Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកនិង​NATO រកឃើញ​ក្របខណ្ឌថ្មី ដើម្បី​ការ​ពារ​តំបន់​អាកទិកពី​រុស្ស៊ី និង​ចិន

បានផុស

នៅ

ប្រធានា​ធិបតី សហរដ្ឋ​អាមេរិក លោក ដូ​ណាល់ ត្រាំ បាន​ប្រកាស​ពី​ «ក្របខ័ណ្ឌ»ថ្មី​មួយ​ស្តី​ពី​កោះ Greenland ​​ ដោយត្រូវ​បាន​យល់​ព្រម​ជា​មួយ​អគ្គ​លេខា​ធិការ​អង្គ​ការណា​តូ​លោក​ Mark Rutte ដើម្បី​ការពារ​ដែន​ដីនៅ​តំបន់​អាកទិក។ លោក​ ដូណាល់​ត្រាំ និង​លោក Mark ​បានជជែក​​គ្នា​​​​លើ​របៀប​ធ្វើការ​ថ្មី​​ បន្ទាប់ពី​​ភាគី​ទាំងពីរ បាន​ជួបពិភាក្សាគ្នា​អំឡុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ នៅ​ប្រទេស​ស្វីស​។

​លោក​ Mark Rutte ពិភាក្សា​ជាមួយ​លោក ត្រាំ​​ នៅប្រទេសស្វីស។​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កា​រពិភាក្សា​រវាង​​​​​ប្រមុខ​ដឹកនាំ​​ដ៏មានអំណាច​ទាំងពីរ បាន​ធ្វើ​ឲ្យ​ស្ថានភាព​តានតឹង​​បាន​ថមថយវិញ រវាង​​ណាតូ និង​សហរដ្ឋអាមេរិក ក៏ដូចជា ​​រវាងអាមេរិក​និង​​សហភាពអឺរ៉ុបលើ​បញ្ហា​ពន្ធ​ និង​ជម្លោះ​​កោះ​ Greenland​។

លោក Rutte បាន​លើក​ឡើង​ថា​៖«បញ្ហា​នោះ​មិន​បាន​កើត​ឡើង​ទៀត​ទេ​ នៅ​ក្នុង​ការ​សន្ទនា​របស់​ខ្ញុំ​ជា​មួយ​លោកប្រធានា​ធិបតីត្រាំ។ លោក​ត្រាំ​​ផ្តោត​យ៉ាង​ខ្លាំង​លើ​អ្វី​​ដែល​​យើង​ត្រូវ​ធ្វើ ដើម្បី​ប្រាកដ​ថា​តំបន់​អាកទិក​ដ៏​ធំនោះ ដែល​ជា​កន្លែង​មាន​ការ​ផ្លាស់​ប្តូរ​កំពុង​កើត​ឡើង​នៅ​ពេល​នេះ និង​ជា​កន្លែង​ដែល​ចិន និង​រុស្ស៊ី​​ចង់​ធ្វើ​សកម្មភាព​នានា»​។

មិន​តែ​ប៉ុណ្ណោះ លោក ដូណាល់​ ត្រាំ បាន​បន្ថែម​ថា ​កិច្ច​ព្រម​ព្រៀង​នេះ​បណ្តាល​ឱ្យ​ការ​សម្រេច​ចិត្ត​របស់​លោក​ មិន​ទាន់​ដាក់​​ពន្ធ​ថ្មី​ ដែល​គ្រោង​នឹង​ចូល​ជា​ធរមាន​នៅថ្ងៃ​ទី១ ខែកុម្ភៈ។

លោក Rutte ​បន្ត​ថា​៖ «រឿង​នេះ​ជា​អ្វី​ ដែល​យើង​គួរ​ផ្តោត​លើ យ៉ាង​យក​ចិត្ត​ទុក​ដាក់​»។

ដោយឡែក លោក ត្រាំ បាន​ប្រកាស​ «ក្របខ័ណ្ឌ» ថ្មី​សម្រាប់​កោះ​ Greenland នៅ​ក្នុង​ការ​បង្ហោះ​នៅ​លើ​គេហ​ទំព័រ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ Truth Social របស់លោក​ នៅ​រសៀល​ថ្ងៃ​ពុធកន្លងទៅ ​ខណៈ​ដែល​លោក​​នៅ​ឯ​វេទិកា​សេដ្ឋ​កិច្ច​ពិភព​លោក​ក្នុង​សប្តាហ៍​នេះ​។

លោក​បន្ត​ថា​៖«ដោយ​ផ្អែក​លើ​កិច្ច​ប្រជុំ​​ដំណើរ​ការ​ដោយ​រលូន ដែល​មាន​ខ្ញុំ​ និងលោក Mark Rutte អគ្គ​លេខា​ធិការ​អង្គការ NATO។ យើង​បាន​បង្កើត​ក្រប​ខ័ណ្ឌ​នៃ​កិច្ច​ព្រម​ព្រៀង​នា​ពេល​អនាគត​ទាក់​ទង​នឹង​ Greenland ដើម្បី​ការពារ​ដែន​ដី​នេះ ជុំវិញ​តំបន់​អាកទិក​ទាំង​មូល​»។

លោក​បាន​បន្ថែម​ទៀត​ថា​៖«ផ្អែក​លើ​ការយល់ព្រម​នេះ​ ខ្ញុំ​នឹង​មិន​ដាក់​ពន្ធ​គយ​ដែល​គ្រោង​នឹង​ចូលជាធរមាន​នៅ​ថ្ងៃទី១ ខែកុម្ភៈទេ។ ចំណែក​ការ​ពិភាក្សា​បន្ថែម​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ការ​បារម្ភ​ពី​​កម្ម​វិធី​ការពារ​កាំជ្រួច [The Golden Dome] ទាក់ទង​នឹង​ Greenland, ហើយ​ព័ត៌មាន​​បន្ថែម​​នឹង​​ពិភាក្សា​បន្ត​​ទៀត»។ ​

ចំណែក​ការ​ពិភាក្សា​នេះ លោក ត្រាំ ឱ្យ​តែ​មនុស្ស​ជំនិត​របស់​លោក​ជា​អ្នក​ដឹក​នាំ​ប៉ុណ្ណោះ។ ក្នុង​នោះ​មាន​លោក អនុប្រធានាធិបតី JD Vance ក្រសួង​ការបរទេស​ លោក​ Marco Rubio និងបេសកជន​ពិសេស លោក​ Steve Witkoff ជា​អ្នក​ដឹកនាំ «ការចរចា» ពិសេស​​រាយការណ៍​ដោយ​ផ្ទាល់​ទៅ​លោក​ ដូណាល់ ត្រាំ​។

លោក​ត្រាំ បាន​ថ្លែង​នៅ​ក្នុង​វេទិការ​សេដ្ឋកិច្ចពិភពលោក​ថា​៖ «យើង​ប្រហែល​ជា​មិន​ទទួល​បាន​អ្វី​ទេ លុះ​ត្រា​តែ​ខ្ញុំ​សម្រេច​ចិត្ត​ប្រើ​កម្លាំង​បាយ​ និង​កម្លាំង​លើស​លប់​ទៅ​កន្លែង​ដែល​យើង​នឹង​ចង់នៅ ដោយ​មិន​ឈប់​។ ប៉ុន្តែ​​ខ្ញុំ​​នឹង​​មិន​​ធ្វើ​​ដូច្នេះ​​ទេ»​។

លោក​បន្ថែម​ទៀត​ថា​៖ «ហើយ​ពេល​នេះ អ្នក​គ្រប់​គ្នា​មក​សរសេរ​ខ្ញុំ​ ថា​ខ្ញុំ​នឹង​ធ្វើ​បាន​ល្អ​ណាស់​។ នោះ​ប្រហែល​ជាការ​លើក​ឡើង​ដ៏​ធំ​បំផុត​ដែល​ខ្ញុំ​បាន​ធ្វើ ដោយ​សារ​តែ​មនុស្ស​គិត​ថា​ខ្ញុំ​នឹង​ប្រើ​កម្លាំង​បាយ​។ ខ្ញុំ​មិន​ចាំ​បាច់​ប្រើ​កម្លាំង​ទេ។ ខ្ញុំ​​មិន​​ចង់​​ប្រើ​​ទេ ហើយ​ក៏​ខ្ញុំ​​នឹង​​មិន​​ប្រើ​​កម្លាំងបាយ​​ដែរ»​។

មិន​តែ​មិន​ប៉ុណ្ណោះ អំឡុង​ពេលកិច្ចពិភាក្សា​របស់ ​លោក​ Rutte បាន​សរសើរ​​លោក​ត្រាំថា​​ពិត​ជា​មាន​ប្រសាសន៍​ត្រឹម​ត្រូវ​ អំពី​តម្រូវ​ការ​ពង្រឹង​សន្តិ​សុខ​ក្នុង​តំបន់​អាកទិក ដោយ​សន្មត់​ថា ថ្មីៗនេះឱកាស​ដែល​រុស្ស៊ី និង​ចិន​ក្លាយ​ជា​ការ​គំរាមកំហែង​នៅ​ក្នុង​តំបន់​នោះ​កំពុង​កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​។

អគ្គ​លេខាធិការ​អង្គ​ការ​ណាតូ​រូប​នេះ​ក៏បាន​សរសើរ​ដល់​ការ​ដឹក​នាំ​របស់ ​លោក ដូណាល់ ត្រាំ ក្នុង​ការ​ធ្វើ​ឱ្យ​ប្រទេស​ផ្សេង​ទៀត​របស់​អង្គ​ការ​ណា​តូ​ មាន​សុវត្ថិភាព ជា​ពិសេស​លោក​ជំរុញ​ឱ្យ​អាមេរិក​ ចំណាយ​ប្រាក់​បន្ថែម​ទៀត​សម្រាប់​ការពារតំបន់នានា​របស់​សម្ព័ន្ធ​មិត្ត​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម