ជីវិតកម្សាន្ដ
បុគ្គលពិភពលោក ១០ រូប នៅតែបន្តរកចំណូលរាប់លានដុល្លារ ទោះស្លាប់យូរហើយក្ដី
ទោះបីជាពួកគាត់មិនមានជីវិតរស់នៅក្ដី កេរ្តិ៍ឈ្មោះ និងស្នាដៃបុគ្គលល្បីៗទាំង ១០ រូបនេះ នៅតែបន្សល់ទុកភាពល្បីទូទាំងពិភពលោកជាងកាលនៅរស់ទៅទៀត មិនតែប៉ុណ្ណោះ ប្រាក់ចំណូលរាប់លានដុល្លារ ក៏កំពុងដើរទន្ទឹមនឹងកេរ្តិ៍ឈ្មោះរបស់ពួកគេផងដែរ ។
១. Charles Schulz ចំណូល ២៤ លានដុល្លារ
លោក Charles ស្លាប់កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០០០ នៅទីក្រុងសាន់តារ៉ូសា រដ្ឋកាលីហ្វ័រញ៉ា គាត់មិនមែនជាតារាចម្រៀង ឬតារាសម្ដែងទេ ប៉ុន្តែគាត់ជាអ្នកគូរគំនូរជីវចលជនជាតិអាមេរិក និងជាអ្នកផលិតរឿងកំប្លែង “សណ្តែកដី” ដ៏ល្បី ។
២. Jeff Porcaro ចំណូល ២៥ លានដុល្លារ
លោក Jeff ជាអ្នកវាយស្គរ អ្នកនិពន្ធបទចម្រៀង និងផលិតករថតសំឡេងជនជាតិអាមេរិក គាត់ស្លាប់តាំងពីឆ្នាំ១៩៩២មកម្ល៉េះដោយសារជំងឺគាំងបេះដូង ។
៣. Dr. Seuss ចំណូល ៣២ លានដុល្លារ
ភាពល្បីល្បាញរបស់ Dr. Seuss គឺមកពីការសរសេរ និងគូរគំនូរសៀវភៅកុមារជាង ៦០ ក្បាលជាភាសាអង់គ្លេស គាត់ស្លាប់ក្នុងឆ្នាំ ១៩៩១ ដោយសារជំងឺមហារីក ។
៤. Leonard Cohen ចំណូល ៥៥ លានដុល្លារ
លោក Leonard គឺជាតារាចម្រៀង អ្នកនិពន្ធចម្រៀង កវី និងអ្នកនិពន្ធប្រលោមលោកជនជាតិកាណាដា គាត់ស្លាប់ក្នុងឆ្នាំ ១៩៣៤ អំឡុងពេលគេងដោយគ្មានការលំបាកអ្វីទាំងអស់ ។
៥. Michael Jackson ចំណូល ៧៥ លានដុល្លារ
ស្ដេចចម្រៀងប៉ុប Michael Jackson ល្បីសឹងតែគ្រប់បទ និងស្ទីលរាំរបស់គាត់ ចំណែកឯការស្លាប់វិញគឺមកពីគាំងបេះដូងក្នុងឆ្នាំ ២០០៩ មិនមែនបកស្បែក ឬចាក់ថ្នាំឲ្យសដូចពាក្យចចាមអារ៉ាមនោះទេ ។
៦. James Brown ចំណូល ១០០ លានដុល្លារ
លោក James Joseph Brown គឺជាអ្នកចម្រៀង ផលិតករ និងអ្នកដឹកនាំក្រុមតន្រ្តីជនជាតិអាមេរិក គាត់សម្បូររហ័សនាមណាស់រួមមាន “បុរសដែលខំប្រឹងធ្វើការបំផុតក្នុងវិស័យសិល្បៈ” “បិតានៃព្រលឹង” “លោកឌីណាមីត” និង “ព្រលឹងបងប្រុសលេខ ១” ។ រីឯមូលហេតុនៃការស្លាប់របស់គាត់ក្នុងឆ្នាំ ២០០៦ គឺគាំងបេះដូង និងទឹកចូលសួត ។
៧. Elvis Presley ចំណូល ១១០ លានដុល្លារ
ស្ដេចចម្រៀងរ៉ក & រ៉ូលបានស្លាប់កាលពីឆ្នាំ ១៩៧៧ ថ្មីៗនេះកូនស្រីតែមួយរបស់គាត់ Lisa Marie Presleyក៏ស្លាប់ដោយសារជំងឺគាំងបេះដូងដូចឪពុកដែរ ។
៨. Davie Bowie ចំណូល ២៥០ លានដុល្លារ
ឈ្មោះពិតប្រាកដរបស់ David Bowie គឺ David Robert Jones គាត់គឺជាអ្នកចម្រៀង អ្នកនិពន្ធចម្រៀង និងតារាសម្ដែងជនជាតិអង់គ្លេសដែលស្លាប់ក្នុងឆ្នាំ ២០១៦ ដោយសារជំងឺមហារីកថ្លើម ។
៩. Kobe Bryant ចំណូល ៤០០ លានដុល្លារ
លោក Kobe Bean Bryant អ្នកលេងបាល់បោះអាជីពជនជាតិអាមេរិកសម្រាប់ Los Angeles Lakers នៃសមាគមបាល់បោះជាតិមានរហ័សនាមថា “Black Mamba” ដែលជាឈ្មោះសត្វពស់ពិសសាហាវមួយ ហើយលោកបានស្លាប់ក្នុងឆ្នាំ ២០២០ ដោយសារការធ្លាក់ឧទ្ធម្ភាគចក្រ ។
១០. J.R.R. Tolkien ចំណូល ៥០០ លានដុល្លារ
លោក J.R.R. Tolkien ជាអ្នកនិពន្ធ និងទស្សនវិទូជនជាតិអង់គ្លេស ស្នាដៃល្បីៗរបស់គាត់រួមមាន “The Hobbit” និង “The Lord of the Rings” គាត់ស្លាប់ក្នុងឆ្នាំ ១៩៧៣ បណ្ដាលមកពីជំងឺដំបៅក្រពះ ។
ដោយឡែកចំណូលដែលពួកគាត់រកបានត្រូវដាក់បញ្ចូលជាអចលនទ្រព្យផ្ទាល់ខ្លួន ឬចូលទៅក្រុមហ៊ុន Record Label និងអង្គការណាមួយក្រោមឈ្មោះម្ចាស់ចំណូល ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ តារាចម្រៀង Lisa ទទួលមរណភាព បន្ទាប់ពីចប់កម្មវិធី Golden Globes
ចុចអាន ៖ ស្រាយពាក្យចចាមអារ៉ាម ថា Michael Jackson ស្លាប់ដោយសារប្រើផលិតផលធ្វើឲ្យស្បែក ស
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


