ព័ត៌មានអន្ដរជាតិ
អតីតភូមិគ្រឹះតម្លៃ ១០០លានដុល្លារបស់ Michael Jackson លក់បានត្រឹម ២២លានដុល្លារ
ភូមិគ្រឹះធ្លាប់មានតម្លៃដល់ទៅ ១០០លានដុល្លារ របស់អតីតអធិរាជចម្រៀងប៉ុបពិភពលោក Michael Jackson ពេលនេះបានធ្លាក់ក្នុងដៃមហាសេដ្ឋីអាមេរិកមួយរូប ដោយចំណាយប្រាក់ត្រឹមតែ ២២លានដុល្លារ។

ភូមិគ្រឹះ Neverland របស់លោក Michael ស្ថិតក្នុងទីក្រុង Santa Barbara រដ្ឋ California ត្រូវបានអតីតមិត្តភ័ក្តិរបស់ Michael គឺមហាសេដ្ឋី Ron Burkle ទិញពីក្រុមហ៊ុនអចលនទ្រព្យ Los Olivos ត្រឹមតម្លៃ ២២លានដុល្លារ ខណៈកាលពីឆ្នាំ ២០១៥ ភូមិគ្រឹះមានទំហំជាងមួយហិកតានេះ គឺត្រូវគេវាយតម្លៃដល់ទៅ ១០០លានដុល្លារឯណោះ។
ភូមិគ្រឹះ Neverland ត្រូវអតីតអធិរាជចម្រៀងប៉ុប Michael Jackson ទិញកាលពីឆ្នាំ ១៩៨៧ ក្នុងតម្លៃ ១៩,៥លានដុល្លារ ខណៈកាលពីឆ្នាំទៅភូមិគ្រឹះនេះ គឺមានតម្លៃ ៣១លានដុល្លារ។

លោក Ron Burkle ជាអតីតមិត្តភ័ក្តិរបស់ Michael និងជាដៃគូវិនោយោគនៃសម្ព័ន្ធក្រុមហ៊ុន Yucaipa ហើយបើតាមទស្សនាវដ្តីពាណិជ្ជកម្មធំបំផុតរបស់ពិភពលោក Forbes គិតត្រឹមថ្ងៃ ២៤ ធ្នូ ឆ្នាំ ២០២០ លោក Ron Burkle មានទ្រព្យសម្បត្តិសរុប ១,៤ពាន់លានដុល្លារ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ BBC
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


