ព័ត៌មានអន្ដរជាតិ
ប្រជាជននៅប្រទេសឥណ្ឌាប្រារព្ធពិធីបុណ្យ Diwali ចំពេលរោគរាតត្បាតកំពុងផ្ទុះខ្លាំង
ប្រជាជននៅប្រទេសឥណ្ឌាបានអបអរ និងប្រារព្ធពិធី Diwali ឬពិធីបុណ្យនៃពន្លឺកាលពីថ្ងៃសៅរ៍ ចំពេលមានការព្រួយបារម្ភអំពីការកើនឡើងនូវចំនួនករណីឆ្លងជំងឺកូវីដ ១៩ ។
ពិធីបុណ្យបែបសាសនាហិណ្ឌូមួយនេះត្រូវបានប្រារព្វឡើងជាធម្មតាដោយប្រើកាំជ្រួច និងផាវ ។ ប្រជាជនក៏ចូលចិត្តទិញទំនិញក្នុងរដូវឈប់សម្រាកនេះផងដែរ ។
ផ្សារនៅទីក្រុងញូវដេលីមានមនុស្សច្រើនកុះករដូចនៅក្នុងឆ្នាំធម្មតា ខណៈអ្នកដើរផ្សារសុទ្ធតែពាក់ម៉ាស ។ ស្ត្រីម្នាក់បាននិយាយថា នាងខ្លាចឆ្លងជំងឺកូវីដ ១៩ ដូចអ្នកដទៃដែរ ដូច្នេះទើបនាងពាក់ម៉ាសពេលទៅទិញទំនិញនៅថ្ងៃបុណ្យ Diwali ។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌាមានករណីឆ្លងជំងឺកូវីដ ១៩ ជាង ៨.៧ លានករណីដែលជាតួលេខខ្ពស់បំផុតទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក ខណៈនៅទីក្រុងញូវដេលីចំនួនករណីឆ្លងថ្មីប្រចាំថ្ងៃបានឡើងដល់ ៨,០០០ នាក់កាលពីដើមខែនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ផ្ទុះឃ្លាំងស្តុកសារធាតុគីមីដ៏ខ្លាំងក្លានៅឥណ្ឌា សម្លាប់មនុស្ស ១២ នាក់
ចុចអាន ៖ ផ្ទុះរោងចក្រផលិតផាវនៅឥណ្ឌាស្លាប់ ៣ នាក់ និងរបួសជាច្រើននាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


