ជីវិតកម្សាន្ដ
ភរិយា កែវ វាសនា ទម្លាយអាថ៌កំបាំងរឿងជីវិតគ្រួសារក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ ៩ឆ្នាំ
នៅក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ៩ឆ្នាំ ស្រាប់តែភរិយាតារាចម្រៀងលោក កែវ វាសនា បានទម្លាយនូវរឿងរ៉ាវមួយចំនួនដែលបានឆ្លងកាត់ គឺមានទាំងលំបាក និងប្រវត្តិតស៊ូផ្សេងៗជាដើម។ មិនតែប៉ុណ្ណោះ នាងក៏បានលើកឡើងពីអាថ៌កំបាំងរឿងជីវិតគ្រួសារផងដែរ។

ភរិយាតារាចម្រៀងលោក កែវ វាសនា បានរៀបរាប់ខ្លឹមសារភ្ជាប់ការដូររថយន្តសេរីទំនើបថ្ងៃខួបអាពាហ៍ពិពាហ៍ដូច្នេះថា ស្វាគមន៍សមាជិកថ្មីមកដល់មុនថ្ងៃកំណត់ Bra bus 900 ការដូរ Birthday និង Anniversary ការបាន ៩ឆ្នាំ (ស្គាល់គ្នាបាន ១៧ឆ្នាំ) ផុសនេះមិនមែនចង់ផុសអួតអីទេ(មិនមែនចំណូលចិត្ត) ព្រោះទិញឡានជិះរាល់ដងសឹងមិនដែលផុសផងហើយទិញអី្វផ្សេងៗអស់ច្រើនជាងនឹងក៏សុំបែបស្ងាត់ៗដែរ(ទិញឡានអាគុយឲ្យកូនបានផុស) តែលើកនេះសុំប្តីផុសចង់ទុករូបភាពល្អៗថតជាមួយគ្រួសារដ៏កក់ក្តៅមួយនេះទុកជាអនុស្សាវរីយ៍អរគុណប្តីដែលតាមចិត្តប្រពន្ធគ្រប់យ៉ាង។
អ្នកនាង លីម សុគ្ធធារី បានបន្តថា «អរគុណខ្លួនឯងដែលមិនដែលមានសត្រូវ ឬក៏ចេះឈ្លោះគ្នាជាមួយអ្នកណាហើយអ្វីដែលជាចរឹតពិតរបស់ពួកខ្ញុំគឺមិនថាការរកស៊ី ឬការរាប់អានគឺថាមិនដែលខ្វល់ ច្រណែន ឬឈ្នានីសអ្នកណាទោះគេជោគជ័យ ឬមានជាងខ្ញុំក៏ដោយ ព្រោះខ្ញុំចេះស្គាល់ពាក្យថាគ្រប់គ្រាន់អ៊ីចឹងហើយបានជីវិតខ្ញុំរស់នៅរាល់ថ្ងៃនេះមានអារម្មណ៍ថារស់នៅបែបសាមញ្ញ មានន័យ កក់ក្តៅ ក្តីសុខ អរគុណភាពស្មោះត្រង់ ការស្រលាញ់ដែលប្តីផ្តល់ឲ្យប្រពន្ធ- កូនកាន់ដៃប្រពន្ធរយៈពេល ១៧ឆ្នាំមកនេះយ៉ាងរឹងមាំជ»។

អ្នកនាងនិយាយទៀតថា គ្រប់មុខរបររបស់យើង ៣-៤ មុខតែងតែមានវត្តមានប្តីជួយពីក្រោយ ការរកស៊ីមានខាត មានចំណេញ ក៏យើងមិនដែលបន្ទោសគ្នាដែរ ចុងក្រោយពិសសេសបំផុតអរគុណកូនៗដែលចូលមកបំពេញពាក្យថាគ្រួរសារឲ្យប៉ាប៉ា ម៉ាមី រឹតតែស្គាល់ពាក្យថាសុភមង្គលកក់ក្តៅ ក្តីសុខបំផុត។
ភរិយាលោក កែវ វាសនា គឺអ្នកនាង លីម សុគ្ធធារី បានបន្ថែមថា តរទៅមុខសូមឲ្យគ្រួរសារយើងមានសុភមង្គលជារៀងរហូតមុខរបរប្រចាំត្រកូលយើងកាន់តែរឹងមាំ ផ្ទះ ដី អាគារ ជួល ជាពិសេសធ្វើអាគារជួលបន្ថែមឲ្យកាន់តែច្រើនរឹងមាំតកូន តចៅ។

សូមជម្រាបថា តារាចម្រៀងលោក កែវ វាសនា ពេលនេះកំពុងតែសាងសុភមង្គលស្នេហាជាមួយភរិយារូបស្រស់ដោយទទួលបានចំណងដៃអាពាហ៍ពិពាហ៍កូនប្រុស-ស្រីចំនួន ២នាក់ដ៏ស្រស់ស្អាត៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


