Connect with us

ជីវិតកម្សាន្ដ

សុខ ស្រី​នាង បញ្ជាក់ប្រាប់​ពី​សុខភាព​ក្រោយ​លទ្ធផល​តេស្ត​លើក​ទី​២​អវិជ្ជមាន​

បានផុស

នៅ

ខណៈដែល​តារាចម្រៀង​និង​អ្នកដឹកនាំ​សម្តែ​ង​នៅ​ទ្រនំ​ផលិតកម្ម​ហង្ស​មាស​មួយចំនួន​បាន​រកឃើញ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ជាបន្តបន្ទាប់​នោះ​ តា​រាចម្រៀ​ង​អ្នកនាង សុខ ស្រី​នាង បានបញ្ជាក់​ថា​លទ្ធ​ផល​នៃ​ការធ្វើ​តេស្ត​របស់​នាង​គឺ​អវិជ្ជមាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ស្រី សុខ ស្រី​នាង បាន​រៀបរាប់ថា ​ស្ថិតក្នុង​ស្ថាន​ការណ៍​មួយ​នេះ​នៃ​ការឆ្លង​ពី​ជំងឺ​Covid-19​សូម អោយ​ពុក​ម៉ែ​បងប្អូន​ទាំងអស់គ្នា​ ថែ​សុខភាព​និង​ការពារ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​រប​ស់​ក្រសួង​សុខា​ភិ​បាល និងប្រមុខរាជរដ្ឋាភិបាល ៣​កុំ និង៣​ការពារ ។​ នាងបានបញ្ជាក់ថា នាងបានធ្វើ​តេស្ត​លើក​ទី​២​ និង​ទទួលបាន​លទ្ធផល​នៃ​ការធ្វើ​តេស្ដ​រួចរាល់​គឺ​(​អវិជ្ជមាន​- Negative)​ហើយ​នាងនៅតែ​ការពារ​យ៉ាង​ខ្ជាប់ខ្ជួន និងតាមដាន​សុខ​ភាព​បន្ត​ដូចគ្នា​(​រហូតមកដល់​ពេលនេះ​សុខភាព​នាងល្អ​ធម្មតា​ទេ​)​។​

អ្នកនាង សុខ ស្រី​នាង បន្តថា​ នាងសូម​អគុណ​ចំពោះ​ពុក​ម៉ែ​បងប្អូន​និង​អ្នកគាំទ្រ​ដែល​បាន​សួរ​សុខ​ទុក្ខរហូតមក​ដល់ពេលនេះ​ ហើយក៏​សូម​អធ្យាស្រ័យ​សម្រាប់​ការមិន​បាន​ឆ្លើយតប​សារបាន​ទាំងអស់ ។​ តារាចម្រៀងស្រីរូបនេះ ក៏​សូម​ជូនពរ​ឲ្យបងប្អូន​សិល្បៈករ​ក៏ដូចជា​បងប្អូន​ទាំងអស់គ្នា​ដែល​កំពុង​សម្រាក​ព្យាបាល​សូម​ឲ្យ​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ហើយបានផ្តល់​ជា​កម្លាំង​ចិត្ត​ពី​ចម្ងាយ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម