Connect with us

សុខភាព

ចង់​រាង​ស្អាតតែអត់​ពេល វិធីហាត់​ប្រាណ​ ៧នាទី អាចជួយបាន

បានផុស

នៅ

អ្នកណា​មិន​ចង់​មាន​រាង​ស្អាត សុខភាព​ល្អ តែបច្ចុប្បន្ន គ្នា​យើង​មិន​ថា​ស្រី មិន​ថា​ប្រុស ភាគ​ច្រើនសុទ្ធ​តែ​រវល់​ការងារ​សឹង​រក​ពេល​សម្រាក​មិន​បាន រក​ពេល​ឯ​ណា​ទៅ​ហាត់​ប្រាណ​ទៀត​នោះ។ ព្រលឹម​ចេញ ព្រលប់​ទើប​ដល់​ផ្ទះ ល្វើយ​នោះ​ល្វើយ មិនអ៊ីចឹង? ឈប់​ខ្វាយ​ខ្វល់​ទៀត អត្ថបទនេះនឹង​ណែនាំ​វិធី​សាស្ត្រ​ពិសេស ចំណាយ​ពេល​ហាត់​ប្រាណ​តែ ៧នាទី ស័ក្តិសិទ្ធិ​ខ្លាំង។

១- ៧នាទី ស័ក្តិសិទ្ធិ​ជាង​កន្លះ​ម៉ោង?

A 15-minute morning workout routine you can do anywhere
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ McMaster ក្នុង​ទីក្រុង Hamilton រដ្ឋ Ontario សហរដ្ឋ​អាមេរិក ហ្វឹកហាត់​​ប្រើកម្លាំង​ខ្លាំងៗ ​មាន​ប្រយោជន៍​ជា​ច្រើន។ ជាក់​ស្តែង ហាត់​ប្រាណ​របៀប Workout (បញ្ចេញ​កម្លាំងខ្លាំងៗ) ជួយផ្លាស់​ប្តូរ​ម៉ូលេគុលសាច់ដុំ ច្រើន​ជាង ចំណាយ​ពេល​ច្រើន​ម៉ោង ​ដើម្បី​ជិះកង់ ឬ​រត់ ទៅ​ទៀត។ ហេតុផល​នេះ អាច​បញ្ជាក់​បាន​ថា ត្រឹម ៧នាទី ជាមួយ​វិធីហាត់​ប្រាណ​បញ្ចេញ​កម្លាំង​ខ្លាំងៗ អាច​ជួយ​ឲ្យ​យើង​ទទួល​បាន​លទ្ធផល​ខ្ពស់​ជាទី​គាប់​ចិត្ត។

យ៉ាង​ណា ការ​ហាត់​ប្រាណ​បែបនេះ នៅ​តែ​មាន​ផល​វិបាក ងាយ​ធ្វើ​ឲ្យ​យើង​ឆាប់​ធុញទ្រាន់ និង​បោះបង់​ចោល ហើយ​លទ្ធផល ទោះ​ជាល្អ​គាប់​ចិត្ត ប៉ុន្តែ​នៅ​មិន​អាច​ធៀប​ជាមួយ​វិធី​ហាត់​ប្រាណ ៣០​នាទី ក្នុងក្លឹប​រៀង​រាល់​ថ្ងៃ ឬ ២-៣ ដង/សប្តាហ៍​ដដែល។

២- វិធី​ហាត់​ប្រាណ ៧នាទី

simple exercises to stay fit at home cheap online

ជា​មធ្យម​មនុស្ស​ពេញ​វ័យ គួរ​តែ​បញ្ចេញ​សកម្មភាព​ជួយ​ទ្រទ្រង់​រាងកាយ​ហោច​ណាស់ ១៥០ នាទី/​សប្តាហ៍ ឬ​ហាត់​ខ្លាំងៗ ឲ្យ​បាន ៧៥ នាទី/សប្តាហ៍។ បើ​យើង​មិន​សូវ​មាន​ពេល​ទំនេរ​ទៅ​កន្លែង​ហាត់​ប្រាណ​ហាត់​ប្រាណ ៧នាទី នៅ​ជា​ជម្រើស​ត្រឹម​ត្រូវ​មួយ​សម្រាប់​បង្កើន​សុខភាព។

ហាត់​ប្រាណ​ប្រើកម្លាំង​ខ្លាំង (High-intensity workouts) មាន​លំហាត់​ប្រាណ​ពីរ​បញ្ចូល​គ្នា ដូចជា ​លើក​ទម្ងន់ (ហាត់​យក​សាច់​ដុំ បង្កើត​កម្លាំង) និង​វិធី​សាស្ត្រ អ៊ែររ៉ូប៊ិក (ធ្វើ​ចលនា​ដើម្បី​ស្រូប​យក​អុកស៊ីហ្សែន​បាន​ល្អ)។ លំហាត់​ប្រាណ ៧​នាទី ត្រូវ​ប្រើ​ទម្ងន់​ខ្លួន​យើង​ជា​ជំនួយ ហើយ​គ្រប់​សកម្មភាព​នីមួយៗ ត្រូវ​ប្រើ​ពេល​ប្រហែល ៣០​វិនាទី និង​សម្រាក ១០​វិនាទី មុន​បន្ត​ហាត់​សកម្មភាព​មួយ​ទៀត។ ហេតុ​នេះ ជា​ធម្មតា លំហាត់​ប្រាណ ៧នាទី ត្រូវ​ចំណាយ​ពេល​សរុប ៨ នាទី។

៣- សកម្មភាព​សំខាន់ៗ​ក្នុង​វិធី​ហាត់​ប្រាណ ៧នាទី

– លោត (Jumping jacks)
– អង្គុយផ្អែកជញ្ជាំង (Wall sits)
– អាវ៉ង់ (Push-ups)
– ហាត់​ក្បាល​ពោះ (Abdominal exercise)
– លោត​ឡើង​លើ​កៅអី ឬ​អ្វីមួយ (កម្ពស់​មធ្យម)
– អង្គុយ​ច្រហោង (Squats)
– ច្រត់​ដៃ​ទៅ​ក្រោយ​លើ​កៅអី ហើយ​បន្ទាប​ខ្លួន​ចុះ​ឡើង (Triceps dips on a chair)
– ច្រត់​កែង​ដៃ និង​ចុង​ជើង​លើ​កម្រាល ដង​ខ្លួន​នៅ​ឲ្យ​ត្រង់ (Planks)
– រត់​នៅ​មួយ​កន្លែង ឬ​រត់​លើក​ជង្គង់​ខ្ពស់ៗ (Running in place or high knees)
– ឈាន​ជើង​ម្ខាង​ទៅ​មុខ ម្ខាង​ទៀត​សណ្ដូក​ទៅ​ក្រោយ ងើប​ចុះ​ឡើង (Lunges)
– អាវ៉ង់​ដោយប្រើ​កម្លាំង​ដៃម្ខាង ម្តង​ឆ្វេងម្តង​ស្តាំ (Push-ups and rotation)
– ច្រត់​ដៃ និង​ចុង​ជើង ទប់​លំនឹង​ខ្លួន (High planks)។

លំហាត់​ប្រាណ ៧​នាទី ពិត​ជា​មាន​ប្រសិទ្ធភាព ប៉ុន្តែ​ទាល់​តែ​ធ្វើ​ព្យាយាម​ឲ្យ​បាន​យូរ​អង្វែង ហើយ​ក៏​អាច​ជំនួស​លំហាត់​ប្រាណ ៣០​នាទី ក្នុង​ករណី​យើង​មមា​ញឹក​ខ្លាំង រក​ពេល​ហត់​ប្រាណ​គ្មាន៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ៥ ជំហាន អាចជួយប្រុសៗហាត់ប្រាណយកសាច់ដុំបានសម្រេច

ចុចអាន៖ ៥ក្បាច់នេះ ជួយស្រីៗ បំបាត់បញ្ហាក្បាលពោះផេនដា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម