ព័ត៌មានអន្ដរជាតិ
តុក្កតាសិចបញ្ចូលកម្មវិធី AI ធ្វើឲ្យទំនាក់ទំនងកាន់តែរស់រវើក ហើយការលក់កើនខ្ពស់ខ្លាំង
ក្រុមហ៊ុនផលិតតុក្កតាបម្រើសេវាផ្លូវភេទ (តុក្តតាសិច) ដ៏ធំបំផុតនៅក្នុងប្រទេសចិន បានមើលឃើញការបញ្ជាទិញកើនឡើងរហូតដល់៣០ភាគរយ បន្ទាប់ពីភាពប្រសើរឡើងនៃតុក្កតាសិចជាមួយនឹងការរួមបញ្ចូលកម្មវិធីបញ្ញាសិប្បនិម្មិត(AI) ដ៏ពេញនិយមនិងឆ្លើយតបបានតាមតម្រូវការទៅក្នុងតុក្កតាសិច។

ការលក់កូនក្រមុំតុក្កតាបម្រើផ្លូវភេទមើលឃើញនូវនិន្នាការកើនឡើងខ្លាំងក្នុងឆ្នាំ២០២៥នេះ ដោយសារតែការជំរុញពីការបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលធ្វើឲ្យកូនក្រមុំតុក្កតាសិចនោះកាន់តែមានការឆ្លើយតប និងទំនាក់ទំនងកាន់តែប្រសើរ។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post (SCMP)។ បច្ចេកវិទ្យាចុងក្រោយនោះ ធ្វើ់ឲ្យកូនក្រមុំតុក្តតានោះមានភាពឆ្លាតវៃជាងមុន ដោយផ្តល់នូវ «បុគ្គលិកលក្ខណៈ» ប្រហែលប្រាំបីមុខងារផ្សេងគ្នាដើម្បីជ្រើសរើស និងអាចបន្តការសន្ទនាដែលបានចាប់ផ្តើមពីរបីថ្ងៃមុនជាមួយអ្នកប្រើប្រាស់។
លោក Liu Jiangxia ស្ថាបនិកនៃក្រុមហ៊ុន WMDoll ដែលជាអ្នកផលិតតុក្កតាបម្រើផ្លូវភេទ (សិច) ដ៏ធំបំផុតមួយរបស់ប្រទេសចិន បាននិយាយថា ការដាក់បញ្ចូលរួមគ្នានៃប្រភេទតុក្កតាដែលមានកម្មវិធី AI បានធ្វើឲ្យរូបតុក្កតាស្រីនោះកាន់តែមានការឆ្លើយតប និងទំនាក់ទំនងរស់រវើក។ WMDoll រំពឹងថានឹងកត់ត្រាការលក់កើនឡើង៣០ភាគរយនៅឆ្នាំនេះ ដោយសារតែក្រុមហ៊ុនបានអនុម័តឱ្យដំឡើងកម្មវិធី AI ដែលជាប្រភពបើកចំហរ ជួយកែលម្អបទពិសោធន៍អ្នកប្រើប្រាស់នៃផលិតផលរបស់ខ្លួន។
មតិឆ្លើយតបដែលបានទទួលដោយ WMDoll ជាទូទៅគឺល្អបន្ទាប់ពីរួមបញ្ចូលគំរូភាសាធំ (LLMs) ដែលជាបច្ចេកវិទ្យាដែលគាំទ្រសេវាកម្ម AI ទូទៅដូចជា ChatGPT ទៅក្នុងប្រដាប់តុក្កតាបម្រើផ្លូវភេទថ្មីរបស់ខ្លួន។ នេះបើយោងតាមស្ថាបនិក និងនាយកប្រតិបត្តិ Liu Jiangxia ។
Liu បាននិយាយនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ South China Morning Post ដោយលើកឡើងថា៖«វាធ្វើឱ្យតុក្កតាកាន់តែមានការឆ្លើយតប និងអន្តរកម្ម ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវបទពិសោធន៍កាន់តែប្រសើរ»៕

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


