ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន អះអាងថា បានកម្ទេចនាវាចម្បាំងខ្នាតធំរបស់ រុស្ស៊ី
កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានបំផ្លាញនាវាចម្បាំងកំពុងចូលចតរបស់រុស្ស៊ីដ៏ធំមួយគ្រឿងនៅទីក្រុងកំពង់ផែ Berdyansk ភាគខាងត្បូងប្រទេសអ៊ុយក្រែន ។

កងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ុយក្រែនបាននិយាយក្នុងការបង្ហោះនៅលើ Facebook ថា ពួកគេបានបំផ្លាញនាវាកំពុងចូលចតដ៏ធំមួយគ្រឿងដែលមានឈ្មោះថា “Orsk” ហើយក្រៅពីការបំផ្លាញនាវា Orsk នាវា ២ គ្រឿងផ្សេងទៀតក៏ត្រូវបានខូចខាតផងដែរ ។
កំពង់ផែដែលទើបត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ី និងមាននាវាចម្បាំងរុស្ស៊ីជាច្រើនគ្រឿងចូលចតនោះ ត្រូវបានរង្គើភ្លាមៗដោយការផ្ទុះយ៉ាងខ្លាំងជាបន្តបន្ទាប់នៅព្រឹមព្រលឹម ។

ទន្ទឹមនោះ វីដេអូប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅកន្លែងចតជាមួយនឹងការផ្ទុះជាបន្តបន្ទាប់ផ្សេងទៀតនៅទូទាំងទីក្រុង ។
ចំណែកបើយោងតាមរបាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីពីកំពង់ផែនោះបានឲ្យដឹងថា នាវារុស្ស៊ីជាច្រើនគ្រឿងបាននិងកំពុងផ្ទុកសម្ភារៈយោធានៅទីក្រុងកំពង់ផែ Berdyansk ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ។

ពួកគេបាននិយាយថា “ធុងឥន្ធនៈ ៣,០០០ តោនក៏ត្រូវបានបំផ្លាញផងដែរ ហើយភ្លើងបានរាលដាលដល់ឃ្លាំងគ្រាប់ ខណៈព័ត៌មានលម្អិតនៃការខូចខាតដែលបានកើតឡើងចំពោះនាវាកំពុងត្រូវបានបញ្ជាក់។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះគេមិនដឹងថា អាវុធអ្វីដែលអ៊ុយក្រែនត្រូវបានប្រើដើម្បីវាយប្រហារនាវានៅកំពង់ផែនេះនោះទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNN
ចុចអាន ៖ រុស្ស៊ី និង អ៊ុយក្រែន ដោះដូរឈ្លើយសឹកជាលើកដំបូង ចាប់តាំងពីសង្គ្រាមផ្ទុះឡើង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


