ព័ត៌មានអន្ដរជាតិ
កាម៉ាឡា ហារីស (Kamala Harris) កើនប្រជាប្រិយភាពកាន់តែខ្លាំង ខណៈ ចូ បៃដិន រងសម្ពាធឱ្យដកបេក្ខភាពប្រជែងកៅអីសេតវិមាន
ការស្ទង់មតិថ្មីមួយបានបង្ហាញថា អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) មានប្រជាប្រិយភាពកាន់តែខ្លាំងក្នុងការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកតំណាងគណបក្សប្រជាធិបតេយ្យដែលបច្ចុប្បន្នតំណាងដោយលោក ចូ បៃដិន ដែលធ្លាក់ប្រជាប្រិយភាពកាន់តែខ្លាំងតទល់ជាមួយគូប្រជែងលោក ដូណាល់ ត្រាំ។

មនុស្ស២០៥០នាក់មានសមាសភាពមកពីគណបក្សប្រជាធិបតេយ្យ និងបុគ្គលឯករាជ្យដែលបានចូលរួមការស្ទង់មតិរៀបចំឡើងដោយស្ថាប័នមួយឈ្មោះ «FairVote»ចេញផ្សាយកាលថ្ងៃទី១៥កក្កដា បានបោះឆ្នោតគាំទ្រលោកស្រី កាម៉ាឡា ហារីស មានរហូតដល់៦៨% ខណៈបេក្ខជនមានប្រជាប្រិយបន្ទាប់គឺ លោក Gretchen Whitmer ដែលជាអភិបាលរដ្ឋ Michigan បានទទួលការគំាទ្រត្រឹមតែ៣២%ប៉ុណ្ណោះ។
បេក្ខជនទទួលបានការគាំទ្រពីការស្ទង់មតិជាប់ចំណាត់ថ្នាក់លេខ៣ គឺរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលោក Pete Buttigieg ដោយទទួលបានការគាំទ្រត្រឹមតែ២០ភាគរយ ខណៈបេក្ខភាពផ្សេងៗទៀតទទួលបានប្រជាប្រិយភាពតិចតួចប៉ុណ្ណោះ។
ពេលវេលាបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកខិតជិតកាន់តែកៀកដោយនៅសលតែជាង៣ខែទៀតប៉ុណ្ណោះ ខណៈបេក្ខភាពរបស់លោក ចូ បៃដិនបានធ្លាក់ចុះប្រជាប្រិយភាពយ៉ាងគំហុក។
ស្របគ្នានេះដែរ ចរន្តនៃការទាមទារឱ្យលោក ចូ បៃដិន លាលែងពីបេក្ខភាពឈរឈ្មោះប្រធានាធិបតី ក៏កាន់តែកងរំពងឡើង។

យោងតាមការផ្សាយរបស់ CNBC យ៉ាងហោចណាស់សមាជិកសភា១៦រូបរបស់គណបក្សប្រជាធិបតេយ្យបានអំពាវនាវឱ្យលោកបៃដិនទម្លាក់ចោលបេក្ខភាពរបស់លោកក្នុងការប្រជែងការបោះឆ្នោតតទល់នឹងលោកត្រាំ។
យោង CNBC ម្ចាស់ឧបត្ថម្ភធំៗមួយចំនួនរបស់គណបក្សប្រជាធិបតេយ្យ បាននិយាយថា ពួកគេបានផ្អាកការបរិច្ចាគដល់គណបក្សប្រជាធិបតេយ្យរហូតដល់មានការតែងតាំងបេក្ខភាពថ្មីពីពេលនេះទៅមុខ។
លោក ចូ បៃដិន ប្រឈមសម្ពាធឱ្យបោះបង់ការប្រជែងយកកៅអីប្រធានាធិបតីក្នុងការបោះឆ្នោតនៅខែវិច្ឆិកាឆ្នាំ២០២៤ អស់រយៈពេលជាច្រើនសប្តាហ៍ បន្ទាប់ពីការជជែកដេញដោលតទល់នឹងលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៧ខែមិថុនាដែលរៀបចំឡើងដោយសា្ថនីយទូរទស្សន៍ CNN៕
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


