ជីវិតកម្សាន្ដ
អ្នកសិល្ប:បង្ហាញការសោកស្តាយ ចំពោះមរណភាពតារាសម្តែងទសវត្សរ៍៩០ នាយ ពាង
មហាជនអ្នកគាំទ្រ និងសិល្បករសិល្បការិនីជាច្រើន បានបង្ហាញអារម្មណ៍រន្ធត់ចិត្តគ្រប់គ្នា បន្ទាប់ពីទទួលដំណឹងដ៏សោកសៅ និងក្រៀមក្រំថាតារាកំប្លែងនិងសម្តែងលោក សម ចិត្រា ហៅនាយ ពាង ទទួលមរណភាពដោយសារជំងឺបេះដូង។ ខណៈសពត្រូវបានតម្កល់ធ្វើបុណ្យនៅទួលនៅជិតទូរទស្សន៍CTN និងបូជាវេលារម៉ោង៩ព្រឹក ថ្ងៃសុក្រនេះហើយ។

ដំណឹងនៃមរណភាពរបស់តារាកំប្លែងនាយពាង បានធ្វើឲ្យអ្នកសិល្ប:ល្បីៗនាំគ្នាចែករំលែកយ៉ាងព្រោះព្រា តជាមួយការចូលរួមរំលែកទុក្ខនិងសោកស្តាយចំពោះការបាត់បង់ធនធានសិល្បករខ្មែរម្នាក់ទៀត។ តួយ៉ាងតារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានបង្ហោះថាមិត្តម្នាក់ទៀតហើយបង ពាង អើយហេតុអ្វីបងលាចាកលោកលឿនម្ល៉េះ ។


អ្នកនាង ខាត់ សុឃីម បន្តទៀតថា បងប្រុសគឺជាតារាកំប្លែងតាំងពីទសវត្សរ៍៩០ គាត់ជាអតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈតាំងពីទសវត្សរ៍ទី៨០។ បងប្រុសបានចូលរួមបម្រើលេីវិស័យសិល្បៈ និងមានស្នាដៃសម្តែងជាច្រេីនសិបរឿង។ នៅថ្ងៃព្រហស្បតិ៍ទី ១៧ខែកក្ដដា ឆ្នាំ២០២៥ ដោយសារជំងឺបេះដូងក៏ត្រូវសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។
តារាពហុជំនាញ ខាត់ សុឃីម បានបន្ថែមទៀតថា ”វេជ្ជបណ្ឌិតបានព្យាយាមប្រឹងប្រែងជួយអស់រយៈពេល ៤០នាទី ក៏ជួយមិនបានដែរ ពេទ្យអស់សង្ឃឹម”។ អ្នកនាងរៀបរាប់ទៀតថា “បងប្រុស ចិត្រា កេីតក្នុងឆ្នាំ១៩៦៦ ហើយបានអស់បុណ្យ ចែកឋាននៅវេលាម៉ោង ២រសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងវ័យ ៥៩ឆ្នាំ សូមវិញ្ញាណក្ខន្តបងទៅកាន់សុគតិភពផងចុះ។

ចំណែកតារាសម្តែងលោក អុឹម ជីវ៉ា បានឱ្យដឹងដែរថា តារាសម្តែងនាយ ពាង ដែលបានទទួលមរណៈភាពដោយគាំងបេះដូងសពត្រូវបានតម្កល់ធ្វើបុណ្យនៅទួលនៅជិតទូរទស្សន៍ CTN នឹងត្រូវបូជានៅថ្ងៃសុក្រទី ១៨ខែកក្កដាឆ្នាំ២០២៥វេលាម៉ោង៩ព្រឹកនេះ៕ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


