ព័ត៌មានអន្ដរជាតិ
ប៉ាគីស្ថាន និរទេសជនភៀសខ្លួនអាហ្វហ្គានីស្ថានទ្រង់ទ្រាយធំឡើងវិញ ទោះបី UN ព្រមានក៏ដោយ
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAP នៅថ្ងៃទី០៥ខែសីហា ប្រទេសប៉ាគីស្ថានបានចាប់ផ្តើមការនិរទេសជនភៀសខ្លួនអាហ្វហ្គានីស្ថានដោយបង្ខំឡើងវិញប្រហែល ១.៤ លាននាក់ បន្ទាប់ពីការស្នាក់នៅស្របច្បាប់របស់ពួកគេបានផុតកំណត់កាលពីខែមិថុនា ខណៈអង្គការសហប្រជាជាតិព្រមានពីហានិភ័យរបស់ចំណាត់ការនេះ។

ប្រជាជនអាហ្វហ្គានីស្ថានដែលកាន់ប័ណ្ណបញ្ជាក់ការចុះឈ្មោះ (PoR) មិនត្រូវបានផ្តល់ការពន្យារពេលដោយរដ្ឋាភិបាលប៉ាគីស្ថានទៀតទេ បើទោះបីជាមានការអំពាវនាវសម្រាប់ពេលវេលាបន្ថែមទៀតដើម្បីដោះស្រាយបញ្ហាផ្ទាល់ខ្លួនក៏ដោយ។
អាជ្ញាធរប៉ាគីស្ថានក៏កំពុងកំណត់គោលដៅជនជាតិអាហ្វហ្គានីស្ថាន ៨០ម៉ឺននាក់ផ្សេងទៀតដែលមានប័ណ្ណសញ្ជាតិអាហ្វហ្គានីស្ថាន ដោយប្រកាសថាពួកគេជាអ្នករស់នៅខុសច្បាប់។ ប៉ូលិសនៅទូទាំងខេត្តមួយចំនួន រួមមាន Punjab, Balochistan និង Sindh កំពុងធ្វើការត្រួតពិនិត្យពីផ្ទះមួយទៅផ្ទះមួយ ដើម្បីឃុំខ្លួន និងនិរទេសជនអាហ្វហ្គានីស្ថានដែលគ្មានឯកសារ។

ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានរិះគន់យ៉ាងខ្លាំងចំពោះចំណាត់ការនេះ ដោយព្រមានថា វាអាចធ្វើឲ្យអាហ្វហ្គានីស្ថានអស្ថិរភាព និងបំពានច្បាប់អន្តរជាតិ។ ទីភ្នាក់ងារនេះបានជំរុញឱ្យប៉ាគីស្ថានបញ្ឈប់ការវិលត្រឡប់ដោយបង្ខំ និងទទួលយកដំណើរការធ្វើមាតុភូមិនិវត្តន៍ប្រកបដោយមនុស្សធម៌ ស្ម័គ្រចិត្ត និងបន្តិចម្តងៗ។
គួរបញ្ជាក់ថាគ្រួសារអាហ្វហ្គានីស្ថានជាច្រើន ដែលខ្លះរស់នៅក្នុងប្រទេសប៉ាគីស្ថានអស់ជាច្រើនទស្សវត្សមកហើយ ឥឡូវនេះប្រឈមនឹងភាពមិនប្រាកដប្រជា ពេលដែលពួកគេរៀបចំវិលត្រឡប់ទៅកាន់ប្រទេសអាហ្វហ្គានីស្ថានដ៏ផុយស្រួយក្រោមការគ្រប់គ្រងរបស់ពួកតាលីបង់៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២៣ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


