ជីវិតកម្សាន្ដ
ហ៊ិន ច័ន្ទនីរ័ត្ន ពោលរំភើបខ្លាំង ក្រោយបានថតរូបពពោះជុំនឹងស្វាមីពេញដោយអត្ថន័យ
ពិធីការិនីសម្បូរវោហាសព្ទ អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន បង្ហាញពីក្តីរំភើបចិត្តជាខ្លាំង ខណ:ដែលនាងនិងស្វាមីបានសម្រេចនូវបំណងធំរបស់ខ្លួន ដោយទទួលបានចំណងដៃកូនដំបូងជាដំណក់ឈាមរួមគ្នា ក្រោយជីវិតអាពាហ៍ពិពាហ៍។ ជាងនេះទៅទៀត គឺការថតរូបជុំគ្រួសារពេញដោយអត្ថន័យ ក៏ព្រោះតែកន្លងមកច្រើនឆ្នាំ ខ្លួនធ្លាប់តែឃើញអ្នកផ្សេងថតបែបនេះ តែបច្ចុប្បន្នខ្លួនក៏ជាម្នាក់ក្នុងចំណោមនោះដែរ។

ជាមួយនឹងរូបថតប៉ុន្មានសន្លឹក ដែលបង្កប់នូវភាពផ្អែមល្ហែមនៃក្តីស្រលាញ់ អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន រៀបរាប់ដូច្នេះថា “មិននឹកស្មានខ្លួននឹងមានរូបរាងបែបនេះទេ ធ្លាប់តែឃើញគេថត ពេលថតហើយក៏មានអារម្មណ៍មិនធ្លាប់មានពីមុន គឺក្តីស្រលាញ់ដ៏បរិសុទ្ធដែលកំពុងរង់ចាំជួបមុខកូននាពេលឆាប់ៗខាងមុខនេះ”។
ទន្ទឹមនេះ អ្នកនាងក៏ជូនពរអ្នកម្តាយគ្រប់រូបដែលកំពុងពពោះ មានសុខភាពល្អ ទាំងម្តាយនិងទារកក្នុងផ្ទៃ ហើយតាមរយ:សារនេះ ក៏មានការជូនពរជាច្រើនពីបណ្តាអ្នកគាំទ្រ និងមិត្តភក្តិរបស់នាងនៅក្នុងចង្កោមសិល្ប:ផងដែរ។

គួររម្លឹកថា គិតមកដល់ពេលនេះ អ្នកនាងហ៊ិន ច័ន្ទនីរ័ត្ន និងលោក ឌី ពេជ្រ បានចាប់ដៃគ្នាកសាងសុភមង្គលគ្រួសារជាង ជិត ២ឆ្នាំមកហើយ ដោយរាប់ចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ខណៈបច្ចុប្បន្នកំពុងត្រៀមផ្តល់កំណើតកូនប្រុសឆាប់ៗខាងមុខនេះ៕ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


