Connect with us

ជីវិតកម្សាន្ដ

អតីតពិធីករដ៏មានប្រជាប្រិយ ឌីជេ ឡាយអ៉ិន ស្នើអតីតភរិយាដើម្បីបានដឹងសុខទុក្ខ និងជួបមុខកូនប្រុសទាំង៣

បានផុស

នៅ

អតីតពិធីករដ៏ល្បីឈ្មោះ លោក ហែម បូរិទ្ធ ហៅឌីជេ ឡាយអ៉ិន ស្រាប់តែចេញមុខទទូចទៅកាន់អតីតភរិយា ដើម្បីបានដឹងសុខទុក្ខរបស់កូនប្រុសទាំង៣ ខណ:លោកបានបែកកូនៗយូរឆ្នាំមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយសាងកំហុសមួយដែលមិនត្រឹមតែប៉ះពាល់សង្គម កិត្តិយសកេរ្តិ៍ឈ្មោះ អតីតពិធីកររូបនេះ ត្រូវកសាងជីវិតថ្មីដោយអវត្តមានប្រពន្ធនិងកូនជាទីស្រលាញ់ ជាមួយក្តីនឹករលឹកកូនៗជាប់ជានិច្ច។

តាមរយៈសារពីគណនីហ្វេសប៊ុកផ្ទាល់ខ្លួន អតីតពិធីករល្បីឈ្មោះរូបនេះរៀបរាប់ថា លោកមិនអាចទប់អារម្មណ៍ទៀតបានទេ។ លោកពោលថា “សូម្បីតែសត្វតោនិងសត្វខ្លាកាចសាហាវ ឬវាមានចិត្តតិរច្ឆានយ៉ាងណា ក៏ពួកវានៅតែមានសេចក្តីស្រលាញ់ និងមានភាពទន់ភ្លន់ចំពោះកូនៗរបស់ពួកវាដែរ”។

លោកបន្តទៀតថា លោកពិតជានឹកកូនៗខ្លាំងណាស់ ហេតុនេះហើយ ទើបបញ្ចេញសារស្នើសុំដល់ភរិយា ដើម្បីបានដឹងដំណឹងសុខទុក្ខកូនប្រុសទាំង៣។ លោកបន្ថែមថា “ខ្ញុំចង់ដឹង ចង់ឃើញ ចង់ជួបកូនប្រុសទាំងបីរបស់ខ្ញុំតែប៉ុណ្ណោះ សារមួយនេះ ខ្ញុំសូមជំរាបជូនដល់អ្នកម៉ាក់របស់កូនៗទាំង៣ ឱ្យបានជ្រាបថា ខ្ញុំសូមស្នើសុំចិត្តអ្នកម៉ាក់ហើយខ្ញុំកំពុងធ្វើការស្នើសុំនេះគឺក្នុងនាមជាឪពុករបស់កូនទាំងបីដែរ”។

ឡាយអ៉ិន បញ្ជាក់ថា លោកគ្មានគំនិតឬបំណងអាក្រក់ក្នុងន័យទុច្ចរិត អវិជ្ជមាន ឬធ្វើឱ្យប៉ះពាល់សេចក្តីសុខនរណាមួយឡើយ។ លោកស្នើសុំដោយសន្តិភាព និងសង្ឃឹមថា អ្នកម៉ាក់របស់កូនប្រុសទាំង៣បានទទួល និងឃើញហើយមានចិត្តសន្តោសប្រណីក្ដីមេត្តាអធ្យាស្រ័យដោយក្ដីអនុគ្រោះចំពោះលោក។

គួររំលឹកថា ឡាយអ៉ិន ជាអតីតពិធីករដ៏មានប្រជាប្រិយភាពមួយរូប ប៉ុន្តែព្រោះសាងកំហុសដ៏ធំមួយ ធ្វើឱ្យបាត់បង់គ្រប់យ៉ាង និងទើបតែបញ្ចប់ការឃុំខ្លួនកាលពីអំឡុងពាក់កណ្តាលឆ្នាំ២០២៣ កន្លងទៅ។

ដ្បិតបង្ហាញការដឹងខុសចំពោះមុខមហាជន និងកែខ្លួនហើយក្តី តែជីវិតគ្រួសាររបស់លោក ហាក់មិនអាចវិលរកសភាពដើមវិញឡើយ ខណៈតាមរយៈសារនេះ សបញ្ជាក់យ៉ាងច្បាស់ពីការបែកបាក់គ្នា លែងជាគ្រួសារដ៏មានសុភមង្គលទៀតហើយ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម