ជីវិតកម្សាន្ដ
នាយ ពាង និងនារី២នាក់ ប៉ះសម្តីគ្នាផ្អើលទាំងយប់ ក្រោយស្នើសុំកុំឱ្យជជែកគ្នាឮៗរំខានដំណេក (មានវីដេអូ)
មហាជននិងអ្នកគាំទ្រមានការភ្ញាក់ផ្អើល បន្ទាប់ឃើញមានការចែករំលែកវីដេអូនៃជម្លោះ រវាងតារាកំប្លែងជើងចាស់ នាយ ពាង ជាមួយនារីពីរនាក់ដែលជួលបន្ទប់ជាប់គ្នា បង្កការរំខានដល់អ្នករស់នៅក្បែរខាង។
តាមរយ:ការចែករំលែកនៅលើបណ្តាញទំនាក់ទំនងសង្គម បានរៀបរាប់ដូច្នេះថា នាយ ពាង សមាជិកក្រុមកំប្លែងមួយរូបជាមួយនាយ ស្មាច់ បានទាស់ទែងជាមួយនារី២នាក់ ដែលជួលបន្ទប់ជាប់គ្នា ដោយសារខឹងនារីទាំង២នាក់ និយាយគ្នារំខានការដេកពួន។

យោងតាមវីដេអូជិត ៧នាទី បង្ហាញថា នារីទាំង២នាក់ បានបង្កការរំខានដល់ការសម្រាករបស់អ្នកជិតខាង រួមមានទាំងតារាកំប្លែងរូបនេះ ដែលរស់នៅបន្ទប់ជួលក្បែរគ្នាអំឡុងពេលម៉ោងប្រមាណជា ៣ទៀបភ្លឺ ខណ: នាយ ពាង បានចេញមកស្នើឲ្យបញ្ឈប់ការរំខានដែរ តែនារីទាំង២ បានជជែកគ្នារហូតក្លាយជាជម្លោះតែម្តង។
ទោះបីជាយ៉ាងណា ជម្លោះនោះដែរ មិនបានឈានដល់ការប្រើអំពើហិង្សានោះទេ ពោលគឺគ្រាន់មានការជជែកវែកញែកជាពាក្យសម្តីរវាងនាយ ពាង និង នារីទាំង ២នាក់ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងប៉ុណ្ណោះ។ តួយ៉ាងក៏មានការលើកឡើងថា “ទោះបីទើបនឹងចេញពីធ្វើការក៏ដោយ ក៏ត្រូវតែយល់គេកំពុងសម្រាកដែរ មិនមែនចេះតែឡូឡាទេ នេះជាសុជីវធម៌មនុស្សក្នុងការរស់នៅ ខ្ញុំក៏ខឹងដែរ។ ម៉ោង ៣:០០ ជាម៉ោងដែលគេត្រូវការសម្រាកស្រួល។ យើងធ្វើការយប់មកជជែកគ្នាឡូ ឡាគ្មានសុជីវធម៌។បើខ្ញុំវិញស្រែកខ្លាំងជាងគាត់ទៀត។ ការអត់ធ្មត់មានដែនកំណត់។ធ្លាប់ជួបហើយ“៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


