ជីវិតកម្សាន្ដ
នេន ទុំ និង មហាជន ស្ងើចសរសើរសមត្ថភាព ហុងហ្វូ វ័យ ៧ឆ្នាំសោះ អាចច្រៀងឆាកផ្ទាល់បាន
តារាចម្រៀង Hip Hop ល្បីឈ្មោះ នេន ទុំ និង មហាជនបានបង្ហាញការកោតសរសើរចំពោះកុមារ ហុងហ្វូ ដែលអាចច្រៀងចម្រៀងរ៉េបដោយផ្ទាល់លើឆាកតន្ត្រី ជាមួយនឹងភាសាច្បាស់ៗ ញាប់ស្មេរ ហើយពិរោះថែមទៀត។
កាន់តែចម្រើនវ័យ ហុងហ្វូ កាន់តែធ្វើមហាជនភ្ញាក់ផ្អើលនឹងទេពកោសល្យច្រៀងចង្វាក់រ៉េប Hip Hop ដែលកុមាររូបនេះ តែងបានបង្ហាញជារឿយៗ។ ជាក់ស្តែង តាមរយៈចម្រៀងរ៉េបច្រៀងរួមគ្នានឹងតារាចម្រៀងជើងចាស់ផ្នែកតន្ត្រីទាន់សម័យ នេន ទុំ លើឆាកប្រគំតន្ត្រីថ្មីនេះ កុមារា ហុងហ្វូ ទទួលបានការកោតស្ញប់ស្ញែងជាថ្មី នូវជំនាញដ៏បុិនប្រសព្វ ខណៈមានវ័យទើបតែ ៧ឆ្នាំប៉ុណ្ណោះ។
មួយរយៈពេលចុងក្រោយនេះ តារា Hip Hop ជើងចាស់ នេន ទុំ ហាក់បង្ហាញវត្តមានជាមួយនឹងកុមារា ហុងហ្វូ ជាញឹកញាប់ និងធ្លាប់ប្រកាសបំណងចេញចម្រៀងរួមគ្នាផងដែរ។ តាមរយៈវីដេអូភ្ជាប់នឹងខ្លឹមសារ “អាយុ ៧ឆ្នាំសោះធ្វើបាន ច្រៀងផ្ទាល់ ជិតដល់ពេលហើយ ហុងហ្វូ នេនទុំ” សាធារណជនដែលជាអ្នកគាំទ្រ ជឿជាក់ថា នោះអាចជាការផ្តល់រសជាតិថ្មីមិនធ្លាប់ពីតារាចម្រៀង Hip Hop ជើងចាស់ និងតារារ៉េបតូច ដែលគ្រប់គ្នាកំពុងទទឹងចាំ។

គួររំលឹកថា កាលពីឆ្នាំទៅ កុមារ ហុងហ្វូ ធ្លាប់ធ្វើឱ្យមហាជនមានការភ្ជាក់ផ្អើលខ្លាំងម្តងរួចហើយ តាមរយៈចម្រៀងរ៉េប “អ្នកជំនាន់ក្រោយ” ដែលរៀបរាប់សរសើរ និងលើកតម្កើងវប្បធម៌ខ្មែរយ៉ាងអស្ចារ្យ។
ចម្រៀងមួយបទនេះ បានអង្រួនចិត្តមហាជនជាខ្លាំង ក៏ដោយសារតែ ហុងហ្វូ មានវ័យក្មេងខ្លាំង តែការបង្ហើរសំនៀងរបស់ ហុងហ្វូ មិនចាញ់មនុស្សធំនោះឡើយ ហើយអ្វីដែលកាន់តែធ្វើឱ្យគ្រប់គ្នាអត់សរសើរមិនបាននោះ គឺការរ៉េបលើកតម្កើងសម្បត្តិ វប្បធម៌ អរិយធម៌ខ្មែរ តាមរយៈប៉ារ៉ូលពាក្យចុងចួន រណ្ដំគ្រប់ម៉ាត់ ក្រោមការតែងទំនុកច្រៀង ដោយ តារាចម្រៀងរ៉េប Zento។
ជាការកត់សម្គាល់ កុមារារូបនេះ ពិតជាមានដុង្គខាងសិល្បៈចម្រៀងរ៉េប Hip Hop ខ្លាំងមិនធម្មតា។ មហាជនជឿជាក់ថា ហុងហ្វូ នឹងក្លាយជាតារារ៉េបឆ្នើមមួយរូបនាថ្ងៃអនាគតផងដែរ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


