Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ បញ្ជូនកងនាវាចម្បាំងដ៏​ធំ​សម្បើម ឆ្ពោះទៅកាន់ប្រទេស​អ៊ីរ៉ង់

បានផុស

នៅ

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍​ទី​២២​ខែ​មករា​ឆ្នាំ​២០២៦​ថា សហរដ្ឋអាមេរិកបានបញ្ជូនកងនាវាចម្បាំងដ៏ធំមួយឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ ដើម្បីជាវិធានការបង្ការ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការបង្ក្រាបយ៉ាងហិង្សាលើក្រុមបាតុករដោយអាជ្ញាធរអ៊ីរ៉ង់។

(រូបថត៖ Reuters, US Navy)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ក្នុងពេលធ្វើដំណើរត្រឡប់មកពីវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស លោកប្រធានាធិបតីបានបញ្ជាក់ថា កងនាវាចម្បាំងដ៏មហិមាត្រូវបានដាក់ពង្រាយ ប៉ុន្តែលោកសង្ឃឹមថា ការប្រើប្រាស់កម្លាំងយោធានឹងមិនកើតឡើងនោះទេ។

យោង​តាម​ New York Post មន្ត្រីកងទ័ពជើងទឹក​អាមេរិក បានបញ្ជាក់ថា នាវាផ្ទុកយន្តហោះ USS Abraham Lincoln និងក្រុមនាវាអមដំណើរ កំពុងធ្វើដំណើរឆ្ពោះទៅកាន់តំបន់នោះ ខណៈដែលនាវា USS George H.W. Bush កំពុងប្រតិបត្តិការនៅមហាសមុទ្រអាត្លង់ទិក។

ជាមួយគ្នានេះដែរ លោកត្រាំ បានអះអាងថា លោកបានជួយទប់ស្កាត់ការប្រហារជីវិតមនុស្សជាច្រើនរយនាក់នៅប្រទេសអ៊ីរ៉ង់ តាមរយៈការព្រមានដោយផ្ទាល់អំពីការវាយបកតាមផ្លូវយោធាយ៉ាងធ្ងន់ធ្ងរទៅកាន់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់។ ទោះបីជាមានការបង្កើនកម្លាំងយោធា និងការត្រៀមអនុវត្តពន្ធគយ ២៥% លើបណ្តាប្រទេសដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ក៏ដោយ ក៏​លោក​ត្រាំ​បានបង្ហាញសញ្ញានៃការងាកទៅរកផ្លូវការទូតវិញ ដោយបញ្ជាក់ថា អ៊ីរ៉ង់បានបង្ហាញបំណងចង់ចរចា។ ការវិវត្តន៍ចុងក្រោយនេះ កើតឡើងបន្ទាប់ពីលោកបានអំពាវនាវជាសាធារណៈ​ឲ្យ​មានការផ្លាស់ប្តូរថ្នាក់ដឹកនាំថ្មីនៅអ៊ីរ៉ង់ និងបន្ទាប់ពីការចូលរួមរបស់លោកក្នុងការបង្កើតក្រុមប្រឹក្សាសន្តិភាពអន្តរជាតិនៅទីក្រុងដាវ៉ូស ដើម្បីត្រួតពិនិត្យស្ថិរភាពក្នុងតំបន់៕

បាតុកម្ម​នៅអ៊ីរ៉ង់ (រូបថត៖​ Reuters)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម