Connect with us

ព័ត៌មានអន្ដរជាតិ

អាវុធលោកខាងលិចផ្តល់ឲ្យអ៊ុយក្រែន ធ្លាយទៅដល់មជ្ឈិមបូព៌ា ធ្លាក់ចូលទីផ្សារងងឹត (មានវីដេអូ)

បានផុស

នៅ

ប្រទេសរុស្ស៊ី បានអះអាងកាលពីថ្ងៃអង្គារទី០៥ខែកក្កដាថា អាវុធមួយចំនួនដែលលោកខាងលិចបញ្ជូនទៅឲ្យអ៊ុយក្រែន កំពុងធ្លាយទៅដល់ពាសពេញតំបន់មជ្ឈិមបូព៌ា និងធ្លាក់ចូលទៅក្នុងទីផ្សារងងឹត។

ថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ រដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu បាននិយាយថា កន្លងមក អ៊ុយក្រែនបានទទួលទំនិញយោធាជាង ២៨ ០០០តោន ហើយសព្វាវុធរបស់លោកខាងលិចមួយចំនួន កំពុងលេចឡើងនៅមជ្ឈិមបូព៌ា។

ទោះបីជាយ៉ាងណាក៏ដោយ លោក​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ណា​មួយ ​ដើម្បីគាំទ្រ​ការ​អះអាង​របស់ខ្លួន​ទេ។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu

លោក Shoigu ​និយាយ​ថា “​ក្នុងគោលបំណងឲ្យជម្លោះ​នៅ​អ៊ុយក្រែនបន្តអូសបន្លាយ​, ក្រុមប្រទេស​លោក​ខាង​លិច ​កំពុង​បន្ត​ការ​ផ្គត់ផ្គង់​សព្វាវុធ​ទ្រង់ទ្រាយ​ធំ​ដល់​ទីក្រុង កៀវ។ យោងតាមព័ត៌មានដែលយើងទទួលបាន អាវុធបរទេសមួយចំនួនដែលផ្គត់ផ្គង់ដោយលោកខាងលិចដល់អ៊ុយក្រែន កំពុងរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា ហើយកំពុងធ្លាក់ចូលទៅក្នុងទីផ្សារងងឹតផងដែរ”។

ដោយឡែក កាលពីថ្ងៃចន្ទ លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យកងទ័ពរុស្ស៊ី ជំរុញការវាយលុករបស់ពួកគេឲ្យកាន់តែជ្រៅចូលទៅក្នុង តំបន់ Donbas នៃភាគខាងកើតប្រទេសអ៊ុយក្រែន បន្ទាប់ពីកងកម្លាំងរបស់ទីក្រុងមូស្គូ ដណ្តើមបានទីក្រុងយុទ្ធសាស្ត្រ Lysychansk។

លោក Shoigu បានប្រាប់លោក ពូទីន ថា កងកម្លាំងរបស់ទីក្រុងមូស្គូ ឥឡូវនេះបានគ្រប់គ្រង តំបន់ Lugansk ទាំងស្រុងហើយ។

លោក Shoigu ក៏និយាយដែរថា ប្រទេសរុស្ស៊ីនឹងបន្តនូវអ្វីដែលវិមានក្រឹមឡាំង ហៅថា ជា“ប្រតិបត្តិការយោធាពិសេស” រហូតដល់ទីបញ្ចប់៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Channels TV

ចុចអាន៖ អ៊ុយក្រែន ប្តេជ្ញាបន្តប្រយុទ្ធជាមួយរុស្ស៊ី ដរាបណានៅតែទទួលបាន ការគាំទ្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

នាយករដ្ឋមន្ត្រី ប្រាប់ពលរដ្ឋកុំបារម្ភរឿងបាត់បង់សង្ក្រាន្តនៅកម្ពុជា ហើយបុណ្យចូលឆ្នាំជាតិខ្មែរ នៅតែមានដដែល

ព័ត៌មានអន្ដរជាតិ៥១ នាទី មុន

ការសិក្សា ៖ រលាយទឹកកកនៅតំបន់ប៉ូល និងកត្តាប្រែប្រួលផ្សេងៗកំពុងដូរ​រង្វិលជុំផែនដី

វប្បធម៌ ជំនឿ១ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវរកអ្នកបង្កើតរូបភាពកាត់ត និងសុំកុំចែករំលែកបន្ត

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អរគុណពលរដ្ឋខេត្តពោធិ៍សាត់ ដែលបានបន្តផ្ដល់ទំនុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជន

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ជំរុញឱ្យអាជ្ញាធរបន្តផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម