ជីវិតកម្សាន្ដ
នាយ ពាង ត្រៀមវះកាត់ដុំសាច់កាចអណ្តាតខាងឆ្វេងឆាប់ៗនេះ ខណៈកំពុងសម្រាកតាមដាននៅមន្ទីរពេទ្យ
ដូចទស្សនិកជនដឹងហើយតារាសម្តែង និងកំប្លែងនាយពាង ថ្មីៗនេះបានធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលនិងបារម្ភផងដែរ ខណ:ដែលតារាកំប្លែងជើងចាស់រូបនេះ បានប្រកាសសុំការបរិច្ចាគឈាមចំនួន ៤សាក់បន្ទាន់ ដើម្បីវះកាត់ព្យាបាលជំងឺប៉ុន្តែពុំបានបញ្ជាក់លម្អិតថាជាជំងឺអ្វីឡើយ។

តាមរយៈការផ្តល់សម្ភាសជាមួយ កម្ពុជាថ្មី នាយ ពាង បានបញ្ជាក់ថា បច្ចុប្បន្ននាយមានជំងឺដុះសាច់ត្រង់គល់អណ្តាតខាងឆ្វេងទើបត្រូវវះកាត់ដើម្បីយកសាច់នោះចេញ ព្រោះបើទុកវាដុះកាន់តែធំ ឬធ្ងន់ធ្ងរជាងនេះ។ តួយ៉ាង លោកកំពុងសម្រាកត្រៀមវះកាត់ក្នុងពេលឆាប់ៗ នៅមន្ទីរពេទ្យព្រះអង្គឌួង ។
នាយ ពាង បានបន្តថា លោកកំពុងស្ថិតក្នុងដំណាក់កាលព្យាបាល ដោយក្រុមគ្រូពេទ្យតម្រូវឱ្យលេបថ្នាំបញ្ចុះជាតិស្ករសិន ខណៈត្រៀមចូលវះកាត់នៅសប្តាហ៍ក្រោយនេះហើយ។ លោកគូសបញ្ជាក់ដែរថា អ្វីដែលធ្វើលោកបារម្ភបំផុតក្នុងដំណាក់កាលព្យាបាលនេះ គឺដោយសារតែសាច់ដែលត្រូវវះកាត់ចេញនោះ ជាសាច់កាច ។
ខណៈកំពុងស្ថិតក្នុងដំណាក់ព្យាបាលនិងតាមដានដែរនោះ នាយ ពាង ក៏បានអំពាវនាយដល់សប្បុរសជន ជួយបរិច្ចាគឈាម និងថវិកាដល់ខ្លួន ដើម្បីដោះស្រាយព្យាបាលជំងឺ។
ជាមួយគ្នានៃដំណឹងខាងលើនេះ ក៏មានមហាជន និងអ្នកគាំទ្របានជូនពរឱ្យតារាកំប្លែងរូបនេះ វះកាត់ដោយជោគជ័យហើយឆាប់ជាសះស្បើយពីជំងឺ៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


