ជីវិតកម្សាន្ដ
New Jeans កើតទុក្ខមិនសុខចិត្ត បានបង្កើតយូធូប ឡាយស្នើសុំ Hype បែបនេះ ដោយមិនញញើតបន្ដិច
ដូចដែលយើងដឹងស្រាប់ហើយថា ជម្លោះរវាង Hype និង អតីត CEO របស់ Ador ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Min Hee Jin មិនទាន់ចប់សព្វគ្រប់នៅឡើយទេ ដោយហេតុថា រូបនាងនៅតែមិនសុខចិត្តនឹងការដកតំណែងជានាយកប្រតិបត្តិរបស់ខ្លួន ហើយជិតលែងមានសិទ្ធមើលថែក្រុម New Jeans ទៀតផង។

ជាមួយគ្នានេះ ក្រុម New Jeans ក៏មិនឈរឳបដៃមើលអ្នកគ្រប់គ្រងរបស់ខ្លួន ត្រូវលេចលង់បែបនេះដែរ ពួកគេតែងតែនិយាយគាំទ្រទៅកាន់ Min Hee Jin ជានិច្ច មិនថានៅពេលទទួលបានពានរង្វាន់នោះឡើយ ពួកគេតែងតែធ្វើការថ្លែងអំណរគុណទៅនាក់ អតីត Ceo រូបនេះជានិច្ច។

យ៉ាងណាមិញ កាលពីយប់ថ្ងៃទី១១ ខែកញ្ញា កន្លងទៅនេះ ក្រុម New Jeans ស្រាប់តែបង្កើតគណនី Youtube ខ្លួនឯងមួយ ហើយក៏បានធ្វើការឡាយ ដែលធ្វើឲ្យអ្នកទស្សនាមានការភ្ញាក់ផ្អើលជាខ្លាំង។ ទន្ទឹមនឹងនេះ ពួកគេបានធ្វើការស្នើរទាមទារទៅកាន់ក្រុមហ៊ុន HYPE និង លោក Bang Sihyuk ដោយមិនញញើតបន្ដិចសោះឡើយ។
មិនតែប៉ុណ្នោះ ពួកគេបាននិយាយថា Min HeeJin មិនត្រឹមតែជាអ្នកផលិតតន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកដែលបង្កើត NEWJEANS ឱ្យក្លាយជាពួកគេសព្វថ្ងៃនេះ ហើយនាងមានសារៈសំខាន់ចំពោះអត្តសញ្ញាណរបស់ NEWJEANS ហើយពួកគេមានអារម្មណ៍ថា គ្មានអ្នកណាអាចជំនួស Min Hee Jin បានឡើយ។

HanNi ក៏បានចែករំលែកថាអ្នកគ្រប់គ្រង HYBE ធ្លាប់បានប្រាប់ក្រុមរបស់ពួកគេឱ្យមិនអើពើនឹងនាងទៀតផង ដោយនាងបានប្រាប់ថា នៅជាន់ទី៤ នៃអគារ HYBE មានបន្ទប់សម្រាប់ធ្វើសក់ ផាត់មុខ។ ថ្ងៃមួយ ក្រុមមួយ និងអ្នកគ្រប់គ្រងរបស់ពួកគេបានឆ្លងកាត់ ហើយពួកយើងបានស្វាគមន៍គ្នាទៅវិញទៅមក។ ពួកគេត្រលប់មកវិញម្តងទៀត ហើយខ្លួនបានឮអ្នកគ្រប់គ្រងរបស់ពួកគេនិយាយថា “មិនបាច់អើពើនឹងនាងទេ”។

សរុបមក ក្រុម New Jeans បានស្នើរឲ្យក្រុមហ៊ុន HYPE កែប្រែ Ador ឲ្យដូចដើមឡើងវិញ ត្រឹមថ្ងៃទី២៥នេះ បើពុំដូចនោះទេ ពួកគេមិនស្ដាប់តាមការបញ្ជារដោយល្ងិតល្ងង់ពីក្រុមហ៊ុននេះឡើយ។ គួរបញ្ជាក់ដែរថា ក្រុមនេះ ជាក្រុមដំបូងក្នុងប្រវត្តិសាស្ត្រហើយ ដែលហ៊ានរិះគន់ក្រុមហ៊ុនដែលជាអាណាព្យាបាលរបស់ខ្លួន ដោយបើកចំហ និង ធ្វើការទាមទារជាសាធារណៈបែបនេះ។
យ៉ាងណាមិញ វីដេអូឡាយនោះ ត្រូវបានលុបចេញហើយ ចំណែកឯ មហាជននាំគ្នារងចាំការឆ្លើយតបពីក្រុមហ៊ុនធំមួយនេះ មកកាន់ New Jeans ថា តើពួកគេមានចំណាត់ការយ៉ាងណា តើវាសនាក្រុមនារីមួយនេះទៅជាយ៉ាងណានាពេលអនាគត់៕

-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២១ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


