម សុគ្ធធារី បានប្រើពាក្យធ្ងន់ៗទៅកាន់បុគ្គលរូបនោះវិញ និងណែនាំដល់បុគ្គលរូប រៀនរិះគិតឲ្យល្អសិន សឹមបញ្ចេញមតិលើនរណាម្នាក់ ពិសេសសម្តីមិនគួរគប្បីបែបនោះ។
ទន្ទឹមនេះ លោក កែវ វាសនា ក៏បានឆ្លើយតបដោយខ្លីទៅកាន់បុគ្គលរូបនោះដែរថា “បើជ្រុលជាតាំងខ្លួនជាអ្នកក្លាហានហើយដាក់រូបពិតលើប្រូហ្វាល់មក”។ តាមរយ:ទង្វើរនេះដែរ ត្រូវបានអ្នកគាំទ្រលោក កែវ វាសនា មួយចំនួនបង្ហាញការហួសចិត្តនិងយល់ថាបុគ្គលរូបនោះជាមនុស្សខ្វះសីលធម៌ និងគ្មានចំណេះដឹង ទើបចូលទៅរិះគន់គេគ្មានសីលធម៌បែ បនេះ។

សូមជម្រាបដែរថា តារាចម្រៀងប្រុសមាឌល្អិតលោកកែវ វាសនា បន្ទាប់រួមរស់ជាស្វាមីភរិយានឹងគ្នាជាច្រើនឆ្នាំ ពេលនេះអ្នកទាំងពីរកំពុងតែសាងសុភមង្គលស្នេហាជាមួយគ្នា ដោយទទួលបានចំណងដៃអាពាហ៍ពិពាហ៍កូនប្រុស-ស្រីចំនួន២នាក់ ខណ:ថ្មីៗនេះក៏មានដំណឹងដែរថា ភរិយារបស់លោកកំពុងពពោះកូនទី៣ក្នុងផ្ទៃផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


