Connect with us

កីឡា

ចប់​សន្សំពិន្ទុ​ជុំ​ទី​២ World Cup 2026 រក​ឃើញ ៧ ក្រុម​ឡើង​វគ្គ ៣២ ក្រុម​ចុង​ក្រោយ

បានផុស

នៅ

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ ២០២៦ មាន​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ចំនួន ៧ បាន​ឡើង​វគ្គ ៣២ ក្រុម​ចុង​ក្រោយ ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក World Cup 2026។

ក្រុម ម៉ិកស៊ិក
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ដែល​បាន​ឡើង​វគ្គ ៣២ ក្រុម​ចុង​ក្រោយ​គឺ ម្ចាស់​ផ្ទះ ម៉ិកស៊ិក រក​បាន ៦ ពិន្ទុ​ពេញ ឈរ​លេខ ១​ ក្នុង​ពូល A តាម​រយៈ​ការ​ឈ្នះ អាហ្វ្រិកខាងត្បូង ២-០ និងឈ្នះ កូរ៉េខាង​ត្បូង ១-០។

ក្រុម សហរដ្ឋអាមេរិក

ម្ចាស់​ផ្ទះ​ សហរដ្ឋអាមេរិក រក​បាន ៦​ពិន្ទុ​ពេញ ឈរ​លេខ ១ ក្នុងពូល D ពី​ការឈ្នះ ប៉ារ៉ាហ្គាយ ៤-១ និង​ឈ្នះ អូស្ត្រាលី ២-០ ហើយ អាល្លឺម៉ង់ ក៏​រក​បាន ៦ ពិន្ទុ ឈរ​លេខ ១ ក្នុង​ពូល​ដែរ បន្ទាប់​ពី​ឈ្នះ ការ៉ាសៅ ៧-១ និង ឈ្នះ កូតឌីវ័រ ២-១។

ក្រុម​ អាហ្សង់ទីន

អាហ្សង់ទី​ន ទទួល​បាន​ជ័យជម្នះ ២-០ លើ អូទ្រីស និង​ឈ្នះ ៣-០ លើ អាល់ហ៊្សេរី ដើម្បី​រក​បាន ៦ ពិន្ទុ ឈរ​លើ​កំពូល​តារាង ឡើង​ទៅ​កាន់​វគ្គ ៣២ ក្រុម​ចុង​ក្រោយ។

ក្រុម បារាំង

បារាំង​ បាន​ឡើង​ទៅ​កាន់​​វគ្គ ៣២ ក្រុម​ចុង​ក្រោយ តាម​រយៈ​ជ័យជម្នះ​ទាំង​ ២ ​លើក លើ​ក្រុម សេណេហ្គាល់ ដោយ​លទ្ធផល ៣-១ និង​ ៣-០ លើ​អ៊ីរ៉ាក់ ​ដើម្បី​រក​បាន ៦ ពិន្ទុ ឈរ​លើ​កំពូល​តារាងពូល I។

ក្រុម ន័រវែស

ន័រវែស បាន​ឡើង​ទៅ​កាន់​វគ្គ ៣២ ក្រុម​ចុង​ក្រោយ​ហើយ ក្រោយ​ពេល​ឈ្នះ សេណេហ្គាល់ ដោយ​លទ្ធផល ៣-២ និង​ឈ្នះ អ៊ីរ៉ាក់ ៤-១ ដើម្បី​រក​បាន ៦ ពិន្ទុ ឈរ​លេខ ២ ក្នុង​ពូល I។

ក្រុម ​កូឡុំប៊ី

កូឡុំប៊ី បានកក់កៅអី ឡើងទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយហើយ បន្ទាប់ពីបានយកឈ្នះ កុងហ្គោ ដោយលទ្ធផល ១-០ និងឈ្នះ អ៊ុយបេគីស្ថាន ៣-១ ដើម្បីរកបាន ៦ ពិន្ទុ ឈរលេខ ១ ពូល K។

ក្រុម អាល្លឺម៉ង់

ក្រុម​ឡើង​វគ្គ ៣២

  1. ម៉ិកស៊ិក
  2. សហរដ្ឋ​អាមេរិក
  3. អាល្លឺម៉ង់
  4. អាហ្សង់ទីន
  5. បារាំង
  6. ន័រវែស
  7. កូឡុំប៊ី

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម