ព័ត៌មានអន្ដរជាតិ
អាមេរិកប្រកាសអាសន្នឲ្យពលរដ្ឋខ្លួនចេញពីអ៊ីរ៉ាក់ជាបន្ទាន់
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងបាកដាដ ទើបតែបានបញ្ចេញសារព្រមានកម្រិតធ្ងន់បំផុតមួយ ដោយបង្គាប់ឲ្យពលរដ្ឋអាមេរិកាំងទាំងអស់ដែលកំពុងស្នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់ ត្រូវតែចាកចេញពីទីនោះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

តាមការផ្សាយរបស់ Newsmax កាលពីថ្ងៃទី២ខែមេសាឆ្នាំ២០២៦ ការប្រកាសអាសន្ននេះធ្វើឡើងបន្ទាប់ពីមានព័ត៌មានសម្ងាត់ដ៏គួរឲ្យជឿជាក់ថា ក្រុមខ្មាន់កាំភ្លើងដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ កំពុងរៀបចំផែនការវាយប្រហារទ្រង់ទ្រាយធំនៅក្នុងតំបន់កណ្តាលទីក្រុងបាកដាដ ក្នុងរយៈពេល២៤ទៅ៤៨ម៉ោងខាងមុខនេះ។
ស្ថានទូតបានបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធទាំងនេះអាចនឹងប្រើល្បិចបន្លំខ្លួនធ្វើជាមន្ត្រីរាជការ ដើម្បីចូលទៅជិតគោលដៅក្នុងបំណងវាយប្រហារ ឬចាប់ជំរិតយកតែម្តង។ កន្លងមកថ្មីៗនេះ អ្នកកាសែតអាមេរិកាំងម្នាក់ឈ្មោះ Shelly Kittleson ក៏ត្រូវបានគេចាប់ជំរិតបាត់ខ្លួន ដែលគេជឿជាក់ថាជាស្នាដៃរបស់ក្រុមសកម្មប្រយុទ្ធ Kataib Hezbollah ដែលមានអ៊ីរ៉ង់នៅពីក្រោយខ្នង។
បច្ចុប្បន្ន ស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ាក់គឺស្ថិតក្នុងកម្រិតគ្រោះថ្នាក់បំផុត ដែលក្រសួងការបរទេសអាមេរិកដាក់ចំណាត់ថ្នាក់លេខ៤ គឺ «ហាមធ្វើដំណើរទៅដាច់ខាត»។ ស្ថានទូតបានណែនាំឲ្យពលរដ្ឋខ្លួនធ្វើដំណើរចាកចេញតាមផ្លូវគោកវិញ ព្រោះផ្លូវអាកាសកំពុងមានការរឹតត្បិតខ្លាំង។ អាជ្ញាធរអាមេរិកបានសង្កត់ធ្ងន់ថា អ្នកដែលសម្រេចចិត្តបន្តស្នាក់នៅ គឺកំពុងប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតខ្លាំងណាស់ ព្រោះក្រុមខ្មាន់កាំភ្លើងទាំងនេះធ្លាប់មានប្រវត្តិវាយប្រហារសាហាវៗពាសពេញផ្ទៃប្រទេស៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


