សុខភាព
ផ្ទុះជំងឺអាថ៌កំបាំងនៅ តង់ហ្សានី សម្លាប់មនុស្ស ៣ នាក់ និងច្រើននាក់ទៀត កំពុងធ្លាក់ខ្លួនឈឺ
ប្រធានផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសតង់ហ្សានីបានប្រកាសកាលពីថ្ងៃពុធថា ជំងឺដ៏អាថ៌កំបាំងមួយដែលត្រូវបានសម្គាល់ដោយអាការគ្រុនក្តៅ ឈឺក្បាល អស់កម្លាំង និងហូរឈាមតាមច្រមុះបានឆក់យកជីវិតមនុស្ស ៣ នាក់ និងបណ្ដាលឲ្យមនុស្សចំនួន ១០ នាក់ទៀតធ្លាក់ខ្លួនឈឺនៅភាគអាគ្នេយ៍នៃប្រទេសតង់ហ្សានី ។

ប្រធានផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសតង់ហ្សានីលោក Aifello Sichalwe បានបញ្ជាក់ថា រោគសញ្ញាជំងឺដ៏អាថ៌កំបាំងនេះហាក់ដូចជាស្រដៀងទៅនឹងជំងឺគ្រុនឈាម ជំងឺ Ebola និងមេរោគ Marburg ប៉ុន្តែអ្នកជំងឺទាំងអស់បានធ្វើតេស្តអវិជ្ជមានសម្រាប់ជំងឺទាំងអស់នេះ ក៏ដូចជាជំងឺកូវីដ ១៩ ផងដែរ ។
លោក Sichalwe បានពន្យល់ថា ក្នុងចំណោមករណីជំងឺអាថ៌កំបាំងចំនួន ១៣ ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យនៅតំបន់ Lindi ភាគអាគ្នេយ៍ប្រទេស មានមនុស្សតែម្នាក់គត់បានជាសះស្បើយ ខណៈមនុស្ស ៣ នាក់បានស្លាប់ ហើយអ្នកជំងឺដែលនៅសល់ កំពុងដាក់ខ្លួននៅដាច់ដោយឡែក ។

ប្រធានាធិបតីលោកស្រី Samia Suluhu Hassan បាននិយាយកាលពីថ្ងៃអង្គារថា ជំងឺចម្លែកៗអាចបណ្តាលមកពីឥទ្ធិពលកាន់តែកើនឡើងរវាងមនុស្ស និងសត្វព្រៃ ដោយសារតែការរិចរិលបរិស្ថាន ។
ទោះជាយ៉ាងណា លោកស្រីប្រធានាធិបតីមិនបានបញ្ជាក់លម្អិតថាតើប្រភេទសត្វជាក់លាក់ណាមួយដែលបណ្ដាលឲ្យកើតមានជំងឺ ឬផ្តល់ភស្តុតាងសម្រាប់ការត្រួតពិនិត្យច្បាស់លាស់នោះទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៥ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ៦ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


