ព័ត៌មានអន្ដរជាតិ
«ព្យុះបិសាច» ខែរងា វាយប្រហារអាមេរិក ប៉ះពាល់ប្រជាជន១៨០លាននាក់, រដ្ឋជាច្រើនប្រកាសអាសន្ន
តំបន់ភាគច្រើននៃសហរដ្ឋអាមេរិក កំពុងរងការវាយប្រហារដោយព្យុះរដូវរងា ខណៈគេហៅថា វាជា «ព្យុះបិសាច» ដោយសារតែឥទ្ធិពលដ៏ខ្លាំង ប៉ះពាល់ប្រជាជនប្រហែល១៨០លាននាក់, សីតុណ្ហភាពនៅកន្លែងខ្លះធ្លាក់ចុះដល់ -0 អង្សាសេ ឈានដល់ប្រកាសអាសន្ននៅរដ្ឋមួយចំនួន។

តាមការផ្សាយរបស់ BBC នៅថ្ងៃចន្ទទី២៦ខែមករាឆ្នាំ២០២៦ ព្យុះដ៏សាហាវនេះវាយប្រហារចាប់ពីរដ្ឋ Texas ដល់ New England បណ្តាលឲ្យមានទឹកកកនិងព្រឹលធ្លាក់ខ្លាំង ព្រមទាំងធ្វើឲ្យសីតុណ្ហភាពធ្លាក់ចុះ ត្រជាក់ដល់ឆ្អឹង សម្លាប់មនុស្ស២នាក់ហើយនៅរដ្ឋ Louisiana និងម្នាក់ទៀតនៅ Texas។
ឥទ្ធិពលរបស់វា បណ្តាលឲ្យជាង១លានគ្រួសារគ្មានអគ្គិសនីប្រើប្រាស់, ជើងហោះហើរជាង ១០ ០០០ជើងត្រូវលុបចោល ហើយក្នុងឧបទ្ទវហេតុអាក្រក់បំផុតគឺរថយន្តជាង ២០០គ្រឿងបានជួបគ្រោះថ្នាក់ចរាចរណ៍ បុកតកន្ទុយគ្នានៅរដ្ឋ Virginia ព្រោះតែស្ថានភាពផ្លូវរអិល។

អ្នកជំនាញផ្នែកឧតុនិយមក៏ព្រមានដែរថា គ្រោះថ្នាក់ធំបំផុតមួយនៃព្យុះនេះគឺ «ទឹកកក» ដែលវាមានសមត្ថភាពអាចបោកផ្តួលរំលំដើមឈើ, បាក់បង្គោលខ្សែភ្លើង និងធ្វើឲ្យផ្លូវថ្នល់លែងមានសុវត្ថិភាពសម្រាប់ការធ្វើដំណើរ។
ទន្ទឹមនោះ រដ្ឋជិតពាក់កណ្តាលប្រទេស ត្រូវប្រកាសអាសន្ន ហើយសាលារៀនជាច្រើនបានសម្រេចលុបចោលការសិក្សាសិន ខណៈព្រឹទ្ធសភាសហរដ្ឋអាមេរិកក៏បានលុបចោលការបោះឆ្នោតដែលគ្រោងធ្វើនៅល្ងាចថ្ងៃចន្ទផងដែរ។

ក្នុងការប្រកាសភាពអាសន្ននៅរដ្ឋធានី, អភិបាលក្រុងវ៉ាស៊ីនតោន លោកស្រី Muriel Bowser និយាយថា៖ «យើងកំពុងជួបប្រទះនូវព្យុះព្រឹលដ៏ធំបំផុតក្នុងរយៈពេលមួយទសវត្សរ៍ នាចុងសប្តាហ៍នេះ»។
ទោះបីជាយ៉ាងណាក៏ដោយ ព្យុះនេះនឹងមិនធូរស្រាលឆាប់ៗទេ ដោយភ្នាក់ងារអាកាសធាតុជាតិអាមេរិក ព្រមានថា វានឹងបន្តវាយប្រហារក្នុងរយៈពេលច្រើនថ្ងៃខាងមុខទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


