ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ទម្លាយពីកម្លាំងសរុបរបស់ក្រុមហាម៉ាសដែលហ៊ានបើកការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា
កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) កាលពីពេលថ្មីៗនេះបានចេញការប៉ាន់ប្រមាណអំពីចំនួនកម្លាំងរបស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសដែលហ៊ានបើកការវាយប្រហារចូលជ្រៅទៅក្នុងទឹកដីនៃប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ។

យោងតាមការវាយតម្លៃរបស់កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) ផ្អែកលើព័ត៌មានដែលទទួលបានពីការសាកសួរចម្លើយលើក្រុមហាម៉ាសបានឲ្យដឹងថា យុទ្ធជនរបស់ក្រុមប្រដាប់អាវុធមួយនេះបាននាំកម្លាំងប្រហែល ៣,០០០ នាក់ អំឡុងការវាយឆ្មក់ចូលក្នុងទឹកដីអ៊ីស្រាអែលនៅព្រឹកព្រលឹមកាលពីជាងមួយខែមុន ។
យោធាបញ្ជាក់ទៀតថា ក្រុមហាម៉ាសដែលបានលើកទ័ពប្រយុទ្ធ ៣,០០០ នាក់ក្នុងការប្រយុទ្ធ ក៏ដូចជាការវាយប្រហារឆ្លងព្រំដែនចូលប្រទេសអ៊ីស្រាអែល ក៏បានសម្លាប់មនុស្សប្រមាណ ១,២០០ នាក់ ដែលភាគច្រើនជាជនស៊ីវិលកំពុងស្នាក់នៅក្នុងផ្ទះរបស់ពួកគេ និងអ្នកចូលរួមនៅក្នុងពិធីបុណ្យតន្ត្រីមួយកន្លែង ខណៈពួកសកម្មប្រយុទ្ធក៏បានចាប់ចំណាប់ខ្មាំងយ៉ាងតិច ២៤០ នាក់ផងដែរ ។
ចាប់តាំងពីពេលនោះមក កងកម្លាំងការពារជាតិអ៊ីស្រាអែលបានបើកការវាយបកទ្រង់ទ្រាយធំនៅតំបន់ហ្គាហ្សា និងបានសម្លាប់ពួកសកម្មប្រយុទ្ធរបស់ក្រុមហាម៉ាសប្រមាណ ១,០០០ នាក់ផងដែរ និងចាប់ខ្លួនបានប្រហែល ២០០ នាក់ក្នុងរយៈពេល ២ ថ្ងៃដំបូងនៃប្រតិបត្តិការមិនធ្លាប់មានពីមុនមកមួយនេះ ។

រហូតមកដល់ពេលនេះ អ៊ីស្រាអែលនៅតែបន្តធ្វើការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ខណៈយោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ជនស៊ីវិលលើស ១៣,៣០០ នាក់ រួមទាំងកុមារ និងស្ត្រីសរុប ៩,១៥០ នាក់ត្រូវបានសម្លាប់ ។
ក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សលើស ៣០,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ គ្រាប់ផ្លោងជាច្រើនបាញ់រះចេញពី លីបង់ ហោះទៅកាន់ អ៊ីស្រាអែល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


