ជីវិតកម្សាន្ដ
គ្រាន់តែមើលរឿងសោះ អាចឈ្នះដល់៣០០០ដុល្លារ? បើល្អចឹង អត់ចូលរួមម៉េចបាន!
សួូមណែនាំប្រិយមិត្តឱ្យស្គាល់ពីកម្មវិធីប្រកួតថ្មីប្លែកដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ឈ្មោះថា “Watch Till You Drop” ឬ “មើលទាល់តែធ្លាក់ភ្នែក” នាំមកជូនដោយកម្មវិធីទូរស័ព្ទថ្មី Super App CamID ដែលជយលាភីពីការប្រកួតនឹងឈ្នះទឹកប្រាក់សុទ្ធ ៣០០០ ដុល្លារសហរដ្ឋអាមេរិក។

បេក្ខភាពចូលរួមប្រកួតតម្រូវឱ្យអង្គុយមើលរឿងក្នុងបន្ទប់មួយដែលកម្មវិធីរៀបចំឡើង ដោយគ្មានការសម្រាក ពោលគឺអ្នកដែលអាចអង្គុយមើលរឿងបានយូរជាងគេ ដោយគោរពតាមគ្រប់លក្ខខណ្ឌដែលកម្មវិធីបានកំណត់ ហើយមិនបានចុចប៊ូតុងបញ្ឈប់ នឹងក្លាយជាម្ចាស់ជយលាភីក្នុងការប្រកួតមួយនេះ។

ហើយចុះបញ្ហាអាហារ ទឹក និងបន្ទប់ទឹក?

កុំភ័យ! ក្រុមការងារ Super App CamID នឹងរៀបចំផ្តល់ជូនជា ខ្នើយ ភួយ ម្ហូបអាហារ ភេសជ្ជៈ និងសំភារៈដែលត្រូវការសម្រាប់អ្នកចូលរួមរួចជាស្រេច ហើយសម្រាប់បញ្ហាបន្ទប់ទឹកវិញ បេក្ខជននិងបេក្ខនារី ត្រូវបានអនុញ្ញាតឱ្យចូលបន្ទប់ទឹកបាន ៦ ដងក្នុងមួយថ្ងៃ ពោលគឺ ២ ដង សម្រាប់ពេលព្រឹក ២ ដងសម្រាប់ពេលថ្ងៃ និង ២ ដងទៀត សម្រាប់ពេលល្ងាច (រាល់ការចូលបន្ទប់ទឹកម្តងៗ គឺអនុញ្ញាតឱ្យចូលត្រឹម ៥ នាទីប៉ុណ្ណោះ) ។

ដើម្បីចុះឈ្មោះចូលរួមប្រកួតបានអ្នកអាចអនុវត្តតាមគោលការណ៍ខាងក្រោម៖
- Download កម្មវិធី Super App CamID តាមរយៈ AppStore និង PlayStore ឬតាមរយៈ Link មួយនេះ http://onelink.to/szy8yd ឬក៏អាចស្កេន QR Code ខាងក្រោម ដើម្បី Download កម្មវិធី Super App CamID បាន។
- កម្មវិធីតម្រូវឱ្យអ្នកធ្វើវីដីអូខ្លី ត្រឹម ៣០ វិនាទី បង្ហាញ ពីមូលហេតុអ្វី កម្មវិធីត្រូវជ្រើសយកអ្នកជាបេក្ខជន ឬបេក្ខនារីចូលរួមប្រកួត រួច Upload ចូលក្នុងកម្មវិធី Super App CamID។
- ភ្ជាប់ជាមួយនឹងឯកសារបញ្ជាក់អត្តសញ្ញាណរបស់អ្នកដូចជា អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន (Passport) និងសំបុត្រកំណើត។
- កម្មវិធីតម្រូវឱ្យអ្នកបំពេញឯកសារ ឈ្មោះ ហត្ថលេខា យល់ព្រមលក្ខខណ្ឌនៃការប្រកួត ជាមួយនឹងឯកសារបញ្ជាក់ស្ថានភាពសុខភាពរបស់អ្នក ឈ្មោះនិងអាសយដ្ឋានគ្លីនិក ឬមន្ទីរពេទ្យដែលអ្នកពិនិត្យ។

ប្រញាប់ឡើង! អ្នកឈ្នះអាចជារូបអ្នកណា៎! បើកទទួលពាក្យប្រកួតពីថ្ងៃនេះ ដល់ថ្ងៃព្រហស្បត៍ ទី ១១ ខែមីនា ឆ្នាំ ២០២១។
សម្រាប់ព័ត៌មានបន្ថែម អ្នកអាចសាកសួរក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ CamID https://www.facebook.com/camidkh

អត្ថបទផ្សាយពាណិជ្ជកម្ម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


