Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះនិង​ទឹក​ជំនន់​នៅ​​​​​រដ្ឋ​ជាច្រើនរបស់​​អាមេរិក​កំពុង​​បង្ក​មហន្តរាយ​ធ្ងន់ធ្ងរ ខណៈ​​មនុស្ស​១៦​នាក់បានស្លាប់​

បានផុស

នៅ

ព្យុះដ៏កាចសាហាវវាយលុកភាគកណ្តាលនិងភាគខាងកើតសហរដ្ឋអាមេរិក សម្លាប់មនុស្សយ៉ាងហោចណាស់១៦នាក់ ​ខណៈភ្នាក់ងារអាកាសធាតុជាតិ​បានព្រមាន​ទុក​ជាមុន​​អំពី​ទឹកជំនន់ភ្លាមៗ​​មាន​សភា​​ព​«ធ្ងន់ធ្ងរ» ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៧ខែមេសានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវនៃព្យុះដ៏កាចសាហាវនេះ លាតសន្ធឹងពីរដ្ឋ Arkansas ទៅកាន់រដ្ឋ​ Ohio ដែលបានធ្វើឱ្យខូចខាតអគារ ជន់លិចផ្លូវថ្នល់ និងបានបង្កជាព្យុះកំបុតត្បូងរាប់សិបនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ នៅក្នុងរដ្ឋ Tennessee រងការវាយប្រហារខ្លាំងបំផុត បណ្ដាលឲ្យមនុស្ស១០​នាក់បានស្លាប់នៅទូទាំងភាគខាងលិចនៃរដ្ឋ។

យោង​តាម អភិបាលរដ្ឋ Kentucky លោក Andy Beshear មនុស្សពីរនាក់ រួមទាំងកុមារម្នាក់បានស្លាប់ដោយសារ​​ទឹកជំនន់នៅក្នុងរដ្ឋនេះ។ ចំណែករបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអាជ្ញាធរបានឱ្យដឹងថា មានអ្នកស្លាប់ដោយសារខ្យល់ព្យុះចំនួនពីរនាក់ដោយម្នាក់នៅក្នុងរដ្ឋ Missouri និងម្នាក់​ទៀត​នៅក្នុងរដ្ឋ Indiana។ រី​ឯក្មេងអាយុប្រាំ​ឆ្នាំ​ម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងផ្ទះមួយក្នុងទីក្រុង Little Rock រដ្ឋ Arkansas ដោយសារបញ្ហាអាកាស​ធាតុនេះផងដែរ។

(រូបភាព៖ AP)

គេហទំព័រតាមដាន PowerOutage.us បានឱ្យដឹងថា ប្រជាជនជាង១០០០០០នាក់គ្មានថាមពលអគ្គិសនីនៅក្នុងរដ្ឋ Arkansas និង Tennessee គិតត្រឹមព្រឹកថ្ងៃអាទិត្យ។

បើតាមរូបថតដែលត្រូវបានចែករំលែកនៅលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បង្ហាញពីការខូចខាតយ៉ាងធ្ងន់ធ្ងរពីព្យុះនៅទូទាំងរដ្ឋជាច្រើន ដោយផ្ទះបានបែកបាក់ រលំដើមឈើ រលំបង្គោលភ្លើង និងរថយន្តក្រឡាប់។

ភ្នាក់ងារអាកាសធាតុជាតិ (NWS) ក៏បានឲ្យបានឲ្យដឹងដែរថា ខ្យល់ព្យុះកំបុតត្បូងពីមធ្យមទៅខ្លាំងអាចកើតមានទៀតនៅផ្នែកខ្លះរដ្ឋTennessee និងរដ្ឋភ្នំ Mississippi រួមជាមួយនឹងព្យុះផ្គររន្ទះខ្លាំង និងទឹកជំនន់ភ្លាមៗដោយសារភៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋជាច្រើនទៀត។

គួរបញ្ជាក់ថាអ្នកវិទ្យាសាស្ត្រនិយាយថា ការឡើងកំដៅផែនដីកំពុងរំខានដល់លំនាំអាកាសធាតុ និងវដ្តទឹក ធ្វើឱ្យអាកាសធាតុកាន់តែផ្លាស់ប្ដូរញឹកញាប់ និងកាន់តែសាហាវ។ កាលពីឆ្នាំមុន សហរដ្ឋអាមេរិកក៏មានសីតុណ្ហភាពខ្ពស់និងត្រូវបានវាយលុកដោយព្យុះកំបុតត្បូង និងខ្យល់ព្យុះសាហាវៗផ្សេងទៀតផងដែរ៕

(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤០ វិនាទី មុន

ថៃ ចាប់ផ្តើមបង្ក្រាបលើពលករនិងជនបរទេស ដែលលួចការងារពលរដ្ឋខ្លួនធ្វើ

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ត្រាំ៖ អ៊ីរ៉ង់-អ៊ីស្រាអែល​នឹង​ចុះ​កិច្ចព្រមព្រៀង ដូច​ដែល​លោក​ធ្លាប់​ធ្វើ​ជាមួយ​ឥណ្ឌា-ប៉ាគីស្ថាន

ព័ត៌មានជាតិ១១ នាទីutes មុន

ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរនៅថៃ​វិល​មក​ស្រុកំណើតខ្លួនវិញ ដោយអះអាងពីឱកាសការងារគ្រប់គ្រាន់ក្នុងប្រទេស

សេដ្ឋកិច្ច១៣ នាទីutes មុន

CDC អនុម័តគម្រោងថាមពលអគ្គិសនី ដើរដោយខ្យល់ ជាមួយទុនវិនិយោគជាង ២០០ លានដុល្លារ

ព័ត៌មានជាតិ២៨ នាទីutes មុន

ក្រុមហ៊ុនសំណង់ចិន​ចង់បោះទុនវិនិយោគនៅខេត្តព្រះសីហនុ ក្នុងការពង្រីកខ្លួនលើវិស័យនេះក្នុងតំបន់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពលករខ្មែរនៅថៃ ធ្វើដំណើរឆ្លងដែនតាមច្រកទ្វារព្រំដែនចាំយាម មានតិចតួច

Sokha Hotels

ព័ត៌មានពេញនិយម