ជីវិតកម្សាន្ដ
ធ្លាយពាក្យចចាមអារ៉ាមថា Michael Jackson នៅមានជីវិត ត្រៀមវិលមកបកអាក្រាត Diddy
ការបង្ហោះនៅលើបណ្តាញសង្គមX (អតីត Twitter) ជុំវិញតារាសម្តែងដ៏ល្បីល្បាញរបស់អាមេរិក Michael Jackson កាលពីថ្ងៃទី២០ខែតុលា បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងសហគមន៍អនឡាញ។ រឿងបង្កភាពរំជើបរំជួលនេះកើតឡើងបន្ទាប់ពីការបង្ហោះចេញពីគណនីអនាមិកមួយបានបង្ហាញថា៖«ស្តេចប៉ុប Michael Jackson នៅមានជីវិតនៅឡើយ»។
ការបង្ហោះនោះបានសរសេរថា៖«នៅថ្ងៃទី២៤ ខែតុលា ជាថ្ងៃដែលស្តេចប៉ុបរូបនេះនឹងត្រលប់មកវិញ ហើយប្រាប់ការពិតទាំងមូលអំពី Diddy គាត់នឹងលាតត្រដាងការពិតទាំងស្រុងអំពីអំពើអនាចារ។ មនុស្សនឹងជឿថាលោក Michael Jackson នៅរស់រានមានជីវិត ហើយមិនមែនជាកំពូលតារាដែលបានស្លាប់នោះទេ»។

យ៉ាងណា ការបង្ហោះភ្លាមៗបានធ្វើឲ្យមានភាពរំភើបរំជួលក្នុងសង្គមអនឡាញ ព្រោះមុនពេលដែល Diddy ត្រូវបានចាប់ខ្លួន វោហារស័ព្ទជាច្រើនដែលថា «តារារ៉េបប្រុសរូបនេះពាក់ព័ន្ធនឹងការស្លាប់របស់ Michael Jackson ដែរ។
នៅក្នុងរបាយការណ៍មុនៗរបស់ប៉ូលិស ផ្លូវសម្ងាត់ជាច្រើនត្រូវបានរកឃើញនៅកន្លែងរស់នៅរបស់ Diddy។ មនុស្សជាច្រើនជឿថា នៅក្នុងផ្លូវសម្ងាត់ទាំងនោះមានវិធីមួយដែលនាំទៅដល់កន្លែងដែល Michael Jackson កំពុងត្រូវបានឃុំខ្លួន។
នេះមិនមែនជាលើកទីមួយទេ ដែលសំណួរជាច្រើនបានលើកឡើងថា តារារ៉េបដ៏ល្បីល្បាញ Michael នៅមានជីវិតត្រូវបានគេផ្សព្វផ្សាយ។ ជាច្រើនដងដែលគេប្រទះឃើញមនុស្សដែលមានអាការចម្លែកៗ ប៉ុន្តែ ស្រដៀងនឹង Michael ខ្លាំងណាស់។ វោហារស័ព្ទជាច្រើនលើកឡើងថា លោកប្រហែលជាកំពុងរស់នៅក្នុងរូបកាយក្លែងក្លាយដើម្បីលាក់បាំងអ្វីមួយ។ ដោយសារតែមានពាក្យចចាមអារ៉ាមជាច្រើនថា គាត់ជាសមាជិកនៃសង្គមសម្ងាត់ ប៉ុន្តែព្យាយាមរត់គេចខ្លួន។
ទោះជាយ៉ាងណាក៏ដោយ ទាំងនេះគ្រាន់តែជាការស្មានគ្មានមូលដ្ឋានពីសហគមន៍អនឡាញប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពី Diddy ត្រូវបានចាប់ខ្លួន មនុស្សជាច្រើនបានសន្មត់ថា សិល្បករប្រុសមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់តារាល្បីៗជាច្រើនដូចជា Michael Jackson, Aaliyah, Lisa Lopes។
Michael Jackson ត្រូវបានគេបញ្ជាក់ថាបានទទួលមរណភាពនៅថ្ងៃទី ២៥ខែមិថុនាឆ្នាំ២០០៩។ ការស្លាប់ភ្លាមៗរបស់គាត់ បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើល និងបានបន្សល់ទុកនូវចម្ងល់ដែលគ្មានអ្នកបកស្រាយនៅក្នុងបេះដូងអ្នកនិយមគាំទ្រតន្ត្រី។
មូលហេតុចម្បងត្រូវបានគេកំណត់ថា ដោយសារការប្រើថ្នាំ propofol ហួសកម្រិត ដែលជាថ្នាំស្ពឹកដែលប្រើជាទូទៅក្នុងការវះកាត់។ គ្រូពេទ្យផ្ទាល់ខ្លួនរបស់ Michael គឺ Conrad Murray ត្រូវបានកាត់ទោសពីបទមនុស្សឃាតសម្រាប់ការផ្គត់ផ្គង់ និងគ្រប់គ្រងថ្នាំដល់គាត់។
ទោះបីជាជីវិត និងអាជីពរបស់ Michael Jackson ត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពចម្រូងចម្រាសជាច្រើនក៏ដោយ ក៏វាមិនអាចបដិសេធបាននូវឥទ្ធិពលដ៏អស្ចារ្យរបស់គាត់ទៅលើឧស្សាហកម្មតន្ត្រីពិភពលោក។ គាត់ត្រូវបានគេស្គាល់ដោយសារបទចម្រៀងមិនចេះចប់ ក្បាច់រាំប្លែកៗ និងវីដេអូតន្ត្រីបដិវត្ត៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មេ YG ប្រឈមមុខនឹងការចោទប្រកាន់ថ្មី ក្នុងសំណុំរឿងរត់ពន្ធនាឡិកាប្រណីត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


