ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្រ បង្ហាញរូបភាពផ្ទាល់លើកដំបូង ឲ្យឃើញ Black Hole យក្ស ជះចេញកំសួលថាមពល
នៅក្នុងរបកគំហើញដ៏គួរឲ្យរំភើបមួយ ដែលអាចស្រាយអាថ៌កំបាំងសកលលោក, Black Hole យក្ស និងកំសួលថាមពលដែលវាបញ្ចេញ ត្រូវបានគេថតជាប់ជាមួយគ្នា ជាលើកដំបូង។
ក្រុមតារាវិទូសង្ឃឹមថា ការសង្កេតឃើញដ៏ល្អឥតខ្ចោះរបស់ពួកគេចំពោះវត្ថុដ៏ធំសម្បើមនៅចំកណ្តាលកាឡាក់ស៊ី Messier 87 (M87) នេះ អាចជួយបង្ហាញពីរបៀបដែល Black Hole ធ្វើសកម្មភាព និងបង្ហាញពីអ្វីដែលជំរុញឲ្យវា ជះចេញកំសួលថាមពលដ៏ខ្លាំងក្លា នៅទូទាំងកាឡាក់ស៊ី។
លោកវេជ្ជបណ្ឌិត Ru-Sen Lu អ្នកដឹកនាំក្រុមអ្នកសង្កេតការណ៍តារាសាស្ត្រសៀងហៃបាននិយាយថា “យើងដឹងថា កំសួលថាមពលត្រូវបានបញ្ចេញពីតំបន់ជុំវិញ Black Hole ប៉ុន្តែយើងនៅតែមិនយល់ច្បាស់ថាតើវាកើតឡើងយ៉ាងដូចម្តេច។ ដើម្បីសិក្សារឿងនេះដោយផ្ទាល់ យើងត្រូវសង្កេតមើលប្រភពដើមនៃកំសួលថាមពលនេះឲ្យបានជិតបំផុតតាមដែលអាចធ្វើទៅបាន ទៅនឹងប្រហោងខ្មៅ”។
គួរបញ្ជាក់ថា Black Hole យក្សនៅចំកណ្តាល M87 នេះគឺជារូបភាពដំបូងបង្អស់ដែលត្រូវបានថតផ្ទាល់ដោយមនុស្សជាតិ ហើយវាមានទំហំធំជាងព្រះអាទិត្យដល់ទៅ ៦.៥ពាន់លានដង និងស្ថិតនៅចម្ងាយ៥៥លានឆ្នាំពន្លឺពីផែនដី។
កាលពីមុន អ្នកវិទ្យាសាស្រ្តក៏ធ្លាប់ចាប់យករូបភាពនៃកំសួលថាមពល និង Black Hole ផងដែរប៉ុន្តែមិនធ្លាប់ថតជាប់រូបភាពទាំងពីរនេះក្នុងពេលតែមួយនោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ្នកវិទ្យាសាស្រ្ត រកឃើញ Black Hole មានទំហំធំជាងព្រះអាទិត្យ ៣០ពាន់លានដង

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី