ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ថា អ៊ីស្រាអែល នឹងវិនាសត្រឹម ២ឆ្នាំ បើគាត់មិនជាប់ឆ្នោត
បេក្ខភាពប្រធានាធិបតីអាមេរិកខាងគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានវាយប្រហារពាក្យសម្តីខ្លាំងៗទៅគូប្រជែងគឺលោកស្រី កាម៉ាឡា ហារីស ដោយអះអាងថា ប្រទេសអ៊ីស្រាអែលនឹងត្រូវវិនាសត្រឹម២ឆ្នាំប៉ុណ្ណោះ បើអ្នកខាងបក្សប្រជាធិបតេយ្យ ឈ្នះឆ្នោតខែវិច្ឆិកា។

ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុង Mosinee នៃរដ្ឋ Wisconsin កាលពីថ្ងៃសៅរ៍ទី៧ខែកញ្ញឆ្នាំ២០២៤ លោក ត្រាំ សន្យាថានឹងទប់ស្កាត់សង្គ្រាមលោកលើកទី៣ ឲ្យបាន។
លោកអះអាងថា «ខ្ញុំនឹងបញ្ចប់ភាពចលាចលនៅមជ្ឈិមបូព៌ា ហើយខ្ញុំនឹងការពារសង្គ្រាមលោកលើកទី៣មិនឲ្យកើតឡើង។ ខ្ញុំគឺជាមនុស្សតែម្នាក់គត់ដែលអាចធ្វើរឿងនេះបាន ហើយប្រសិនបើខ្ញុំមិនឈ្នះការបោះឆ្នោតទេនោះ ច្បាស់ណាស់ អ៊ីស្រាអែលជាមួយមិត្តសំឡាញ់ កាម៉ាឡា ហារីស ដែលដឹកនាំសហរដ្ឋអាមេរិក គឺនឹងត្រូវវិនាស! អ៊ីស្រាអែលនឹងត្រូវវិនាសត្រឹមមួយឆ្នាំឬពីរឆ្នាំប៉ុណ្ណោះ»។
លោកអះអាងទៀតថា «បើខ្ញុំឈ្នះល្អជាង បើមិនដូច្នោះទេ អ្នកនឹងមានបញ្ហាដូចដែលយើងធ្លាប់ជួប។ ប្រហែលនេះជាការបោះឆ្នោតចុងក្រោយរបស់យើង ក៏អាចថាបាន។ ស្របពេលជាមួយគ្នានោះ លោក ត្រាំ ក៏សន្យាបន្ថយទណ្ឌកម្មដែលទីក្រុងវ៉ាស៊ីនតោនដាក់លើប្រទេសនានាផងដែរ ប្រសិនបើគាត់ឈ្នះការបោះឆ្នោតខែវិច្ឆិកា។

លោកសង្កត់ធ្ងន់ថា «ខ្ញុំចង់ប្រើទណ្ឌកម្មឲ្យតិចបំផុតតាមដែលអាចធ្វើទៅបាន ព្រោះវាអាចមានបញ្ហាជាមួយប្រាក់ដុល្លារ។ បើទណ្ឌកម្មនៅតែខ្លាំង ប្រាប់ដុល្លាររបស់អ្នកនឹងត្រូវស្លាប់។ គ្រប់យ៉ាងដែលប្រាក់ដុល្លារតំណាងឲ្យនឹងត្រូវចប់ ដូច្នេះវាមានសារៈសំខាន់ណាស់ ចំពោះការដែលរក្សាប្រាក់ដុល្លារឲ្យនៅតែជាឈរជារូបិយប័ណ្ណបម្រុងអន្តរជាតិ។ ប្រសិនបើយើងបាត់បង់ប្រាក់ដុល្លារជារូបិយប័ណ្ណពិភពលោកហើយនោះ ខ្ញុំគិតថា វាស្មើនឹងការចាញ់សង្រ្គាម ដែលនឹងធ្វើឲ្យយើងក្លាយជាប្រទេសលោកទីបី អ៊ីចឹងយើងមិនអាចអនុញ្ញាតឲ្យរឿងនេះកើតឡើងបានជាដាច់ខាត»។
សូមបញ្ជាក់ថា មុនការបោះឆ្នោតមកដល់ លោក ត្រាំ និងលោកស្រី ហារីស ត្រូវតទល់គ្នាក្នុងការជជែកដេញដោលប្រធានាធិបតីលើកដំបូង ដែលកម្មវិធីនោះសម្របសម្រួលដោយទូរទស្សន៍ ABC News នៅទីក្រុង Philadelphia៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ៖ បើជាប់ឆ្នោត ខ្ញុំនឹងបន្ថយទណ្ឌកម្មលើប្រទេសនានា បើមិនអ៊ីចឹង ប្រាក់ដុល្លារនឹងស្លាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


