សុខភាព
៥ក្បាច់នេះ ជួយស្រីៗ បំបាត់បញ្ហាក្បាលពោះផេនដា
បច្ចុប្បន្ន ដោយសារសម្បូរអាហារច្រើនប្រភេទ ហើយឆ្ងាញ់ៗទៀត ដូច្នេះមិនថា ប្រុស ឬស្រីទេ សុទ្ធតែញ៉ាំច្រើន ហើយកើនខ្លាញ់ក្បាលពោះដូចគ្នា។ សម្រាប់ស្រីៗ ការកើនខ្លាញ់ក្បាលពោះ ដូចផេនដា មិនសូវសប្បាយចិត្តប៉ុន្មានទេ តែកុំភ័យ អនុវត្ត ៥ក្បាច់នេះ អាចជួយបំបាត់បញ្ហានេះបាន។

១. ពិនិត្យរបបអាហារ
យើងត្រូវកាត់បន្ថយការញ៉ាំអាហារ ដែលមានជាតិស្ករ ផ្អែមខ្លាំង និងកាបូអ៊ីដ្រាត ដោយជំនួសវិញ ដោយសូដា តែ ជាតិផ្អែមចេញពីផ្លែឈើ ឬទឹកឃ្មុំ។ ជាងនេះទៅទៀត ញ៉ាំបន្លែ និងកាកសរសៃឲ្យបានច្រើន។
២. កម្ចាត់បញ្ហាលើសទម្ងន់

រត់ឲ្យបាន ៣០នាទី/ថ្ងៃ នោះយើងនឹងឃើញបម្រែបម្រួលរាង នៃខ្លួនប្រាណរបស់យើង។ ប្រសិនវាពិបាក យើងអាចរត់ផង ដើរផងក៏បាន ប៉ុន្ដែការរត់ ដុតកាឡូរី ២,៥ដង លើសការដើរ។
ហែលទឹក យ៉ាងតិច ៣០នាទី និងឲ្យបាន ២-៣ដង/សប្ដាហ៍ ព្រោះការហែលទឹក ពិតជាជួយយើងសម្រកទម្ងន់ ដោយហែលទឹកត្រឹមតែ ១ម៉ោង អាចជួយដុត ៥០០កាឡូរី។
ជិះកង់ ក៏ជួយសម្រកទម្ងន់បានផងដែរ ប៉ុន្ដែគួរអនុវត្តឲ្យបាន ២-៣ដង/សប្ដាហ៍។
៣. ពង្រឹងសាច់ដុំពោះ

ការហាត់ប្រាណបេះដូង ជួយសម្រកទម្ងន់ ប៉ុន្ដែវាមិនធ្វើឲ្យក្បាលពោះ រាងស្វែលខ្លាំងនោះទេ។ យើងចាំបាច់អនុវត្តការហាត់ប្រាណបែបស្មុគស្មាញ ដើម្បីបញ្ចុះទម្ងន់ និងពង្រឹងសាច់ដុំ។
៤. ការហាត់ប្រាណបែបអត់ដង្ហើម (Vacuum) ជួយឲ្យរាងស្វែល។ ដើម្បីអនុវត្តការហាត់ប្រាណបែបនេះ យើងត្រូវដកដង្ហើមចេញពីសួតឲ្យអស់ ហើយរុញពោះរបស់យើង ទៅកាន់ឆ្អឹងខ្នង និងទប់ឲ្យបានពី ១៥-២០វិនាទី។ អនុវត្តដូច្នេះ ឲ្យបាន ១០ដង/ពេល និងហាត់ឲ្យបាន ៣-៤ពេល/ថ្ងៃ នោះ ២-៣សប្ដាហ៍ក្រោយមក យើងនឹងឃើញចង្កេះរបស់យើង តូចជាងមុន។

៥. សម្រួលសាច់ដុំ
ការហាត់ប្រាណបែប Crunches ជួយធ្វើឲ្យក្បាលពោះ និងផ្នែកកណ្ដាលនៃរាងកាយរបស់យើង កាន់តែរឹងមាំ។ ការពង្រឹងផ្នែកកណ្ដាលនៃរាងកាយរបស់យើង ជួយសម្រាលសម្ពាធដល់ក្រុមសាច់ដុំផ្សេងៗទៀត។ ចំពោះរបៀបហាត់ប្រាណវិញ យើងគេងសណ្ដូកលើកម្រាល ហើយដាក់ដៃបណ្ដោយខ្លួន បន្ទាប់មក លើកជើងទាំងសងខាងឡើងទៅខាងលើ ពី ១០-១៥ដង។ តាមរយៈការអនុវត្តដូច្នេះ ត្រឹមតែ ៣០ថ្ងៃ យើងនឹងឃើញការវិវត្តលើរាងនៃខ្លួនប្រាណ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ធ្វើម៉េច បើចង់ស្រកគីឡូលឿន ហើយសុខភាពល្អ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


