ព័ត៌មានអន្ដរជាតិ
ពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានប្រកាសយ៉ាងច្បាស់ៗនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបើកកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែនឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Anadolu។

លោក ពូទីន បានសង្កត់ធ្ងន់ថា ការចរចានេះ ត្រូវតែផ្អែកលើកិច្ចព្រមព្រៀង ដែលធ្លាប់ជជែកគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី និងការពិភាក្សានៅទីក្រុង Anchorage សហរដ្ឋអាមេរិក រួមទាំងត្រូវមើលលើស្ថានការណ៍ជាក់ស្តែងនៅលើសមរភូមិ នាពេលបច្ចុប្បន្នផងដែរ។
មេដឹកនាំវ័យ៧៣ឆ្នាំរូបនេះ បានរំលឹកឡើងវិញដោយការមិនសប្បាយចិត្តថា តាមពិតទៅដំណើរការចរចាស្វែងរកសន្តិភាព ត្រូវបានកាត់ផ្ដាច់ និងអាក់ខានទៅវិញ ក៏ព្រោះតែការសម្រេចចិត្តរបស់ខាងភាគីអ៊ុយក្រែនខ្លួនឯង។ លោកបានបន្ថែមទៀតថា ការដែលអ៊ុយក្រែនព្យាយាមបើកការវាយប្រហារចូលទៅក្នុងទឹកដីរុស្ស៊ី នាពេលថ្មីៗនេះ គឺគ្រាន់តែជាល្បិចចង់បង្កើតប្រៀប និងស្វែងរកលក្ខខណ្ឌចំណេញសម្រាប់ខ្លួនឯង មុនពេលការចរចាដែលកំពុងជាប់គាំង អាចនឹងត្រូវចាប់ផ្តើមឡើងវិញតែប៉ុណ្ណោះ។
បើយើងក្រឡេកទៅមើលប្រវត្តិនៃការចរចាវិញ ប្រទេសទាំងពីរ ធ្លាប់បានឆ្លងកាត់ការពិភាក្សាគ្នាយ៉ាងស្វិតស្វាញជាច្រើនលើក។ កាលពីឆ្នាំមុន ពួកគេបានជួបចរចាគ្នាចំនួន ៣លើកនៅទីក្រុងអ៊ីស្តង់ប៊ុល ពោលគឺនៅថ្ងៃទី១៦ ឧសភា, ថ្ងៃទី២ មិថុនា និងថ្ងៃទី២៣ កក្កដា ដែលកាលនោះទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់ ដោយមានការដោះដូរឈ្លើយសឹកទ្រង់ទ្រាយធំ និងមានការព្រាងឯកសារ ដើម្បីឈានទៅរកសន្តិភាពទៀតផង។ លើសពីនេះ មេដឹកនាំអាមេរិក និងរុស្ស៊ី ក៏ធ្លាប់បានជួបគ្នានៅទីក្រុង Anchorage រដ្ឋអាឡាស្កា រហូតបង្កើតបានជាផែនការសន្តិភាព ២៨ចំណុច (ក្រោយមកកាត់បន្ថយមកត្រឹម ២០ចំណុច) ប៉ុន្តែគួរឱ្យស្តាយ អ៊ុយក្រែនបានទាត់ចោលវិញ ព្រោះពួកគេដាច់ខាតមិនព្រមបាត់បង់ទឹកដីសូម្បីតែមួយចំអាម។
រហូតមកដល់ដើមឆ្នាំនេះ ក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក ទីក្រុងមូស្គូ និងទីក្រុងកៀវ បានបន្តជួបគ្នាចំនួន ៣លើកទៀត (ពីរលើកដំបូងនៅទីក្រុងអាប៊ុយដាប៊ី និងលើកទីបីនៅទីក្រុងហ្សឺណែវ)។ ប៉ុន្តែ ដំណើរការសន្តិភាពដ៏មានសង្ឃឹមទាំងអស់នេះ បែរជាត្រូវគាំងដួលរលំទៅវិញទាំងស្រុង បន្ទាប់ពីមានការផ្ទុះឡើងនៃសង្រ្គាមរវាងអាមេរិក-អ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៣ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


