Connect with us

ជីវិតកម្សាន្ដ

នាយ ពាង ប្រកាសសុំការបរិច្ចាគឈាមបន្ទាន់ ដើម្បីវះកាត់ព្យាបាលជំងឺ ខណៈត្រូវការដល់ទៅ ៤សាក់

បានផុស

នៅ

បន្ទាប់បាត់មុខពីអាជីពសិល្ប:មួយរយ:ធំកន្លងមក ស្រាប់តែតារាកំប្លែងនាយ ពាង បានធ្វើឲ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍គ្រប់ខណ:ដែលតារាកំប្លែងជើងចាស់រូបនេះ បានប្រកាសសុំការបរិច្ចាគឈាមចំនួន ៤សាក់បន្ទាន់ដើម្បីវះកាត់ព្យាបាលជំងឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយ:ការប្រកាសអំពាវនាវសុំការផ្តល់ឈាមពីសំណាក់តារាកំប្លែងនាយ ពាង ពេលនេះបានធ្វើឲ្យទស្សនិកជនព្រមទាំងអ្នកសិល្ប:រួមអាជីពសិល្ប:មួយចំនួនបានបង្ហាញការព្រួយបារម្ភ និងសួរនាំអំពីអាការ:ជំងឺរបស់នាយ ពាង ផងដែរ។ ប៉ុន្តែលោកមិនទាន់បញ្ជាក់ទេថាការវះកាត់នេះ ដើម្បីព្យាបាលជំងឺអ្វីឡើយ។

នាយ ពាង បានសរសេរបង្ហោះខ្លឹមសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា “បាទសួស្ដីបងប្អូនខ្ញុំបាទនាយពាង នៅពេលនេះខ្ញុំបានជួបទុក្ខលំបាកសូមបងប្អូនជួយខ្ញុំផ្ដល់ឈាមឲ្យខ្ញុំបាន៤សាក់ដោយសារតែខ្ញុំត្រូវការវះកាត់ សូមអរគុណ (015 74 77 73, 077 42 1676, 077 35 94 76)។

ទោះបីមានការសួរនាំយ៉ាងតារាកំប្លែងនាយពាង បានត្រឹមបញ្ជាក់ដោយខ្លីថាជំងឺរបស់លោក ត្រៀមនឹងវះកាត់ក្នុងពេលឆាប់ៗនេះ នៅមន្ទីពេទ្យអង្គឌួង។ ជាមួយគ្នានៃដំណឹងខាងលើនេះ ក៏មានមហាជននិងអ្នកគាំទ្របានជូនពរឲ្យតារាកំប្លែងនាយ ពាង វះកាត់ដោយជោគជ័យហើយឆាប់ជាសះស្បើយពីជំងឺ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ឈឺចាប់ខ្លាំងបំផុតនៅពេលទាហានថៃចូលមកបាញ់សម្លាប់ទាហានខ្មែរលើដីខ្មែរដែលសម្ដេចធ្លាប់ទៅដល់​

ព័ត៌មានជាតិ៧ ម៉ោង មុន

សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឈរគោរពវិញ្ញាណក្ខន្តព្រិន្ធបាលឯក សួន រោន ដែលពលីជីវិតពីការវាយឆ្មក់ពីពួក​ឈ្លានពាន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មេទ័ពអាល្លឺម៉ង់ ព្រមានថា រុស្ស៊ី អាចវាយ «ណាតូ» ៤ឆ្នាំទៀត

Sokha Hotels

ព័ត៌មានពេញនិយម