ព័ត៌មានអន្ដរជាតិ
១៧រដ្ឋនៅអាមេរិកត្រូវប្រកាសអាសន្ន ព្រោះព្យុះទឹកកកដ៏ធ្ងន់ធ្ងរពេក
មនុស្សជាង១៨០លាននាក់ កំពុងស្ថិតក្នុងការប្រុងប្រយ័ត្ន ចំពោះព្យុះទឹកកកដ៏ធំចុងសប្តាហ៍ ដែលមានឥទ្ធិពលពីរដ្ឋ New Mexico ទៅកាន់រដ្ឋ Maine ហើយត្រូវបានគេរំពឹងថា នឹងធ្វើឱ្យភាគខាងត្បូងសហរដ្ឋអាមេរិកមានទឹកកក និងព្រិលដ៏គ្រោះថ្នាក់។
យោងតាមសារព័ត៌មាន ABC, អ្នកព្យាករណ៍ឱ្យដឹងថា ព្យុះនេះចាប់ផ្តើមនៅរសៀលថ្ងៃសុក្រ នាំមកនូវព្រិលនិងទឹកកកនៅ រដ្ឋ New Mexico និងតំបន់ Texas panhandle ។ នៅពេលល្ងាច ទីក្រុង Dallas នឹងឃើញមានខ្យល់បោកបក់ខ្លាំង ហើយទីក្រុង Oklahoma នឹងមានព្រិលធ្លាក់ផងដែរ។

ចំណែកថ្ងៃសៅរ៍នេះ គឺជាថ្ងៃដែលមានព្រិលច្រើនបំផុត លាយឡំជាមួយទឹកកកដ៏គ្រោះថ្នាក់ និងព្រិលធ្លាក់ខ្លាំងនៅភាគខាងត្បូងប្រទេស។
មិនតែប៉ុណ្ណោះ មានរដ្ឋចំនួន១៧ បានប្រកាសដាក់រដ្ឋរបស់ពួកគេ ក្នុងភាពអាសន្ន ខណៈដែលព្យុះជិតមកដល់រដ្ឋ ដូចជា៖ Alabama, Arkansas, Georgia, Kansas, Kentucky, Louisiana, Maryland, Mississippi, Missouri, New Jersey, New York, North Carolina, Pennsylvania, South Carolina, Tennessee, Texas and Virginia ។
លើសពីនេះ ក្រុងវ៉ាស៊ីនតោន ក៏បានប្រកាសដាក់ក្រុងរបស់ខ្លួន ក្នុងគ្រាអាសន្នផងដែរ។
រីឯជើងហោះហើរជាង ២ ៣០០ ដែលចេញ-ចូលសហរដ្ឋអាមេរិក ដែលគ្រោងនឹងហោះថ្ងៃសៅរ៍នេះ ឥឡូវត្រូវបានលុបចោលមុនពេលព្យុះនេះកើតឡើង ដោយអាកាសយានដ្ឋានពីររបស់ទីក្រុង Dallas រងការវាយប្រហារខ្លាំងបំផុត។
យោងតាមលក្ខខណ្ឌរបស់អាកាសធាតុ ក្រុមអ្នកស្វែងរក និងជួយសង្គ្រោះទីក្រុងចំនួន២៨ កំពុងរង់ចាំត្រៀមដាក់ពង្រាយ និងគាំទ្រប្រតិបត្តិការសង្គ្រោះជីវិត តាមសំណើរបស់អាជ្ញាធរក្រុងនីមួយៗ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


