ព័ត៌មានអន្ដរជាតិ
លោក ត្រាំ៖ «បើអ៊ីរ៉ង់ហ៊ានធ្វើឃាតខ្ញុំ អ៊ីរ៉ង់នឹងត្រូវរងគ្រាប់បែកដ៏ធំមិនធ្លាប់មាន»
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងប្រាប់សារព័ត៌មាន New York Post កាលពីថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ អំពីផែនការឆ្លើយតបយ៉ាងចាស់ដៃ ប្រសិនបើរូបលោកពិតជាត្រូវគេធ្វើឃាតប្រាកដមែន។

លោក ត្រាំ បានប្រកាសយ៉ាងដាច់ណាត់ថា លោកបានដាក់បទបញ្ជាទុកជាស្រេចថា បើអ៊ីរ៉ង់ហ៊ានធ្វើសកម្មភាពនេះមែន នោះកងទ័ពអាមេរិក នឹងធ្វើការទម្លាក់គ្រាប់បែកវាយប្រហារទៅលើប្រទេសនេះ ក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុនមក។
លោក ត្រាំ បានរៀបរាប់ដោយទឹកមុខមឺងម៉ាត់ថា លោកបានរស់នៅជាមួយនឹងការគំរាមកំហែងពីសំណាក់អ៊ីរ៉ង់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជម្លោះនេះ បានកើតឡើងតាំងពីខែមករា ឆ្នាំ២០២០ នៅពេលដែលលោកបញ្ជាឱ្យមានការវាយប្រហារតាមអាកាស សម្លាប់មេបញ្ជាការកងកម្លាំង Quds ដ៏មានអំណាចរបស់អ៊ីរ៉ង់ គឺលោក Qassem Soleimani។ ចាប់តាំងពីពេលនោះមក ទីក្រុងតេហេរ៉ង់តែងតែចាត់ទុកការសម្លាប់នេះថាជាមុខរបួស ដែលមិនអាចព្យាបាលបាន ហើយអាជ្ញាធរអាមេរិកក៏ធ្លាប់បានព្រមានជាច្រើនដងដែរថា មានក្រុមប្រតិបត្តិករអ៊ីរ៉ង់កំពុងព្យាយាមតាមរកការសងសឹក។
ការលើកឡើងរបស់លោក ត្រាំ នៅពេលនេះ កើតឡើងចំពេលដែលស្ថានការណ៍នៅក្នុងតំបន់ឈូងសមុទ្រកំពុងមានភាពវឹកវរខ្លាំង។ កាលពីដើមសប្តាហ៍នេះ លោក ត្រាំ បានប្រកាសជាផ្លូវការរួចទៅហើយថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់ត្រូវបានបញ្ចប់ទាំងស្រុង បន្ទាប់ពីមានការវាយប្រហារតបតគ្នានៅជុំវិញច្រកសមុទ្រហ័រមូស ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតរបស់ពិភពលោក។ បញ្ហានេះ បានបង្កឱ្យមានការជជែកវែកញែកយ៉ាងខ្លាំង ក្នុងចំណោមសាធារណជន ដោយអ្នកគាំទ្រមើលឃើញថា វាជាសារព្រមានដ៏រឹងមាំមួយ ដើម្បីទប់ស្កាត់អំពើហិង្សា ប៉ុន្តែអ្នករិះគន់វិញ បានបង្ហាញក្តីបារម្ភថា ការប្រើប្រាស់ពាក្យសម្តីបែបនេះ គឺមានភាពគ្រោះថ្នាក់ខ្លាំងពេក។
ទោះជាបែបនេះក្ដី អ្នកវិភាគ បានចង្អុលបង្ហាញថា ការបញ្ជារបស់លោក ត្រាំ នេះ មិនមែនជាបទបញ្ជា ដែលនឹងដំណើរការដោយស្វ័យប្រវត្តិនោះទេ។ ក្នុងនាមជាអ្នកដឹកនាំប្រទេស ការសម្រេចចិត្តចុងក្រោយលើការប្រើប្រាស់កម្លាំងយោធាទ្រង់ទ្រាយធំ គឺស្ថិតនៅលើអ្នកដែលកាន់អំណាចក្នុងពេលកើតហេតុជាក់ស្តែង ក្នុងករណីនេះគឺអនុប្រធានាធិបតី JD Vance។ ដូច្នេះ សារនេះត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្រនយោបាយមួយ ដើម្បីដាក់សម្ពាធផ្លូវចិត្ត និងព្រមានឱ្យអ៊ីរ៉ង់គិតគូរឱ្យបានច្បាស់លាស់ពីផលវិបាកដ៏មហន្តរាយ ប្រសិនបើពួកគេហ៊ានធ្វើសកម្មភាពប្រឆាំងនឹងរូបលោក។ បច្ចុប្បន្ន ខាងភាគីអ៊ីរ៉ង់នៅមិនទាន់មានការឆ្លើយតបជាសាធារណៈណាមួយ ជុំវិញការលើកឡើងដ៏ក្តៅគគុករបស់លោក ត្រាំ នៅឡើយទេ៕
ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


