Connect with us

ព័ត៌មានអន្ដរជាតិ

WHO កំពុងបារម្ភខ្លាំង ពីការឆ្លងរាលដាល មេរោគកាចសាហាវមួយប្រភេទ មានអត្រាមរណភាពខ្ពស់

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) កំពុងបារម្ភខ្លាំង ដល់ថ្នាក់ចេញការព្រមានអំពីហានិភ័យនៃការឆ្លងមេរោគកាចសាហាវ Marburg បន្ទាប់ពីរកឃើញថា វីរុសនេះកំពុងវាយលុកនៅភាគពាយព្យ ប្រទេសតង់ហ្សានី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Reuters)

ក្នុងសារព្រមានបង្ហោះលើបណ្តាញសង្គម X កាលពីដើមសប្តាហ៍ ប្រមុខ WHO លោក Tedros Adhanom Ghebreyesus អះអាងថា «មកទល់ពេលនេះ យើងរកឃើញករណីសង្ស័យនៃមេរោគ Marburg ចំនួន៩ករណីហើយ ហើយអ្វីដែលគួរឲ្យព្រួយបារម្ភគឺថា ក្នុងចំណោមនោះ មានអ្នកជំងឺស្លាប់រហូតដល់ទៅ៨នាក់ឯណោះ»។

តាមការបញ្ជាក់របស់ WHO ករណីផ្ទុះមេរោគដែលមានអត្រាមរណភាពខ្ពស់មួយនេះ គឺត្រូវបានរកឃើញនៅក្នុងតំបន់ Kagera ប៉ុន្តែគេនៅតែមិនទាន់ដឹងច្បាស់អំពីប្រភពដើមនៃការឆ្លងវីរុសនេះឡើយ។

សូមបញ្ជាក់ថា Marburg ស្រដៀង Ebola ដែរ ដែលត្រូវបានគេជឿថា មានប្រភពចេញពីសត្វប្រចៀវ ហើយរីករាលដាលលើមនុស្សតាមរយៈទំនាក់ទំនងជិតស្និទ្ធជាមួយសារធាតុរាវលើរាងកាយមនុស្ស ឬជាមួយផ្ទៃដែលមានមេរោគ។

រោគសញ្ញានៃជំងឺនេះរួមមានគ្រុនក្តៅ ឈឺសាច់ដុំ រាគ ក្អួត ហើយក្នុងករណីខ្លះ ស្លាប់ដោយសារការបាត់បង់ឈាមខ្លាំង ខណៈមិនទាន់មានវ៉ាក់សាំង ឬការព្យាបាលជាក់លាក់ចំពោះជំងឺនេះទេ ហើយវិធីការពារគឺត្រូវរក្សាអនាម័យឲ្យបានខ្ពស់ជានិច្ច៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក ព្រមានអ្នកដែលធ្វើដំណើរទៅ ២ប្រទេសនៅអាហ្វ្រិក ដោយសារកំពុងផ្ទុះមេរោគឆ្លងសាហាវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម