ព័ត៌មានអន្ដរជាតិ
ការវាយប្រហារនៅហ្គាហ្សាធូរស្បើយហើយ ក្រោយលោក បៃដិន អំពាវនាវ
ហិង្សាបានថយចុះហើយក្នុងតំបន់ហ្គាហ្សានៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់មានការអំពាវនាវពីលោកប្រធានាធិបតីអាមេរិក ក៏ដូចជាសហគមន៍អន្តរជាតិនៅសប្តាហ៍នេះ។
កម្លាំងអ៉ីស្រាអែល និងសកម្មប្រយុទ្ធប៉ាឡេស្ទីនបានផ្អាកការបាញ់ជាច្រើនម៉ោងនៅថ្ងៃព្រហស្បតិ៍នេះ ខណៈកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះកំពុងដំណើរការ ហើយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានអំពាវនាវជាសាធារណៈដល់លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែលឲ្យមានការកាត់បន្ថយធំដុំដើម្បីឆ្ពោះទៅរកបទឈប់បាញ់គ្នា។
គេមិនទាន់ដឹងច្បាស់ទេថាតើភាពស្ងប់ស្ងាត់រយៈពេល៨ម៉ោង ដែលជាការផ្អាកផ្ទុះអាវុធយូរបំផុតគិតចាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្តើមឡើងរយៈពេល១១ថ្ងៃកន្លងទៅជាផ្នែកនៃកិច្ចព្រមព្រៀង ឬគ្រាន់តែ ឈប់បណ្តោះអាសន្ននៃហិង្សានោះទេ។
ទោះបីជាយ៉ាងណា បទឈប់បាញ់គ្នាមុនៗក៏ធ្លាប់បានកើតឡើងច្រើនម៉ោងស្រដៀងនឹងការផ្អាករយៈពេលច្រើនម៉ោងដូចគ្នានេះដែរនៅក្នុងការប្រយុទ្ធដែលត្រូវបានគេមើលឃើញពីវិធានការសាងទំនុកចិត្ត។ មន្ត្រីហាម៉ាសមុននេះនិយាយថា បទឈប់បាញ់គ្នាបានឈានមកដល់ហើយ ហើយសារព័ត៌មានអ៉ីស្រាអែលបានផ្សាយថា ទាហានជឿជាក់ថា គោលដៅរបស់ខ្លួនទទួលបានតាមតម្រូវការទូលំទូលាយ។
ប៉ុន្មានម៉ោងនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ អ៉ីស្រាអែលបានធ្វើការវាយប្រហារតាមផ្លូវការរាប់សិបគ្រាប់ទៅលើតំបន់ហ្គាហ្សា ក្នុងនោះផ្ទះពីរខ្នងភាគខាងត្បូងត្រូវបានបំផ្លាញ។ សារព័ត៌មានបានផ្សាយថា មនុស្ស៤នាក់បានរបួសក្នុងការវាយប្រហារផ្លូវអាកាសមួយនៅទីប្រជុំជន Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា។
ភាគីទាំងពីរនៅក្នុងជម្លោះកាលពីថ្ងៃពុធបានបដិសេធនឹងបទឈប់បាញ់គ្នាដែលជិតចូលមកដល់ ប៉ុន្តែកិច្ចខិតខំប្រឹងពីរដ្ឋាភិបាលក្នុងតំបន់ និងអន្តរជាតិចេះតែបន្តអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


