ព័ត៌មានអន្ដរជាតិ
ដូណាល់ ត្រាំ គ្រោងប្រើ វិបសាយថ្មី ក្រោយ Facebook, Instagram, Twitter, YouTube បន្តបិទ
ក្រុមប្រឹក្សាភិបាលឯករាជ្យរបស់ Facebook បានបោះឆ្នោតរក្សាការពិន័យលើគណនីរបស់លោក ដូណាល់ ត្រាំ ដដែល បន្ទាប់ពីបានបិទអស់រយៈពេល៤ខែ ជុំវិញការញុះញុងដែលនាំឲ្យកើតមានកុបកម្មបណ្តាលឲ្យមនុស្សស្លាប់នៅកាពីតូលកាលពីថ្ងៃទី៦ ខែមករា។
ខណៈពេលរក្សាការព្យួរនេះ ក្រុមប្រឹក្សាបានបន្ទោសទៅលើ Facebook ចំពោះវិធីដែលខ្លួនបានធ្វើការសម្រេចចិត្ត។ ក្រុមប្រឹក្សាបាននិយាយថា ហានិភ័យដែលកំពុងកើតឡើងនៃហិង្សាធ្ងន់ធ្ងរបានធ្វើឲ្យមានការព្យួររបស់ Facebook គឺត្រឹមត្រូវហើយ ប៉ុន្តែនិយាយថា វាមិនសមហេតុផលទេដែល Facebook ដាក់ពិន័យព្យួរដោយគ្មានការកំណត់នោះ។
ក្រុមប្រឹក្សាភិបាលបាននិយាយថា Facebook កំពុងស្វែងរកការជៀសវាងពីការទទួលខុសត្រូវរបស់ខ្លួនចំពោះការអនុវត្តពិន័យមិនច្បាស់លាស់ និងមិនមានស្តង់ដារ ហើយបន្ទាប់មកបញ្ជូនករណីនេះទៅឲ្យក្រុមប្រឹក្សាដោះស្រាយ។
ក្រុមប្រឹក្សាភិបាលបានឯកភាពជាមួយ Facebook ថា ការផុសរបស់លោក ត្រាំ កាលពីថ្ងៃទី៦ ខែមករា គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើស្តង់ដារមាតិកា Facebook និង Instagram។
ក្រុមប្រឹក្សាភិបាលបាននិយាយថា លោក ត្រាំ បាននិយាយក្នុងការផុសទី១ថា ៖«យើងស្រឡាញ់អ្នក។ អ្នកពិតជាពិសេសណាស់» និងការផុសទី២និយាយថា «ជាអ្នកស្នេហាជាតិដ៏អស្ចារ្យ។ ចងចាំថ្ងៃនេះជារៀងរហូត»។ ផុសទាំងពីរនេះបានរំលោភលើច្បាប់របស់ Facebook ដែលប្រឆាំងនឹងការសរសើរ ឬគាំទ្រដល់មនុស្សពាក់ព័ន្ធនឹងហិង្សា។
ក្រុមប្រឹក្សាភិបាលនិយាយថា Facebook មានពេលវេលា៦ខែដើម្បីពិនិត្យឡើងវិញនូវ«ការពិន័យតាមអំពើចិត្ត»ដែលខ្លួនបានដាក់កាលពីថ្ងៃទី៧ ខែមករា និងសម្រេចលើការពិន័យមួយទៀតដែលឆ្លុះបញ្ចាំងពីការរំលោភមានស្ថានទម្ងន់ និងការរំពឹងទុកនៃគ្រោះថ្នាក់នាពេលអនាគត។
ក្រុមប្រឹក្សាភិបាលនិយាយថា ការពិន័យថ្មីត្រូវតែច្បាស់លាស់ ចាំបាច់ សមាមាត្រ និងស្របតាមច្បាប់របស់ Facebook សម្រាប់ការរំលោភមានស្ថានទម្ងន់។
ក្រុមប្រឹក្សាភិបាលនិយាយថា ប្រសិនបើ Facebook សម្រេចបើកឲ្យដំណើរការគណនីរបស់លោក ត្រាំ វិញ ក្រុមហ៊ុនត្រូវតែមានលទ្ធភាពដោះស្រាយពីការរំលោភបំពានថែមទៀត។
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


