ព័ត៌មានអន្ដរជាតិ
ទៅដល់រដ្ឋ Florida ហើយ! កំពូលព្យុះ Milton ចាប់ផ្តើមសម្លាប់មនុស្សនិងបង្កការបំផ្លិចបំផ្លាញ
នៅថ្ងៃព្រហស្បតិ៍ទី១០ខែតុលាឆ្នាំ២០២៤ កំពូលព្យុះសង្ឃរា Milton បានទៅដល់ដីគោករដ្ឋ Florida ហើយ ដោយបង្កការបំផ្លិចបំផ្លាញធំធេង ខណៈក៏មានសេចក្តីរាយការណ៍អំពីមនុស្សបាត់បង់ជីវិតចំនួន២នាក់ដែរ។

តាមការចុះផ្សាយរបស់ Aljazeera, ព្យុះកំណាច Milton បានទៅដល់រដ្ឋ Florida ក្នុងនាមព្យុះកម្រិតទី៣ ជាមួយកម្លាំងខ្យល់១៩៣គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបង្កជាគ្រោះធម្មជាតិយ៉ាងកាចសាហាវវាយប្រហារទីក្រុងឆ្នេរសមុទ្រដូចជា Tampa, St. Petersburg, Sarasota និង Fort Myers ជាដើម។
មិនត្រឹមប៉ុណ្ណឹង វាបានបង្កើតឲ្យមានខ្យល់កួចដ៏គួរឲ្យរន្ធត់ជាច្រើននៅទូទាំងរដ្ឋ និងខ្យល់កន្ត្រាក់បោកផ្តួលដើមឈើ ផ្ទាំងប៉ាណូ ផ្លាកសញ្ញាចរាចរណ៍ និងបង្គោលភ្លើងតាមដងផ្លូវ ក៏ដូចជាកម្ទេចផ្ទះសម្បែងនិងបោកបំប៉ើងដំបូលកីឡដ្ឋាននានាផងដែរ។

លើសពីនេះ ព្យុះ Milton ថែមទាំងបណ្តាលឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរដ្ឋ បង្កជាទឹកជំនន់យ៉ាងធ្ងន់ធ្ងរទៀតផង។
ម្យ៉ាងវិញទៀត មនុស្សរាប់លាននាក់មិនមានអគ្គិសនីនិងទឹកស្អាតប្រើប្រាស់ទេ ដោយសារតែក្រុមហ៊ុនទាំងឡាយ សម្រេចចិត្តផ្អាកការផ្គត់ផ្គង់សិន រង់ចាំស្ថានភាពធូរស្រាល ទើបបើកដំណើរការឡើងវិញ។ រីឯក្រុមហ៊ុនអាកាសចរណ៍ ក៏សម្រេចចិត្តផ្អាកជើងហោះហើរដូចគ្នា ដើម្បីសុវត្ថិភាព។
តាមការបញ្ជាក់ពីមន្ត្រីអាមេរិក ឥទ្ធពិលរបស់ព្យុះ Milton បានបង្កជាក្តីព្រួយបារម្ភខ្លាំងមែនទែន ដោយមិនមែនតែចំពោះអាយុជីវិតមនុស្សប៉ុណ្ណោះទេ សូម្បីតែសេដ្ឋកិច្ចក៏ត្រូវបានគេប៉ាន់ស្មានថា អាចនឹងខាតបង់រាប់ពាន់លានដុល្លារផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រន្ធត់! ថតជាប់វីដេអូរលកយក្សកម្ពស់ជាង៨ម៉ែត្រ បោកសំដៅទៅរដ្ឋ Florida
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


