ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលតង់ហ្សានីបង្ខំជនជាតិដើមភាគតិចឱ្យផ្លាស់ទីលំនៅពីទឹកដីដូនតា
របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានឲ្យដឹងថា ប្រទេសតង់ហ្សានីនៅតំបន់អាហ្វ្រិកខាងកើត បាននឹងកំពុងបណ្តេញជនជាតិដើមភាគតិចចេញពីទឹកដីដូនតារបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០១ខែសីហានេះ។

របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធបានរកឃើញថា រដ្ឋាភិបាលតង់ហ្សានីមានគោលបំណងផ្លាស់ប្តូរទីលំនៅមនុស្សជាង ៨២,០០០នាក់ពីទីកន្លែងដែលរដ្ឋាភិបាលប្រទេសនេះចង់ទុកភិរក្សនិងទេសចរណ៍។ កម្មវិធីនេះបានចាប់ផ្តើមនៅឆ្នាំ ២០២២ មានគោលបំណងផ្លាស់ប្តូរប្រជាជនដែលរស់នៅក្នុងតំបន់អភិរក្ស Ngorongoro (NCA) ពីផ្ទះរបស់ជនជាតិ Maasai ជាច្រើនជំនាន់ទៅភូមិ Msomera ផ្សេងទៀត ដែលមានចម្ងាយប្រហែល៦០០គីឡូម៉ែត្រ។ចំពេលមានការជំរុញនេះ ភាពតានតឹងបានផ្ទុះឡើងរវាងអាជ្ញាធរ និងសហគមន៍ពនេចរ ដែលជួនកាលបណ្តាលឱ្យមានការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរ។
HRW បានសាកសួរមនុស្សជិត១០០នាក់ រួមទាំងសមាជិកសហគមន៍ដែលបានផ្លាស់ទីលំនៅរួចហើយទៅភូមិ Msomera និងអ្នកផ្សេងទៀតដែលកំពុងប្រឈមនឹងការផ្លាស់ទីលំនៅនៅចន្លោះខែសីហា ឆ្នាំ២០២២និងខែធ្នូ ឆ្នាំ ២០២៣។ របាយការណ៍លទ្ធផលបានរកឃើញថា រដ្ឋាភិបាលមិនបានស្វែងរកការយល់ព្រមដោយស្ម័គ្រចិត្ត និងជូនដំណឹងដល់អ្នកស្រុកជនជាតិដើមភាគតិច Maasai ជាមុននៅក្នុងតំបន់នេះនោះទេ ទាក់ទងនឹងផែនការផ្លាស់ប្តូរទីលំនៅរបស់ខ្លួន។

ជាមួយគ្នានេះអ្នកស្រុកក៏បានពណ៌នាទៅកាន់ HRW អំពី «ការរំលោភសិទ្ធិរបស់ពួកគេលើដីធ្លី ការអប់រំ សុខភាព និងសំណង និងការវាយប្រហារលើអ្នករិះគន់ដំណើរការផ្លាស់ប្តូរទីលំនៅ»។
ពួកគេក៏អះអាងដែរថា អំពើហិង្សាត្រូវបានប្រើក្នុងអំឡុងពេលដំណើរការផ្លាស់ទីលំនៅដោយមន្ត្រីអនុរក្សវាយដំអ្នកស្រុក ខណៈអ្នកដែលនិយាយប្រឆាំងនឹងការផ្លាស់ទីលំនៅនេះប្រឈមមុខនឹងការគំរាមកំហែង និងការបំភិតបំភ័យពីមន្ត្រីអនុរក្ស និងកងកម្លាំងសន្តិសុខ។ ទាក់ទងនឹងបញ្ហានេះ HRW បានកត់ត្រាឧប្បត្តិហេតុចំនួន១៣នៃការវាយដំដោយមន្ត្រីអនុរក្សនៅចន្លោះខែកញ្ញា ឆ្នាំ២០២២ ដល់ខែកក្កដាឆ្នាំ២០២៣។
ក្រុមជនជាតិភាគតិច Maasai គឺជាដែលរស់នៅភាគខាងជើង កណ្តាល និងភាគខាងត្បូង ប្រទេសកេនយ៉ា និងភាគខាងជើងតង់ហ្សានី នៅជិតតំបន់អាហ្វ្រិក Great Lakes ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


