ជីវិតកម្សាន្ដ
G-Devith រាយការណ៍ពីជំនួយទៅកាន់គោលដៅសំខាន់ៗ នៃមូលនិធិអ្នកចម្បាំងឈាមខ្មែរ ខណៈទើបចប់បេសកកម្ម ៣ថ្ងៃ
G-Devith និងសមាជិកក្រុម បានបំពេញបេសកកម្ម « មូលនិធិអ្នកចម្បាំងឈាមខ្មែរ – KHMER WARRIORS » ក្នុងរយៈពេលបីថ្ងៃជាប់គ្នា ពោល គឺចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី ០៤ខែសីហា ដោយបាននាំយកជំនួយជាស្បៀង សម្ភារៈចាំបាច់ ព្រមនិងថវិកាផងដែរ។

ក្នុងដំណើរនាំយកការឧបត្ថម្ភជូនវីរកងទ័ពនេះ លោកនិងក្រុមការងារបេសកកម្ម បានសួរសុខទុក្ខនិងប្រគល់ថវិកាដល់អ្នកកំពុងសម្រាកព្យាបាលធ្ងន់ស្រាលជាង ១២០នាក់ ព្រមទាំងទឹកប្រាក់ឧបត្ថម្ភមួយចំនួនដល់មន្ទីពេទ្យផងដែរ។
ដោយឡែក តាមរយៈមូលនិធិអ្នកចម្បាំងឈាមខ្មែរ លោក ងូន ចាន់ដាវិត បានបញ្ជាក់លម្អិតផងដែរនូវជំនួយដែលលោកនិងក្រុមការងារបេសកកម្មបាននាំយកទៅកាន់តំបន់ដែលត្រូវការជាចាំបាច់ ដែលរួមមានដូចជា៖
១. ស្បៀងមួយឡាន ២តោនកន្លះ ( សាច់ស្ងួត , ស្ករគ្រាប់ , អង្ករ , សាប៊ូ និង របស់របរចាំបាច់ )។
២. ចុះជួបនិងឧបត្តម្ភដល់គ្រួសារវីរជនពលី ៨គ្រួសារ និង ទាហានអង្គភាពដែលបានចូលរួមចំនួន ៥០នាក់។
៣. ចុះសួរសុខទុក្ខនិងឧបត្តម្ភដល់បងប្អូនសម្រាកព្យាបាលនៅមន្ទីរពេទ្យធំៗចំនួនពីរទីតាំងនៃភូមិភាគឧត្តរ។
៤. ឧបត្តម្ភឧបករណ៍ប្រេីប្រាស់ចាំបាច់ដល់កងទ័ពដូចជា អាយកូម , សូឡា , ទូរស័ព្ទ , Computer ( Laptop ) , ម៉ាសុីន Printer , Tablet , PowerBank , Power Station, និង ឧបករណ៍ប្រើប្រាស់ចាំបាច់មួយចំនួន។
៥. ឧបត្តម្ភគាំទ្រដល់កងទ័ពបានចំនួន៦ទិសដៅ ភូមិភាគ ឧត្តរ និង ពាយ័ព្យ។
៦. ឧបត្តម្ភទៅកាន់គោលដៅតាក្របី អាយកូម ១០គ្រឿង ,Power Box ៣គ្រឿង , powerbank ១០ដុំ និង ចង្រ្កានហ្គាស ៧ ។
បេសកកម្មដែលបានសម្រេចខាងលេីនេះ G-Devith ក្នុងនាមជាអ្នកតំណាងនៃបេសកកម្មមូលនិធិនេះ បានបួងសួងឱ្យទឹកចិត្តនៃសប្បុរជនចូលរួមដ៏ថ្លាថ្លៃនេះ សម្រេចផលដល់ល្អប្រសេីរដល់ប្រទេសជាតិ និងបានដល់អ្នកចូលរួមឧបត្តម្ភគាំទ្រឱ្យបានសេចក្តីសុខ។
លោកថា “យេីងខ្ញុំជាអ្នកតំណាងមូលនិធិនេះបានខិតខំប្រឹងសម្រេចឱ្យបាននូវសេចក្ដីទុកចិត្ត និង ការចែករំលែកបាននូវក្តីស្រលាញ់និងការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះវីរជនយេីង”។ ខណៈសកម្មភាពនៃទឹកចិត្តសប្បុរសនេះ ត្រូវបានមហាជនពិសេសកងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា សម្តែងការអរគុណ និងជូនពរផងដែរ។
គួរជម្រាបថា នេះពុំមែនជាលើកទី១សម្រាប់ដំណើរបេសកកម្មនាំយកទឹកចិត្តសប្បុរសជន ទៅកាន់វីរកងទ័ពដែលកំពុងបំពេញភារកិច្ចការពារអធិបតេយ្យភាពកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


