Connect with us

ជីវិតកម្សាន្ដ

ក្រុមចម្រៀងស្រី NewJeans ក្លាយជាទូតសុច្ឆន្ទៈរបស់អុីនដូមី

បានផុស

នៅ

ថ្ងៃទី៣១ តុលា 2024 ទីក្រុងហ្សាកាតា ឥណ្ឌូនេស៊ី៖ អុីនដូមី ផលិតផលមីគោកដ៏ល្បីល្បាញបានធ្វើឱ្យទីផ្សាររបស់ខ្លួនកាន់តែកក្រើកតាមរយៈការសហការជាមួយសិល្បការិនីលំដាប់អន្តរជាតិគឺក្រុមតារាចម្រៀងរបស់កូរ៉េ NewJeans ក្នុងនាមជាទូតសុច្ឆន្ទៈ។ NewJeans ត្រូវបានគេស្គាល់ថាជាតារាចម្រៀង K-Pop សម័យថ្មីដែលពេញដោយថាមពល ជាមួយនឹងស្ទីលតន្ត្រីដ៏ប្លែកនិងរស់រវើក ស័ក្ដិសមនឹងយុវវ័យសម័យថ្មី ឬGen-Z ហើយឥឡូវនេះ ពួកគេគឺជាមុខមាត់ថ្មីជាលក្ខណៈសកល របស់ផលិតផលអុីនដូមី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អុីនដូមីមានអាយុកាលជាង៥០ឆ្នាំមកហើយ និងមានវត្តមានលើទីផ្សារជាង១០០ប្រទេស និងត្រូវបានគេចាត់ទុកថាជា “មីកញ្ចប់ដ៏ពេញនិយមបំផុតលើពិភពលោក” និងជា “មីកញ្ចប់ Halal ដែលពេញនិយមបំផុតលើពិភពលោក” នេះបើយោងតាមរបាយការណ៍ Kantar’s Brand Footprint ចេញផ្សាយឆ្នាំ២០២៤។ រយៈពេល៨ឆ្នាំជាប់ៗគ្នា អុីនដូមី ត្រូវបានចាត់ទុកជាផលិតផលអាហារមួយក្នុងចំណោម “ផលិតផលអាហារពេញនិយមទាំង៣នៅលើពិភពលោក”

អុីនដូមី និង NewJeans សហការគ្នាយ៉ាងជិតស្និទ្ធក្នុងការចាប់ផ្ដើមនូវយុទ្ធនាការទីផ្សារអន្តរជាតិដ៏ប្លែកនិងពេញដោយគំនិតច្នៃប្រតិដ្ឋមួយឈ្មោះថា “Oh My Good! It’s Indomie.” ។ កិច្ចសហការនេះមានគោលបំណងនាំមកនូវភាពរីករាយនិងគំនិតច្នៃប្រតិដ្ឋ រួមទាំងថាមពលវិជ្ជមានដែលយើងឃើញថាយុវវ័យជំនាន់ក្រោយជុំវិញពិភពលោកតែងតែមាន។

លោក Axton Salin ជានាយក PT Indofood CBP Sukses Makmur Tbk (ICBP) ដែលជាក្រុមហ៊ុនផលិតមីគោកអ៊ិនដូមីបានលើកឡើថា “យើងពិតជារីករាយណាស់ដែលបានសហការជាមួយក្រុម NewJeans ក្នុងនាមជាទូតសុច្ឆន្ទៈអន្តរជាតិសម្រាប់ផលិតផលមីគោកអុីនដូមីរបស់យើង។ យើងក៏រីករាយដូចគ្នាដែលយើងគឺជាផលិតផលនៅអាស៊ីអាគ្នេយ៍ដំបូងគេ ដែលបានសហការជាមួយពួកគាត់។ ចម្រៀងរបស់ NewJeans ព្រមទាំងសមត្ថភាពរបស់ពួកគាត់មិនមែនសម្រាប់តែអ្នកគាំទ្រ K-pop នោះទេ តែក៏សម្រាប់ទស្សនិកជនទូទៅដែរ ហើយពួកគាត់ស័ក្ដិសមនឹងផលិតផលរបស់យើងដែលឆ្លុះបញ្ចាំងនូវភាពរីករាយ ថាមពល និងភាពរស់រវើក។ អាចរាប់បានថា នេះជាការបោះជំហានដ៏ធំមួយរបស់ អុីនដូមីដោយបានពង្រីកខ្លួនចូលទៅក្នុងទីផ្សារអន្តរជាតិ និងនៅតែជាផលិតផលមីគោកដែលយុវវ័យជំនាន់ក្រោយតែងតែជ្រើសរើស!”។

អ្នកស្រី Elly Betty ជាប្រធានស្ដីទីនៃ International Division ICBP បានបន្ថែមថាការចាប់ផ្ដើមយុទ្ធនាការនេះគឺរឿងដ៏រំភើបមួយ។ អ្នកស្រីបានលើកឡើងយ៉ាងដូច្នេះថា “យុទ្ធនាការនេះចាប់ផ្ដើមដោយការចេញផ្សាយស្ប៉តទូរទស្សន៍លក្ខណៈអន្តរជាតិមួយរបស់អ៊ីនដូមី ហើយភាពរំភើបនេះនឹងត្រូវបានបន្តក្នុងសកម្មភាពផ្សេងៗនៅក្នុងប្រទេសជាច្រើនដែលគ្រប់គ្នាសុទ្ធតែអាចទទួលយកបទពិសោធដ៏រីករាយនៃយុទ្ធនាការ Oh My Good! It’s Indomie នេះ!”

សមាជិក NewJeans រួមមាន Minji Hanni Danielle Haerin និង Hyein នឹងមានវត្តមានក្នុងវីដេអូណែនាំខ្លួនមួយ ទៅកាន់អ្នកដែលស្រលាញ់អុីនដូមីទាំងអស់ជុំវិញពិភពលោក ក្នុងនាមជាទូតសុច្ឆន្ទៈ ដោយពួកគេនឹងបង្ហាញពីភាពរីករាយអំពីកិច្ចសហការជាមួយ អុីនដូមីព្រមទាំងសកម្មភាពសប្បាយៗជាច្រើនទៀតដែលនឹងកើតឡើងអំឡុងយុទ្ធនាការនេះ។

កុំភ្លេច! តាមដានយុទ្ធនាការដ៏រំភើប ដែលមានទាំងសកម្មភាពសប្បាយៗនិងប្រូម៉ូសិនពិសេសៗនេះជាមួយគ្នា ដោយប្រើ #OhMyGoodItsIndomie នៅលើយូធូប(@Indomieglobal), អ៊ីនស្តាក្រាម (@Indomie_Cambodia), និងហ្វេសប៊ុក (Indomie Cambodia)។ យុទ្ធនាការនេះនឹងចាប់ផ្ដើមដោយការចាក់បញ្ចាំងនៅតាមផ្ទាំង Billboards LED នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ ចាប់ពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះតទៅ។ សូមរង់ចាំចូលរួមជាផ្នែកមួយនៃភាពរភើបក្នុងយុទ្ធនាការ #OhMyGoodItsIndomie នេះ ដែលមានទាំងកម្មវិធីផ្ទាល់នៅខាងក្រៅនិងតាមប្រព័ន្ធអនឡាញ!

…………………………………………………………..

អំពីក្រុមហ៊ុន PT Indofood CBP Sukses Makmur Tbk

PT Indofood CBP Sukses Makmur Tbk (ហៅកាត់ថា“ICBP” ឬ ”ក្រុមហ៊ុន”) គឺជាក្រុមហ៊ុនផលិតផលិតផលអាហារឈានមុខគេ។ យើងមានសកម្មភាពអាជីវកម្មដែលមានផលិតផលច្រើនប្រភេទខុសៗគ្នា រួមមាន មីកញ្ចប់ អាហារផលិតពីទឹកដោះគោ អាហារសម្រន់ គ្រឿងផ្សំបន្ថែមរសជាតិ ផលិតផលរបបអាហារពិសេស និងភេសជ្ជៈជាច្រើនមុខ។ បន្ថែមពីលើនេះ យើងក៏មានប្រតិបត្តិការក្នុងវិស័យវេចខ្ចប់ និងការផលិតសម្បកនិងកេសវេចខ្ចប់ផលិតផលរបស់យើងដែរ។

យើងបានផ្ដល់នូវផលិតផលអាហារនិងភេសជ្ជៈច្រើនប្រភេទខុសៗគ្នា សម្រាប់ជាដំណោះស្រាយប្រចាំថ្ងៃរបស់អតិថិជនគ្រប់វ័យ និងគ្រប់ប្រភេទក្នុងទីផ្សារ តាមរយៈផលិតផលឈានមុខជាង៣០ម៉ាកសញ្ញា។ ម៉ាកសញ្ញាភាគច្រើនៃផលិតផលរបស់យើងទទួលបានការចាប់អារម្មណ៍យ៉ាងពិសេសនៅប្រទេសឥណ្ឌូនេស៊ី ដែលត្រូវបានជឿជាក់និងគាំទ្រពីអតិថិជនរាប់លាននាក់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ អុីនដូមី គឺជាម៉ាកសញ្ញាផលិតផលមីកញ្ចប់មួយរបស់យើង ហើយបានក្លាយជាម៉ាកសញ្ញាអន្តរជាតិមួយដែលមានការនាំមុខខ្លាំងនៅក្នុងទីផ្សារក្រៅប្រទេស។ 

សកម្មភាពប្រតិបត្តិការរបស់យើងត្រូវបានគាំទ្រដោយរោងចក្រចំនួន៦០ក្នុងតំបន់សំខាន់ៗជាច្រើននៅឥណ្ឌូនេស៊ី ដែលធ្វើឱ្យយើងអាចផ្គត់ផ្គង់តម្រូវការទីផ្សារបាន និងធានានូវភាពស្រស់ថ្មីសម្រាប់ផលិតផលរបស់យើង។ យើងក៏បានពង្រីកនូវបណ្ដាញផ្គត់ផ្គង់សម្រាប់ PT Indofood Sukses Makmur Tbk (ហៅកាត់ថា “Indofood”)ដែរ ដើម្បីឆ្លើយតបរាល់តម្រូវការអតិថិជនទូទាំងប្រជុំកោះបានទាន់ចិត្តនិងមានប្រសិទ្ធភាព និងធានាថាផលិតផលយើងមានវត្តមាននៅក្នុងទីផ្សារគ្រប់ប្រភេទនិងគ្រប់កន្លែង។

ដើម្បីឆ្លើយតបនូវតម្រូវការលក្ខណៈអន្តរជាតិ យើងក៏មានសង្វាក់ផលិតកម្មនៅប្រទេសម៉ាឡេស៊ី តំបន់មជ្ឈិមបូព៌ានិងប៉ែកអាគ្នេយ៍នៃតំបន់អឺរ៉ុបដែរ ដោយ ICBP គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលផលិតមីកញ្ចប់ធំជាងគេនៅលើពិភពលោក។ បន្ថែមពីលើនេះ ICBP ក៏នាំចេញផលិតផលរបស់ខ្លួនពីប្រទេសឥណ្ឌូនេស៊ីនដែរ ដែលបច្ចុប្បន្ននេះមានវត្តមានក្នុងទីផ្សារជាង១០០ប្រទេសជុំវិញពិភពលោក។

Media Contact:

Irene Prasetio
Product Brand Manager
International Operations Division (IOD)
PT Indofood CBP Sukses Makmur Tbk
Sudirman Plaza Indofood Tower Lantai 23
Jl. Jend. Sudirman Kav. 76-78
Jakarta 12910
T. +62 21 5795 8822
F. +6221 5795 8822
E. [email protected]
W. www.indofoodcbp.com

Nurulita Novi Arlaida
Head of Corporate Public Relations
PT Indofood Sukses Makmur Tbk
Sudirman Plaza Indofood Tower Lantai 9
Jl. Jend. Sudirman Kav. 76-78
Jakarta 12910
T. +62 21 5795 8822 ext. 1169
F. +6221 5793 7466
E. [email protected]
W. www.indofood.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធករណីឃាតកម្មលើអ្នកកាសែត

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

សិស្សស្រីៗ០៨នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួនធ្វើ​ការ​អប់រំ ក្រោយ​បាន​ណាត់វៃ​គ្នា បង្ក​របួស​ស្នាម

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រមុខការទូតកម្ពុជា ជជែកជាមួយសមភាគីវៀតណាមលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

កីឡា១១ ម៉ោង មុន

សហព័ន្ធ​បាល់ទាត់​ស៊ី​រី​ ប្តូរ​ពណ៌​ឯកសណ្ឋាន ក្រោយ​​លោក អាសាដ​ បាន​ដួល​រំលំ

Sokha Hotels

ព័ត៌មានពេញនិយម